» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9849 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700020 នាក់

លើ​សត​ម្ង​ន់​តែ​ពីរ​ខាំ​កន្លះ​កីឡាការិនី​ខាន់​ចេ​សា​ត្រូវបាន​វៀត​ដិ​សេធ​មិន​ឲ្យ​ចូល​ប្រកួត​


​ភ្នំពេញ​: លោក​វ៉ា​ត់​ចំរើន​នាយ​បេសកកម្ម​ស៊ី​ហ្គេម​របស់​កម្ពុជា​បានចេញ​នូវ​សេចក្ដីថ្លែងការណ៍​មួយ​សម្ដែង​ការសោកស្ដាយ​ចំពោះ​កីឡាការិនី​ជឺ​ជី​តស៊ូ កញ្ញា​ជេ​សាខា​ន់ ដែល​ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៤៨​គីឡូក្រាម​នោះ​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ចូល​ប្រកួត​នៅពេល​ថ្លឹង​ទម្ងន់​របស់​កីឡាការិនី​រូបនេះ​លើស​២៤០​ក្រាម​ខុសពី​ទម្ងន់​ផ្លូវការ​របស់​នាង ។a jesa2

​លោក​ថោង​ខុន​ដែលជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​និង​ជា​ប្រធាន​ប្រតិភូ​បាន​ណែនាំ​ឲ្យ​លោក​វ៉ា​ត់​ចំរើន​ដែលជា​នាយ​បេសកកម្ម​ធ្វើការ​ស្នើសុំ​ជា​ផ្លូវការ​ភ្លាមៗ​ទៅកាន់​គណៈកម្មការ​រៀប​ចំការ​ប្រកួត​ដោយ​ស្នើសុំ​ឲ្យ​កីឡាការិនី​កម្ពុជា​រូបនេះ​ចូលរួម​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦២​គីឡូក្រាម ។​ទោះជា​យ៉ាងណា​ក៏​ការស្នើសុំ​នេះ​ត្រូវបាន​បដិសេធ​។​ក្រោម​ច្បាប់​របស់​សហព័ន្ធ​ជឺ​ជី​តស៊ូ​អន្តរជាតិ និង​ការកំណត់​នៃ​សៀវភៅ​បច្ចេកទេស​នៃ​​ការប្រកួត​ស៊ី​ហ្គេម (SEA GAMES TECHNICAL HANDBOOK) គឺ​មិន​អនុញ្ញាត​ឲ្យ​កីឡាការិនី​កម្ពុជា​រូបនេះ​ចូលរួម​ក្នុងការ​ប្រកួត​ស៊ី​ហ្គេម​ពេលនេះ​បានឡើយ​។​

​សូមបញ្ជាក់ថា​កីឡាការិនី​ជេ​សា ខាន់ គឺជា​ម្ចាស់​មេដាយមាស​កីឡា​អាស៊ី​ឆ្នាំ​២០១៨ (ASIAN GAMES 2018) នៅ​ទីក្រុង​ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូនេស៊ី និង​ជា​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​លើក​ទី​៣០ ឆ្នាំ​២០១៩​នៅ​ប្រទេស​ហ្វីលីពីន​ដោយ​កញ្ញា​បាន​ផ្តួល​កីឡាការិនី​វៀតណាម ។​នាង​គឺជា​កីឡាការិនី​ដ៏​មាន​សក្ដានុពល​ក្នុងការ​ប្រជែង​យក​មេដាយមាស​ជូន​ជាតិ​កម្ពុជា​ក្នុង​ស៊ី​ហ្គេម​លើក​ទី​៣១​នៅ​ប្រទេស​វៀតណាម​លើក​នេះ ។​លោក​វ៉ា​ត់ ចំរើន​បាន​សម្ដែង​នូវ​ការសោកស្ដាយ​ជាខ្លាំង​ចំពោះ​ការសម្រេចចិត្ត​របស់​ស​ហ​ព័ន្ធ​ជឺ​ជិត​ស៊ូ​អន្តរជាតិ​។​ទោះជា​យ៉ាងណា​ក៏​លោក​គោរព​ចំពោះ​ការសម្រេចចិត្ត​នេះ ។​លោក​អំពាវនាវ​ឲ្យ​កីឡាករ កីឡាការិនី​ទាំងអស់​បន្ត​អនុវត្តន៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​បទបញ្ជា​កីឡា​អន្តរជាតិ​នៃ​សហព័ន្ធ​កីឡា​ជឺ​ជិត​ស៊ូ​ព្រមទាំង​ប្រកាន់យក​ស្មារតី​កីឡា​ជា​រៀងរហូត ។​គេ​មិនដឹងថា​ការអំពាវនាវ​ចឹ​ង​មានន័យ​ចង​បន្ទោស​កីឡា​ថា​ស៊ីចុក​មិន​ប្រមាណ​ឬ​យ៉ាងណា​នោះទេ​?​។​គួរបញ្ជាក់ថា ប្រភេទកីឡាជឺជីតស៊ូ នៅក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម គ្រោងនឹងប្រកួតនៅថ្ងៃទី១៤ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ ដោយគម្រោងដំបូងមានកីឡាការិនីពីររូបចូលរួមប្រកួត គឺ ខាន់ ចេសា និងម៉ាប់ សុខហួយ៕a jesa1 

​