» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1485 នាក់

ម្សិលមិញ 5304 នាក់

សរុប 14141011 នាក់

អាជ្ញាធរ​ចូលរួម​បង្ក្រាប​បុគ្គ​លឹក​តវ៉ា​ទាមទារ​សិទ្ធិ​ការងារ និង​អត្ថប្រយោជន៍​ពី​ក្រុមហ៊ុន​កាស៊ីណូ​ណា​ហ្កា​ដោយ​ចោទថា​លើស​បន្ទាត់​ក្រហម​!

​ភ្នំពេញ​៖​នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២២ តំណាង​អយ្យការ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​មេក្រុម​បាតុករ​ចំនួន ៩​នាក់ ពាក់ព័ន្ធ​នឹង​ការរៀបចំ​ធ្វើបាតុកម្ម​ខុសច្បាប់​នៅមុខ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​ពីបទ ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​ដឹងថា​៖​មនុស្ស​៩​នាក់​នោះ រួមមាន ឈឹម ស៊ីថរ​(​មេ​សហជីព​), រី សុវណ្ណ​ឌី​, សុន ស្រី​ពេ​ជ​, ហ សុភាព​, ឃ្លាំង សុ​បិ​ន្ត​, ទូច សិរី​មាស​, ឈឹម សុខន​, សុខ ណា​រិ​ទ្ធ និង​ឈ្មោះ សុខ គង្គា​។a naga sitho2

ក្នុងចំណោម​៩​នាក់​នេះ មាន​៦​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅកាន់​តុលាការ ខណៈ​៣​នាក់​បាន​រត់គេចខ្លួន​។​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទថា ពួកគេ​មានការ​ពាក់ព័ន្ធ​នឹង​អង្គហេតុ​ញុះញង់​បំផុសបំផុល​ក្រុម​អតីត បុគ្គលិក​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ដែល​ត្រូវបាន​បណ្ដេញចេញ​ឲ្យ​ធ្វើ​សកម្មភាព​បង្កចលាចល​ដល់​សណ្តាប់​ធ្នាប់​របៀបរៀបរយ​សាធារណៈ និង​អាច​បង្ក​ឲ្យ​មាន​អសន្តិសុខ​ដល់​សង្គម​។ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន សម្រេច​បើក​ការ​ស៊ើបសួរ​លើ​បុគ្គល​ខាងលើ រួមទាំង​បក្ខពួក​ពីបទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា​។ ពួកគេ​ក្រោយ​ត្រូវបាន​ចោទប្រកាន់​ដោយ​អយ្យការ ត្រូវបាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​បន្ត​តាម​នីតិវិធី​។​

សូមបញ្ជាក់ថា កាលពី​យប់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ នគរបាល​បាន​ចាប់​ឃាត់ខ្លួន​បុគ្គល​ចំនួន ៦​នាក់ ក្នុងចំណោម ៩​នាក់ (​ចំនួន ៣​នាក់ បាន​រត់គេចខ្លួន​) ពីបទ​បានរៀបចំ​បាតុកម្ម​ដោយ​ខុសច្បាប់​នៅខាងមុខ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​។

 

​ទន្ទឹម​និង​ការបង្ក្រាប​នេះ​ន​ដែរ​គេ​ឃើញ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី ០២ ខែមករា បានចេញ​សេចក្តីជូនដំណឹង​ដល់​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្កា​វើ​លដ៍ លី​មី​ធី​ត ដែល​កំពុងធ្វើការ​ដោយ​លើក​មូល​ហេតុថា និយោជក​មិន​ទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យាការងារ​ដល់​ខ្លួន​មិនបាន​ត្រឹមត្រូវ​តាមច្បាប់ ឲ្យ​ទៅ​ក្រសួង​ការងារ​ចាប់ពី​ថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២​តទៅ ដោយ​ផ្តល់ព័ត៌មាន​អំពី​ប្រាក់​ឈ្នួល ប្រាក់​អត្ថប្រយោជន៍ ដែល​ខ្លួន​ធ្លាប់​ទទួលបាន រូបមន្ត​គណនា និង​មូលដ្ឋាន​គណនា ដែល​ខ្លួន​ចង់បាន ដើម្បី​ក្រសួង​ធ្វើការ​ផ្ទៀងផ្ទាត់​ឡើងវិញ​។​​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ បាន​ឲ្យ​ដឹងថា ក្រសួង​នឹង​បង្គាប់​ឲ្យ​និយោជក​ធ្វើការ​ទូទាត់​សំណង​បន្ថែម​ដល់​បុគ្គលិក ក្នុងករណី​ដែល​ក្រសួង​ទទួលបាន​ព័ត៌មាន​ពេញលេញ ហើយ​រកឃើញថា មាន​ភាពលម្អៀង​ក្នុងការ​គណនា​ពិតប្រាកដ​មែន​។​


​​ក្រសួង​ការ​បាន​អំពាវនាវ​ដល់​អ​តី​តបុ​គ្គ​លិ​ក្រុមហ៊ុន​ណា​ហ្កា​វើ​លដ៍​ដែល​កំពុងធ្វើការ​តវ៉ា​ទាំងអស់ វិល​មក​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​និតិ​វិធី​នៃ​ការដោះស្រាយ​វិវាទ​ការងារ​រួម​វិញ ស្របតាម​ស្មារតី​មាត្រា ៣០២ ដល់​មាត្រា ៣១៧ នៃ​ច្បាប់​ស្តីពី​ការងារ និង​ប្រកា​សលេខ ៣១៧ សកប​យ​. ចុះ​ថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ ២០០១ ស្តីពី​និតិ​វិធី​នៃ​ការដោះស្រាយ​វិវាទ​ការងារ​រួម ដែល​បានកំណត់​និតិ​វិធី​បន្ត គឺ​ត្រូវ​ប្តឹងទៅ​តុលាការ​ដើម្បី​បញ្ចប់​វិវាទ ក្រោយពេល​ការផ្សះផ្សា ការចេញ​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល និង​ការអនុវត្ត​វិធានការ​វិវាទ ត្រូវបាន​តុលា​ចេញ​ដីកា​សម្រេច​ចាត់ចែង​តាម​បណ្តោះអាសន្ន​លេខ ៥២៤ “​ត​” ដ​.​រ ចុះ​ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយបាន​កំណត់​គុណ​វុ​ឌ្ឍ​ថា ជា​កូដកម្ម​ខុសច្បាប់ និង​ត្រូវ​ចាត់ទុកថា ជា​កំហុស​ធ្ងន់​។​

​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្កា​វើ​លដ៍​ប្រមាណ​ជាង ២០០​នាក់ ធ្វើ​កូវ​ដក​ម្ម​អស់​រយៈពេល​ជាង ១០​ថ្ងៃ​ហើយ ដើម្បី​ទាមទារ​ចូល​បំពេញការងារ​ជាធម្មតា​វិញ ខណៈដែល​កម្មករ​ជាង​១០០​នាក់​ទៀត ស្ម័គ្រ​ទទួលយក​ការបញ្ឈប់ ប្រសិនបើ​ភាគី​និយោជក​ទូទាត់​ប្រាក់​សំណង​បាន​ត្រឹមត្រូវ​។​

​ការចាប់ខ្លួន​មនុស្ស​ទាំង​៩​នាក់​កាលពី​ថ្ងៃទី​៣១​ធ្នូ នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២២​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​សេចក្តីបំភ្លឺ​ព័ត៌មាន​មួយ​ឱ្យដឹងថា ការឃាត់ខ្លួន​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​ទាំង ៩​នាក់​នោះ ពាក់ព័ន្ធ​នឹង​ការរៀបចំ​ធ្វើបាតុកម្ម​ដោយ​ខុសច្បាប់ ដែល​ធ្វើឱ្យប៉ះពាល់​សណ្ដាប់ធ្នាប់ សាធារណៈ និង​សុវត្ថិភាព​សង្គម​។​«​មុនពេល​នឹង​អនុវត្ត​វិធានការ​ច្បាប់ ដោយ​ចាប់​ឃាត់ខ្លួន​មេដឹកនាំ​បាតុកម្ម​ទាំងនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានធ្វើការ​អំពាវនាវ​ច្រើនលើកច្រើនសារ​ឱ្យ​ពួកគេ​បញ្ឈប់​សកម្មភាព​តវ៉ា​ដោយ​ខុសច្បាប់ សំដៅ​ធ្វើយ៉ាងណា​រក្សាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង សុវត្ថិភាព​សង្គម​។ ប៉ុន្តែ​ពួក​មេដឹកនាំ​បាតុកម្ម​មិន​ស្ដាប់​តាម​ការអំពាវនាវ​រប​ស់​អាជ្ញាធរ ហើយ​បន្ត​អូសបន្លាយ​បាតុកម្ម​អស់​រយៈពេល ១៣​ថ្ងៃ​មកហើយ​»​។​

​ទោះបីជា​យ៉ាងនេះ​ក្តី នាយករង​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​អង្គការ​លីកាដូ លោក អំ សំអាត ចាត់ទុក​ការចាប់ខ្លួន​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​នេះ ជាការ​គំរាម​ហែង បំភិតបំភ័យ ដើម្បី​បំបាក់ស្មារតី មិនឱ្យ​បុគ្គលិក​ក្រុមហ៊ុន​ល្បែង​មួយ​នេះ​ធ្វើ​កូដកម្ម​បន្តទៀត​។ ប៉ុន្តែ​វិធានការ​នេះ លោក​ថា ជាការ​រំលោភសិទ្ធិ​ការងារ​បុគ្គលិក​ដែល​ធានា​ដោយ​ច្បាប់​។​​លោក​បន្តថា ការទាមទា​របស់​បុគ្គ​លិ​ក​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ គ្រាន់តែ​ចង់ឱ្យ​ក្រុមហ៊ុន​ទទួល​អ្នក​ដែល​ត្រូវ​បញ្ឈប់​ទាំង ៣៦៥​នាក់​ចូលធ្វើការ​វិញ និង​ទាមទារ​ទូទាត់​សំណង​ឱ្យបាន​ត្រឹមត្រូវ​តែប៉ុណ្ណោះ​។ ករណីនេះ លោក​ថា ភាគី​ពាក់ព័ន្ធ​គួរតែ​ដោះស្រាយ​ជាមួយគ្នា​ដោយ​សន្តិវិធី ដើម្បី​ស្វែងរក​ដំណោះស្រាយ មិនមែន​មក​ចាប់ខ្លួន​បុគ្គលិក​ទាំងនោះ​ឡើយ​។​​លោក​ថា​៖«​ខ្ញុំ​យល់ថា ករណីនេះ ជា​វិវាទ​ការងារ ដែល​គួរ​ដោះស្រាយ​គ្នា​តាម​លទ្ធភាព​ផ្លូវច្បាប់ ក្នុងការ​ចរចារ ដើម្បី​បញ្ចប់​វិបត្តិ​ការងារ វា​គួរតែ​ដោះលែង​អ្នក​ទាំង​អស់ហ្នឹង ហើយ​ងាយ​ទៅរក​ការងារ​ចរចារ​តាម​នីតិវិធី តាមច្បាប់​ការងារ ដើម្បី​បញ្ចប់​វិបត្តិ​ការងារ​។ វា​ជា​រឿង​ល្អប្រសើរ ជាជាង​ការចាប់ខ្លួន​ចោទប្រកាន់​ដែល​បង្កឱ្យមាន​ការរិះគន់​ជា​បន្តទៅទៀត​»​។​

​អ្នកគ្រប់គ្រង​កម្មវិធី​ការងារ នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់​ត្រា​ល់ លោក ឃុន ថា​រ៉ូ បង្ហាញ​ការសោកស្តាយ និង​ថ្កោលទោស​ចំពោះ​វិធានការ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ដោយ​មិនបាន​អនុវត្តន៍​តួនាទី និង​កា​ត្វ​កិច្ច​របស់ខ្លួន​ស្របតាម​ច្បាប់​ក្នុងការ​ចូលរួម​ការពា​រ​សុវត្ថិភាព​ក្រុម​កូដ​ករ ដែល​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី ត្បិត​ជា​សិទ្ធិ​មូលដ្ឋាន​របស់​អង្គការ​វិជ្ជាជីវៈ​នៅ​កម្ពុជា​។​លោក​អំពាវនាវ​ដល់​អាជ្ញាធរ​ត្រូវ​ប្រើប្រាស់​តួនាទី​ប្រកបដោយ​វិជ្ជាជីវៈ អ​ព្យា​ក្រិត មិន​លំអៀង​ទៅរក​ភាគី​ណាមួយ​នៅក្នុង​ដំណើរ​ស្វែងរក​ដំណោះស្រាយ​ករណី​វិវាទ​ការងារ​នេះ និង​ដោះលែង​ថ្នាក់ដឹកនាំ និង​សកម្មជន​សហជីព​ទាំង ៩​នាក់ ឱ្យមាន​សេរីភាព​វិញ​។​

​ក្រុម​ប្រតិភូ​ចរចា​វិវាទ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ចាត់ទុក​ការចោទប្រកាន់​របស់​អា​ជ្ញា​ធរ​ទៅលើ​ក្រុមកម្មករ​ដែល​ប្រមូលផ្តុំ​តវ៉ា​អហិង្សា​ថា ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់ និង​អាជីវកម្ម​របស់​ថៅកែ ជាការ​លើកទឹកចិត្ត​ឱ្យ​ភាគី​ក្រុមហ៊ុន​បន្ត​រំលោភច្បាប់ ដែលនាំឱ្យ​ប៉ះពាល់​ដល់​មុខមាត់​រដ្ឋាភិបាល​លើ​ឆាក​អន្តរជាតិ​។​​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១ ខែមករា របស់​ក្រុម​ប្រតិភូ​ចរចា​វិវាទ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​នៃ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ​នៃ​ក្រុមហ៊ុន​ល្បែង​មួយ​នេះ បានឱ្យដឹងថា​៖ដើមចម​ដែលនាំឱ្យ​កម្មករ​ធ្វើ​កូដកម្ម​ចំនួន​១៣​ថ្ងៃ​កន្លងមកនេះ ដោយសារតែ​ក្រុមហ៊ុន​ព្រងើយកន្តើយ​មិន​អនុវត្ត​តាមច្បាប់ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ ក្រសួង​ការងារ​ថែមទាំង​មិនមាន​ចេតនា​ពិតប្រាកដ​ក្នុង​ការរក​ដំណោះស្រាយ​ជូន​ពួកគេ​នោះទេ​។ ជាមួយគ្នានេះ អាជ្ញាធរ​បែរជា​ចោទថា កម្មករ​និង​តំណាង​សហជីព​ធ្វើបាតុកម្ម​ដោយ​ខុសច្បាប់ ដែល​ធ្វើឱ្យប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ព្រមទាំង​ប៉ះពាល់​អាជីវកម្ម​របស់​ក្រុមហ៊ុន​ទៅវិញ ។​

​ខ្លឹមសារ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖«​តាម​សេចក្តីអំពាវនាវ​របស់​សាលា​រាជធានី​ភ្នំពេញ​ថា ការប្រមូលផ្តុំ​របស់​ក​ម្មករ​ធ្វើឱ្យប៉ះពាល់​ដល់​អាជីវកម្ម​របស់​ក្រុមហ៊ុន មិនបាន​ឆ្លុះបញ្ចាំង​ពី​តថភាព​ពិត​នោះទេ​។ ផ្ទុយទៅវិញ​អាជ្ញាធរ​កំពុងតែ​លើកទឹកចិត្ត​ដល់​និយោជក​បន្ត​រំលោភច្បាប់ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​មុខមាត់​រដ្ឋាភិបាល​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ​ថែម​ទៀតផង​»​។​​ក្រុម​ប្រតិភូ​ចរចា​វិវាទ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​អះអាងថា បើទោះបីជា​មានការ​ចាប់​ខ្លួន​មនុស្ស ១០​នាក់ ក៏​កម្មករ​ទាំងអស់​នៅតែ​ប្តេជ្ញាចិត្ត​បន្តធ្វើ​កូដកម្ម​ដោយ​អហិង្សា ដោយ​សន្តិវិធី​រហូត​មាន​ដំណោះស្រាយ​ផងដែរ ។​

​ទាក់ទង​និង​ការតវ៉ា​របស់​បុគ្គ​លឹក​ក្រុមហ៊ុន​ណា​ហ្កា​ដើម្បី​ផលប្រយោជន៍​របស់​ពួកគេ​កាសែត​ហ្វ្រេស​ញូ​វ​បានចេញ​ផ្សាយ​អត្ថបទ​មួ​យស​សេរ​ដោយ​ចៅ​ចាក់ស្មុក​នៅ​ថ្ងៃទី​១​មករា​ដោយ​ចោទប្រកាន់ថា​៖ ចរិត​នៃ​ការប្រើប្រាស់​រូបភាព​តវ៉ា​ដើម្បី​ដុត​កំហឹង​សាធារណជន និង​ការប្រើប្រាស់​វិធីសាស្ត្រ​ធ្វើ​ជនរងគ្រោះ​តូបនីយកម្ម​លើ​ការរំលោភបំពាន​ច្បាប់ របស់​ក្រុម​ជន​អគតិ​មួយចំនួន​ជ្រក​ក្រោម​ស្លាក​សហជីព និង​អង្គការ​សង្គម ស៊ីវិល​ក្នុង​ព្រឹត្តិការណ៍​បាតុកម្ម​ខុសច្បាប់​របស់​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​ល៍ ដើម្បី​បុព្វហេតុ​បដិវត្តន៍​ពណ៌​ត្រូវបាន​បកអាក្រាត​បន្ថែម ក្រោយ​បុគ្គល​៩​នាក់​ដែលជា​ជន​សកម្ម និង​សមាជិក​នៃ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន ណាហ្គា វើ​លដ៍ ដឹកនាំ​ដោយ​ឈ្មោះ ឈឹម ស៊ីថរ ត្រូវបាន​ចាប់ខ្លួន​ដោយ​កម្លាំង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​

​ចៅ​ចាក់ស្មុក​បាន​ហៅ​ការបង្ក្រាប​របស់​នគរ​បាល​ថា ធ្វើឡើង​ដោយ​ឈរលើ​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ នោះ​គឺ​អនុ លោម​ទៅតាម​មាត្រា​៤៩៤​និង​៥៩៥ ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន ដែល​អនុញ្ញាតឱ្យ​សមត្ថកិច្ច​នគរបាល​អ​នុ​វត្ត​នីតិវិធី​ទៅតាម​វិធានការ​ច្បាប់​។ រយៈពេល ១៣ ថ្ងៃ​នៃ​ការធ្វើ​បាតុកម្ម​របស់​ក្រុម​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​នាពេល​កន្លងមក​ត្រូវបាន គេ​វាយតម្លៃថា​មិនមែន​ដើម្បី​គោលបំណង​ការពារ​សិទ្ធិ​បុគ្គលិក និង​ការពារ​អត្ថប្រយោជន៍​បុគ្គលិក​កម្មករ​ឡើយ តែ​ហេតុផល និង​ភស្តុតាង​នានា​ដែល​បាន​រកឃើញ​បង្ហាញ​ពី​ទង្វើ​ទុច្ចរិត​នៃ​មេ​សហជីព និង​ជន​សកម្ម​នៃ​ការរៀបចំ​បាតុកម្ម​នេះ​ដោយបាន​យក​សហជីព និង​សកម្មភាព​បាតុកម្ម​ទៅ​បម្រើ​ផលប្រយោជន៍​នយោបាយ​។​

​ចៅ​ចាក់ស្មុក​ចោទថា​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា វើ​លដ៍ ដឹកនាំ​ដោយ​ឈ្មោះ ឈឹម ស៊ីថរ និង​បក្ខពួក​ដោយមាន​ការរៀប​ចំ​ផែនការ​យ៉ាង​ច្បាស់លាស់ ព្រមទាំង​មានការ​គាំទ្រ​ថវិកា​ពី​ក្រៅប្រទេស​ផង នោះ បានធ្វើ​សកម្មភាព​បំពាន​ច្បាប់​ម្តង​ហើយ​ម្តងទៀត ហើយ​បាន​យក​រាជរដ្ឋាភិបាល​កម្ពុ​ជា​ធ្វើជា​ចំណាប់ខ្មាំង ក្រោមលេស​ទាមទារ​សិទ្ធិ​ការងារ និង​ការពារ​ផលប្រយោជន៍ បុគ្គលិក​កម្មករ តែ​ទង្វើ​ជាក់ស្តែង ពួកគេ​មិន​ស្តាប់​ការសម្របសម្រួល​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច ដោះស្រាយ​ជម្លោះ​ឡើយ​។ ពួកគេ​បន្ត​បំពាន​ច្បាប់ បើទោះបីជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ណែនាំ​ជា​ច្រើនដង​ក៏ដោយ ហើយ​របៀប​នៃ​ការធ្វើ​បាតុកម្ម និង​សញ្ញា​ផ្សេងៗ​ដែល​ពួកគេ​ប្រើប្រាស់​ក្នុងការ​ធ្វើបាតុកម្ម​សុទ្ធ​សឹងតែ​មានការ​ទាក់ទង​នឹង​បណ្តាញ​នៅ​បរទេស​ទាំងអស់​។​

​បណ្តាញ​បរទេស​ដែល​គេ​ប្រើ​ក្នុង​ការតវ៉ា​និង​ផ្តួលរំលំ​របប​ដឹកនាំ​មួយចំនួន​ដូចជា​នៅ​កូរ៉េខាងត្បូង នៅ​ម៉ាឡេស៊ី នៅ​ហុងកុង និង​នៅ​ថៃ ភូមា​ជាដើម​។ ពួកគេ​បន្ត​លាប​ពណ៌​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ថា​បំបិទ​សិទ្ធិសេរីភាព​ពួកគេ និង​មិន​គិតពី​ផលប្រយោជន៍​អតីត​បុគ្គលិក​កម្មករ ដើម្បី​ញុះញង់​ឱ្យ​សាធារណមតិ​យល់ច្រឡំ​លើ​រាជរដ្ឋាភិបាល បង្កើត​កំហឹង​ប្រឆាំង​រដ្ឋាភិបាល តែ​ធាតុពិត​គឺ​ពួកគេ​បាននិងកំពុង​ប្រើប្រាស់ អតីត​បុគ្គលិក​កម្មក​រ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​ជា​លេស​នយោបាយ​សុទ្ធសាធ​។​

​ចៅ​ចាក់ស្មុក​បាន​សន្និដ្ឋានថា នៅពេល​បាតុកម្ម ចាប់ផ្តើម និង​ថ្ងៃ​បន្តបន្ទាប់ សមាគម​និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ដែល​គេ​ដឹងថា ជា​ប្រតិបត្តិ​ករ​បដិវត្តន៍​ពណ៌​យ៉ាងសកម្ម ចាប់តាំងពី​យូរ​មកហើយ​ទាំងថ្មី​ទាំងចាស់ បានចេញ​ធ្វើ​សកម្មភាព​ស៊ីចង្វាក់​គ្នា​ដើម្បី​គាំទ្រ​កម្លាំង​បាតុកម្ម​ខុសច្បាប់​នេះ​តាមរយៈ​ការចេញ​សេចក្តីថ្លែងការណ៍ ការចេញ​សារ​ផ្សេងៗ​ដើម្បី​គាំទ្រ​បាតុកម្ម​ខុសច្បាប់​នេះ​។ នេះ​គឺជា​ទម្លាប់​របស់​ពួកគេ​ដែល​តែងតែ​ធ្វើ​ជនរងគ្រោះ​តូបនីយកម្ម​លើ​សកម្មភាព​បទល្មើស​ដែល​ពួកគេ​ធ្វើ និង បំភ្លៃ​សាធារណៈមតិ​ថា​ពួកគេ​ជា​អ្នក​លើក​តម្លៃ និង​លើកស្ទួយ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​សិទ្ធិ​ការងារ តែ​គ្មាន​គ្មាន​ផេះ​អី​ទេ គឺ​គ្រាន់តែ​ជាការ​ទទួល​លុយ​ដើម្បី​អនុវត្ត​ផែនការ​តាម​ការកំណត់​គោលបំណង​របស់​ម្ចាស់ជំនួយ​ពួកគេ​ប៉ុណ្ណោះ​។​​ប្រសិនបើ​សមត្ថកិច្ច​រកឃើញថា សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា វើ​លដ៍ ដឹកនាំ​ដោយ​ឈ្មោះ ឈឹម ស៊ីថរ ទទួល​ថវិកា​មិន​ស្របច្បាប់ មក​ធ្វើបាតុកម្ម​មិន​ស្របច្បាប់​នេះ អាច​នឹងត្រូវ​ប្រឈមមុខ​ច្បាប់​ធ្ងន់ធ្ងរ ព្រោះ​វា​ជាការ​ទទួល​ហិរញ្ញប្បទាន ខុសច្បាប់​មក​ធ្វើ​សកម្មភាព​ប្រឆាំងនឹង​កម្ពុជា​។ បើតាម​ការចោទប្រកាន់​នេះ​ក្រុម​កូដ​ករ​ដែល​ចាប់ខ្លួន​អាច​នឹងត្រូវ​ជាប់គុក​!៕a naga sitho a naga sitho3 a naga sitho4 a naga strike2