» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6937 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666847 នាក់

គ្រូ​តឿ គ្រាន់តែ​ចេញ​វីដេអូ​និង​រូបភាព​នាំគ្នា​ស៊ី​អាចម៍គោ​លើ​បណ្តាញ​សង្គម ត្រូវ ប៉ូលិស​ហៅ​មក​វាស់កម្ពស់​!


​កណ្តាល ៖ សមត្ថកិច្ច​នគរបាល​ខេត្តកណ្ដាល ក្រោម​ការបញ្ជា​របស់ លោក​ឧត្ដមសេនីយ៍ ទោ ឈឿន សុចិត្រ ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​កោះហៅ​គ្រូ​តឿ មក​វាស់កម្ពស់ នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​វិហារ​សួគ៌ នៅ​ព្រឹក​ថ្ងៃទី​៥​ខែមេសា​នេះ ដើម្បី​ធ្វើការ​អប់រំ និង ធ្វើ​កិច្ចសន្យា​បញ្ឈប់ ដើរ​ធ្វើ​រឿង​ឆ្កួត​លីលា​បន្តទៀត​ដោយ​សម​ត្ត​កិច្ច​ចោទថា​បំពុលសង្គម ?​។​a eat ach1 

​មូលហេតុ​នៃ​ការហៅ​មក​ស្នងការ​នគរបាល​ខេត្តកណ្ដាល លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត បាន​ប្រាប់​ឲ្យ​ដឹងថា បន្ទាប់ពី​មានការ​រិះគន់​តាម​បណ្ដាញ​សង្គម Facebook ចំពោះ​ការ​បង្ហោះ​វីដេអូ​ដែល​បង្ហាញ​ពីស​កម្ម​ភាពមិន​សមរ​ម្យ​នោះ របស់​បុរស​ម្នាក់នេះ លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​ស្រាវជ្រាវ និង​នាំខ្លួន​មក​ធ្វើការ​សួរនាំ​តែម្ដង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ហៅថា សកម្មភាព​របស់​គ្រូ​តឿ​ថត​ស៊ី​អាចម៍គោ​(​តាម​ពិតជា​សូកូឡា​) អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​សន្ដិសុខ​សង្គម​?​។ ជាពិសេស​វីដេអូ​ដែល​បុរស​ម្នាក់នេះ និង​បក្ខពួក នាំគ្នា​ហូប​អាចម៍គោ ដែលជា​សកម្ម​ភាពមិន​សមរម្យ និង​ប៉ះពាល់​ដល់​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែល​បង្ហាញថា​ហាក់ដូច​ប្រជាពលរដ្ឋ​គ្មាន​បាយ​ហូប​ចឹ​ង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត បាន​បន្ថែមថា ការហៅ​បុគ្គល​នេះ​មក​សួរនាំ គឺ​ចង់​ឲ្យ​បុគ្គល​ម្នាក់​បញ្ជាក់​អំពី​មូលហេតុ នៃ​ការ​បង្ហោះ​វីដេអូ​បែបនេះ​នៅតាម​បណ្ដាញ​សង្គម​។ បន្ទាប់ពី​បញ្ចប់​ការសួរនាំ សមត្ថកិច្ច​បាន​ឲ្យ «​គ្រូ​តឿ​» នេះ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព និង​សុំទោស​ជា​សាធារណៈ​ចំពោះ​សកម្មភាព​ខុសឆ្គង​រប​ស់រូប​គេ និង​បក្ខពួក​ប៉ុន្មាន​នាក់​ទៀត​។​

​សូមជម្រាបថា បុរស​ម្នាក់នេះ ដែល​គេ​ស្គាល់ឈ្មោះ «​គ្រូ​តឿ​» និង​មាន​គណនី Facebook «​គ្រូ​តឿ​» និង​កូនសិស្ស​ប៉ុន្មាន​នាក់​ទៀត តែងតែ​បង្ហោះ​វីដេអូ​ប្លែកៗ​នៅតាម​បណ្ដាញ​សង្គម ហើយ​ចុង​ក្រោយនេះ បាន​បង្ហោះ​វីដេអូ​ហូប​អាចម៍គោ នាំ​ឲ្យ​ផ្ទុះ​ការរិះគន់​ជា​បន្ដបន្ទាប់​។​សម័យ​ឡូ​វ​ចឹ​ង​ទាំង​មានរឿង​ប្លែកៗ​ទាំង​មានរឿង​សម​ត្ត​កិច្ច​ធើ​ក​!​។​a eat ach a eat ach2 

​