» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8531 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698702 នាក់

ណុប​បា​យ៉ា​រឹទ្ធ​ទម្លាក់​បេ​ក្ខ​នារី​ចាន់​ឡា​ចេញពី​ការប្រកួត​ហើយ​!

 

​ភ្នំពេញ​៖ កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក XFactor Cambodia បាន​ឈាន​ចូលដល់​វគ្គ​ថ្មី​មួយ​ទៀតហើយ នា​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៩​នេះ​ជា​វគ្គ​ដណ្តើម​កៅអី​ចំនួន​៦( 6 Chair Challenge )​ដោយ​វគ្គ​នេះ​បែង​ចែកជា​ក្រុមៗ ដោយ​គណៈកម្មការ​Judge ជា​អ្នក​បង្វឹក ជ្រើសរើស គ្រប់គ្រង និង​ទទួលខុសត្រូវ​ដោយផ្ទាល់​។​a chanla nop1 

​សម្រាប់​ក្រុម​លោក ណុប បា​យ៉ា​រិ​ទ្ធិ គ្រប់គ្រង​សមាជិក​ក្រុម ដែលមាន​សមាជិក​ស្រី​សុទ្ធ ចំនួន​ចំនួន​១២​នាក់​ត្រូវ​ជ្រើស​យក​៦​នាក់ ក្នុងនោះ​មាន បេ​ក្ខ​នារី ចាន់​ឡា ដែល​ត្រូវបាន​ទស្សនិកជន និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ជាច្រើន​ចាប់អារម្មណ៍​កាលពី​វគ្គ​មុន​ដោយសារតែ​ភាពក្រីក្រ​ការតស៊ូ​របស់​នាង​សម្រាប់​គ្រួសារ​និង​រូបភាព​រើស​អ៊ើ​ង​ក្រុម​ដោយសា​តែ​គណៈកម្មការ​បង្កឡើង​។

នៅក្នុង​វគ្គ​នេះ​អ្វីដែល​គួរ​ឲ្យ​សោកស្តាយ​បេ​ក្ខ​នារីលៀង ចាន់​ឡា មិនអាច​ឈានទៅ​វគ្គ​បន្ត​ក្នុង​កម្មវិធី​ទៀតឡើយ ដោយ​គណៈកម្មការ​លោក ណុប បា​យ៉ា​រិ​ទ្ធិ មិនបាន​ផ្តល់​ឲ្យ​នាង​បាន​អង្គុយ​មួយ​ក្នុង​កៅអី​ទាំង​៦​នោះ ដើម្បី​ឈានទៅ​វគ្គ​បន្ត​នោះទេ ដោយយោង​ថា​សមត្ថភាព​បង្ហាញ ហាក់​មិនសូវ​បានល្អ​ក្នុង​វគ្គ​នេះ​?​។​
​សូម​បញ្ជាក់ដែរថា​កម្ម​វិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក X-Factor Cambodia ក្រោយពី​ជម្រុះ​អស់​រយៈ​ជាច្រើន​សប្តាហ៍​ក្នុង​វគ្គ​គណកម្មការ​ជ្រើសរើស​(Judge Audition) និង​វគ្គ​ច្រៀង​ក្រុម​(BootCamp)​មក​គណកម្មការ ជ្រើសរើស​បាន​បេក្ខជន បេ​ក្ខ​នារី​មាន​សមត្ថភាព​សំលេង​ពិ​រោះ​ជាច្រើន មកពី​បណ្តាល​រាជធានី​-​ខេត្ត​។

​លៀង ចាន់​ឡា គឺជា​បេ​ក្ខ​នារី​ម្នាក់ អាយុ​១៧​ឆ្នាំ រស់នៅក្នុង​ស្រុក​រលៀប្អៀ​ខេត្តកំពង់ឆ្នាំង ។ ចាន់​ឡា បាន​លើកយក​បទ​ចម្រៀង “​កាត់ចិត្ត​បែបណា​” មក​ធ្វើការ​ប្រកួត​ក្នុង​កម្មវិធី ប្រលង​ចម្រៀង​លំដាប់​កំពូល​ល្បី​ទូទាំង​ពិភពលោក X Factor Cambodia វគ្គ Judge Audition​។ ចាន់​ឡា ក៏​ធ្លាប់​ប្រាប់​គណៈកម្មការ​ថា រូបគាត់ មានការ​ងារ​រ​ចំរុះ ជួយ​រត់​តុ​គុយទាវ​មីង ជួយ​លក់​ទឹកអំពៅ​បង ដើម្បី​ចិញ្ចឹម​ម្តាយ ហើយ ចាន់​ឡា ប្រាប់ថា ដើម្បី​ម្តាយ គឺ​អត់​ពិបាក​ទេ អ្វី​ក៏​គាត់​ធ្វើ​ដែរ ទោះ​ហត់នឿយ​យ៉ាងណា ក៏​សុខចិត្ត តស៊ូ​ដើម្បី​ម្តាយ​ដែរ ហើយ​ឪពុក​ស្លាប់​តាំងពី​រូបគាត់​នៅក្នុង​ពោះ​ម្តាយ ដោយ​ឪពុក​ធ្លាក់​ពីលើ​ចុង​ត្នោត​…៕a chanla nop5 a chanla nop a chanla nop2 a chan la a chan la5 a chanla nop3 a chanla nop4 a chanla nop6 

​