» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9042 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699213 នាក់

ពលករ​ខ្មែរ​លី​បារី​ឆ្លងដែន​ម្នាក់​ត្រូវ​ទាហាន​វៀតណាម​បាញ់​ឱ្យ​របួស​

 

​ខេត្តកំពត​៖ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២២​យុវជន​ម្នាក់​ឈ្មោះ ជឿ​ង ហុង ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​នៅជាប់​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ក្នុងស្រុក​កំពង់ត្រាច បានឱ្យដឹង ថា​៖ រូបគេ​បាន​រងរបួស​ជើង​ខាងស្ដាំ​ដោយសារតែ​គ្រាប់កាំភ្លើង​កង​ទាហាន​វៀតណាម​បាន​បាញ់រះ​មកលើ​ក្រុម​ពលករ​ខ្មែរ​ដែល​កំពុង​លី​បារី​ម៉ាក​«​ហេ​រ៉ូ​» ឆ្លងដែន​ចំនួន​១៤​នាក់ ។a kill khmer

ករណី​បាញ់ប្រហារ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​ទៀបភ្លឺ ឈាន​ចូលដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​ស្ពានមុខ​បង្គោល​លេខ​៣០៩ ក្នុងភូមិ​កោះ​ចំការ ឃុំ​បឹង​សា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត ។​ជនរងគ្រោះ​បានឱ្យដឹង​ទៀតថា​៖ មុនពេល​កើតហេតុ​រូបគេ​ជាមួយ​អ្នកភូមិ​ជាច្រើន​នាក់​បាន​លី​កេស​បារី​ឆ្លងដែន​ចូលទៅក្នុង​ប្រទេស​វៀតណាម​ខ្លួន ក្នុងនោះ​ខ្លួន​ក៏បាន​ស្ពាយ​បារី​ចំនួន​២​កេស ស្មើនឹង​មួយរយ​សុង​ដើរ​ឆ្លង​ទឹក​ឆ្លង​ភក់​ប្រហែល​មួយ​គីឡូម៉ែត្រ​ចូលទៅ​វៀតណាម ។ គ្រាន់តែ​ដើរ​ដល់​ត្រង់ចំណុច​ស្ពាន​បង្គោល​ម៉ែត្រ​លេខ​៣០៩ ស្រាប់តែ​ទាហាន​វៀតណាម​បាន​ស្រែក ប៉ុន្តែ​ពួកគាត់​មិនចេះ​ភាសារ​វៀតណាម​ឡើយ​។ តែ​អ្នក​ខ្លះទៀត​បាន​ដើរ​ឆ្លងស្ពាន ស្រាប់តែ​វៀតណាម​បាន​បាញ់​មកលើ​ខ្លួន​តែម្ដង បណ្ដាលឱ្យ​ត្រូវរបួស​ជើង​ម្ខាង​តែម្តង​។

ជនរងគ្រោះ​បន្តថា នៅពេលដែល​រូបគេ​ត្រូវរបួស និង​បាន​រត់​ចេញពី​កន្លែង​គ្រោះថ្នាក់ ឯ​អ្នក​លី​បារី​ផ្សេងៗ​ទៀត​ជាង​១០​នាក់​បាន​រត់​បែក​គ្នា​អស់​ផងដែរ​។ បន្ទាប់មក​រូបគេ ក៏បាន​ដើរមក​លាង​ឈាម​នៅ​មិន​ឆ្ងាយ​ពី​កន្លែងកើតហេតុ ហើយ​មិនយូរប៉ុន្មាន​ខ្លួន​ក៏បាន​ដួលសន្លប់​ទៅ តែ​ហើយ​មាន​អ្នករួមដំណើរ​បីនាក់​ទៀត​បាន​សែង​យកមក​ដល់​ទូក រួច​ដឹក​យកមក​ព្យាបាល​នៅ​គ្លីនិក​តែម្តង​។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ម្នាក់​ទទួលបន្ទុក​កិច្ចការ​ព្រំដែន នៅថ្ងៃនេះ​ក៏បាន​ចូលទៅ​សាកសួរ​ជនរងគ្រោះ​នៅក្នុង​មន្ទីរពេទ្យ ដើម្បី​សាកសួរ​ព័ត៌មាន​លម្អិត​ផងដែរ និង​បាន​បញ្ជាក់ថា​៖ ករណី​ទាហាន​វៀតណាម​បាញ់រះ​នោះ​សង្ស័យ​ជា​គ្រាប់កាំភ្លើង​កែច្នៃ​៕

​