» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9521 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699692 នាក់

កម្មវិធី​ប្រកួត​បវរកញ្ញា​ខ្ទើយ​អ្នក​គ្រង​មកុដ​មកពី​ហ្វីលីពីន​កម្ពុជា​បាន​ត្រឹម​ជា​ស្រី​ថតរូប​ស្អាត​

​ប្រទេស​ថៃ​៖ កម្មវិធី​ប្រកួត​លំដាប់​អន្តរជាតិ​បវរកញ្ញា​ភេទ​ទី​៣ Miss International Queen 2022 បានបញ្ចប់​ហើយ ដោយ​អ្នកឈ្នះ​មកុដ​បាន​ទៅលើ​បេក្ខភាព​មកពី​ប្រទេស​ហ្វីលីពីន ដែល​ធ្វើ​អ្នកគាំទ្រ​នៅ​កម្ពុជា​ជាច្រើន​ខកចិត្ត​ព្រោះ​សង្ឃឹមថា បវរកញ្ញា តំណាង​ប្រទេស​កម្ពុជា​កញ្ញា សាយ ហ្វុ​ន អាចមាន​ឱកាស​ខ្ពស់​ហក់​ចូលទៅ​ដល់ top 5 ឬ​៥​នាក់​ចុងក្រោយ​ក៏ដូចជា​អាច ឈ្នះ​មកុដ តែ​បែរជា​មិន​ទទួលបាន​លទ្ធផល​ល្អ​ដូច​ការរំពឹងទុក​។a boy queen1

កញ្ញាឯក​ភេទ​ទី​៣​កម្ពុជា កញ្ញា សាយ​ហ្វុ​ន នៅលើ​វេទិកា​ប្រកួត​មុននេះ​គឺ​ធ្វើបាន​យ៉ាង​ល្អ​បំផុត ដោយ​រូប​សម្រស់​ក៏​ស្អាត​ខ្លាំង​ដែរ ជាពិសេស​សមត្ថភាព​ទាំង​ការនិយាយ​ភាសា​អង់គ្លេស និង​ភាសា​ថៃ ដែល​ចំណុច​ខាង​ចេះ​ភាសា​ថៃ គឺ​នាង​មានប្រៀប​ជាង​បវរកញ្ញា​ដទៃទៀត​បាត់​ទៅហើយ តែ​គួរឱ្យ​សោកស្តាយ​គឺ​នាង​ជាប់​បានត្រឹមតែ Top 11 ឬ​១១​នាក់​ចុងក្រោយ​ប៉ុណ្ណោះ ។ សម្រាប់​អ្នកលេង​បណ្តាញ​សង្ក​ម​កម្ពុជា​ក៏មាន​ការ​ប្រតិកម្ម​ផងដែរ ដោយ​ពួកគេ​បាន​និយាយថា ថៃ​មិនដែល​ឱ្យ​ខ្មែរ​ជាប់​នោះទេ យ៉ាងច្រើន​ជាប់​បានត្រឹមតែ​ប៉ុណ្ណឹង ។​ពួកគេ​បាន​លើកទឹកចិត្ត​កញ្ញា សាយ ហ្វុ​ន​ដែរ បើទោះបីជា​នាង​មិនបាន​ចូល Top 6 ឬ​ឈ្នះ​មកុដ​ក៏ដោយ ក៏ប៉ុន្តែ​នាង​បានឈ្នះ​មកុដ​ក្នុង​បេះដូង​ប្រជាជន​កម្ពុជា​រួច​បាត់ទៅហើយ ហើយ​ថែមទាំង​បានឈ្នះ​នូវ​ពានរង្វាន់​ស្រី​រូបថត​ស្អាត​( Miss Photogenic Award) ថែម​ទៀតផង ។

ក្នុង​កម្មវិធី Coronation Night នេះ លទ្ធផល បង្ហាញថា “Miss Fuschia Anne Ravena” អាយុ​២៧​ឆ្នាំ មកពី​ប្រទេស ហ្វីលីពីន​ដែល​បាន​គ្រង​មកុដ​ដោយ​សេចក្តីថ្លៃថ្នូរ ហើយក៏​បង្ហាញ​ពី​សក្ដានុពល សមរម្យ​សម្រាប់​ការបង្ហាញ​ពី​អំណាច​នៃ​មោទនភាព ការឆ្លើយ​សំណួរ​ដោយ​ភាពជឿជាក់​។ ចំណាត់ថ្នាក់​លំដាប់​រង​ទីមួយ បាន​ទៅ​កញ្ញា Jasmine Jimenez មក ពី​ប្រទេស​កូ​ឡុំ​ប៊ី និង​ចំណាត់ថ្នាក់​លំដាប់​រង​ទី​២ កញ្ញា Aëla Chanel មកពី ប្រទេស​បារាំង​។ Miss International Queen គឺជា​វេទិកា​មួយ​ដែល​ស្ត្រី​កែ​ភេទ​មកពី​ជុំវិញ​ពិភពលោក​កំពុង​ស្វែងរក ផ្តល់ ឱកាស​ឱ្យ​អ្នក​រាល់គ្នា​បង្ហាញខ្លួន​ដោយ សេរី និង​ស្រស់ស្អាត​។

ឆ្នាំនេះ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ “​មោទនភាព​រួមគ្នា​” ដើម្បីឱ្យ​គ្រប់គ្នា​បង្ហាញ​ពី​មោទនភាព​ចំពោះ​ខ្លួនឯង និង​មនុស្សជាតិ​ស្មើគ្នា ដោយ​ជ្រើសរើស​រៀបចំ​ការប្រកួត​នៅ​ខែមិថុនា នៅ​ទូទាំង​ពិភពលោក វា​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ខែ​មោទនភាព ឬ​ជា​ខែ​នៃ​ការ​ប្រារព្ធ​មោទនភាព​នៅក្នុង​សហគមន៍ LGBTQ+ និង​ប្រវត្តិ​គួរឱ្យ​ចាប់អារម្មណ៍​ជាច្រើន​ពី​វិជ្ជាជីវៈ​ផ្សេងៗ​ដែល​មកពី​២៣​ប្រទេស​ជុំវិញ​ពិភពលោក​៕a boy queen3 a boy queen a boy queen a boy queen1 a boy queen2 a boy queen2 

​