» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9186 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699357 នាក់

ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តព្រៃវែង​ផឹកស្រា​ស្រវឹង​ជោកជាំ បើករថយន្ត​បុក​ម៉ូតូ​អូស​ច្រើន​ម៉ែត្រ រត់គេច​មិន​ទទួលខុសត្រូវ​!


​ព្រៃវែង​៖ លោក ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តព្រៃវែង ស្រវឹងស្រា បើករថយន្ត​បុក​ម៉ូតូ​អូស​ជាច្រើន​ម៉ែត្រ បណ្ដាលឱ្យ​ជនរងគ្រោះ​រងរបួស​ធ្ងន់​សន្លប់​ស្ដូកស្ដឹង​ហើយ​បើក​រត់គេច ទាំង​រថយន្ត​បែក​កង់ លុះ​បាន​ប្រហែល​៤​គីឡូម៉ែត្រ ទើប​សមត្ថកិច្ច​ឃាត់​ជាប់​។​​ហេតុការណ៍​នេះ​បានកើត​ឡើង នៅលើ​បណ្ដោយ​ផ្លូវជាតិ​លេខ​៨ ចំណុច​ភូមិ​ជ្រៃ​សី​ម៉ា ឃុំ​ជា​ខ្លាង ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង កាលពី​យប់​ទី​២៤ ខែឧសភា ឆ្នាំ​២០២២ ។​a car comerce1 

​រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន នៅ​ភូមិ​ធ្នង់ ឃុំ​ជា​ខ្លាង ស្រុក​ស្វាយ​អ​ន្ទ​រ ដែលមាន​ចម្ងាយ​ពី​កន្លែងកើតហេតុ​ប្រហែល​៤​គីឡូម៉ែត្រ​។​​ប្រភព​បាន​ឲ្យ​ដឹងថាៈ រថយន្ត​បង្ក​ម៉ាក​Ford ភី​ក​អាប់ ពណ៌​ស ពាក់​ស្លាក​លេខ​”​រដ្ឋ​15″2.0060 បើកបរ​ដោយ​លោក វ៉ា រី​ទ្ធី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តព្រៃវែង​។​​រីឯ​ម៉ូតូ​រងគ្រោះ​ម៉ាក​ឌ្រី​ម​សង់​C100​ពណ៌​ក្រហម បើកបរ​ដោយ​ឈ្មោះ ប៊ុត ប៊ុណា ភេទ​ប្រុស​អាយុ​៦២​ឆ្នាំ នៅ​ភូមិ​ជ្រៃ​សី​ម៉ា ឃុំ​ជា​ខ្លាង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។​

នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ជិៈ​ម៉ូតូ​មកពី​ស្រែ​ក្នុង​បំណង​មក​ផ្ទះ ដោយ​ជិៈ​យឺតៗ​អែប​ចិញ្ចើមផ្លូវ​ខាងស្ដាំ​ដៃ​។​​លុះ​មកដល់​កន្លែងកើតហេតុ ស្រាប់តែ​រថយន្ត​បង្ក បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​​ទិសដៅ​ស្របគ្នា ជ្រុល​មក​បុក​ម៉ូតូ​គាត់​ពីក្រោយ​ទាំង​កម្រោល​តែម្ដង បណ្ដាលឱ្យ​គាត់​ធ្លាក់​ពីលើ​ម៉ូតូ​ដួល​បោក​ក្បាល​និង​ថ្នល់ សន្លប់​លែង​ដឹងខ្លួន​ត្រូវបាន ក្រុមគ្រួសារ​ដឹក​ជនរ​ង​គ្រោះ ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​នៅ​ជិត​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ ។​ឯ​រថយន្ត​បង្ក​ព្យាយាម​បើក​គេចខ្លួន​តែ​ទៅ​មិនបាន​ឆ្ងាយ​ដោយសារ​បែក​កង់​ត្រូវ​សម​ត្ត​កិច្ច​ឃាត់​បាន​ដូរ​កង​បើក​ទៅ​រក្សាទុក ជាមួយ​ម៉ូតូ នៅ​ប៉ុស្តិ៍នគរបាល​ជា​ខ្លាង ។​លោក វ៉ា រី​ទ្ធី ត្រូវបាន​សមត្ថកិច្ច​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​។​

​ករណីនេះ​នៅ​ថ្ងៃទី​២៧.០៥.២០២២«​អ្នកកាសែត​»​បាន​ព្យាយាម​សុំ​ការបកស្រាយ​ពី​លោក វ៉ា រី​ទ្ធី ប្រធាន មន្ទីរ​ពាណិជ្ជកម្ម​ខេត្តព្រៃវែង ។​លោក វ៉ា រី​ទ្ធី ប្រធាន មន្ទីរ​ពាណិជ្ជកម្ម​ខេត្តព្រៃវែង​ឆ្លើយ​
​យ៉ាងខ្លី​ថាៈ ខ្ញុំ​ដោះស្រាយ​រួចហើយ ក៏​ចុច​បិទ​ទូរស័ព្ទ​តែម្ដង​។​​ប៉ុន្តែ​សម្រាប់​ជនរងគ្រោះ​បាន​អះអាងថាៈ​ចាប់តាំងពី​ថ្ងៃកើតហេតុ រហូតដល់​ថ្ងៃទី​២៧.០៥.២០២២ ពុំទាន់​មាន​ដំណោះស្រាយ ឬ​ទទួលបាន​សំណង​ពី​លោក វ៉ា រី​ទ្ធី សូម្បី​១​រៀល​លុយ​ខ្មែរ​នោះទេ​?​។​​ជុំវិញ​ករណី​យ៍​នេះ សមត្ថកិច្ច​បានបញ្ជាក់​ថាៈ​លោក វ៉ា រី​ទ្ធី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តព្រៃវែង ពិតជា​ស្រវឹងស្រា បើករថយន្ត​វង្វេងផ្លូវ រហូត​បុក​ម៉ូតូ​ខាងស្ដាំ​ដៃ​គេ​ប្រាកដ​មែន​។​ពេល​បុក​នោះ​គឺ​រថយន្ត​បែក​កង់​ខាងមុខ ហើយ​អូស​ម៉ូតូ​ជាង​១០​ម៉ែត្រ​ទម្រាំ​របូត​ចេញពី​គ្នា​។​

​ទន្ទឹម​និង​នោះ​រថយន្ត​មិនបាន​ឈប់​ទេ ដោយ​ព្យាយាម​បើក​រត់​ទៅមុខ​ប្រហែល​៤​គីឡូម៉ែត្រ ទើប​សមត្ថកិច្ច​ស្ទាក់​ជាប់​។​​នៅ​មុនពេល​កើតហេតុ នៅ​ព្រឹក​ទី​២៤.០៥.២០២២ លោក វ៉ា រី​ទ្ធី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តព្រៃវែង​​បាន​ទៅ​ចូលរួម​កម្មវិធី សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​”​ផ្សារ​កំពង់​ពពិល​”​លុះ​ថ្ងៃ​បន្តិច​ចេញមក​វិញ ក៏​ផឹកស៊ី​នៅ​ឃុំ​ព្រៃ​ព្នៅ ។​​ដល់ពេល​ព្រលប់​ថ្ងៃ​ដដែល ស្របពេល​ស្រវឹង​ជោកជាំ​លោក វ៉ា រី​ទ្ធី បាន​បើករថយន្ត​ទៅផ្ទះ​របស់ខ្លួន នៅឯ​ទី​រួម​ខេត្តព្រៃវែង​។​​ប៉ុន្តែ​ដោយ​ស្រវឹង​ខ្លាំងពេក គ្រប់គ្រង​ស្មារតី​ខ្លួនឯង​មិនបាន ក៏​បើករថយន្ត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៨ ហួស​ជិត​ដល់​ស្រុក​កំចាយមារ​​ទើប​ភ្ញាក់ខ្លួន​ព្រឺ​ត​ថាៈ អញ​បើក​ហួស​ផ្លូវ ទៅផ្ទះ​ហើយ ក៏​បត់​រថយន្ត​ត្រឡប់មកវិញ លុះ​មកដល់​កន្លែងកើតហេតុ បាន​រេ​ចង្កូត​ទៅបុក​ម៉ូតូ​តែម្ដងទៅ​ពិតជា​មិនធម្មតា​មែន​បុគ្គល វ៉ា​រិទ្ធី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ដ៏​មហិមា​នៅ​ខេត្តព្រៃវែង​ម្នាក់នេះ ៕a car comerce a car comerce2 a car comerce3 

​