» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6234 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696405 នាក់

Miss Cambodia 2021 រកឃើញ​ម្ចាស់​មកុដ​៣​រូប​សម្រាប់​ចេញទៅ​ប្រកួត​ក្រៅប្រទេស​!


​ភ្នំពេញ​៖​វេទិកា​ប្រកួត​សម្រស់​កញ្ញាឯក​Miss Cambodia 2021 បាន​រកឃើញ​ម្ចាស់​មកុដ​ចំនួន​៣​រូប​ដើម្បី​ត្រៀមខ្លួន​ចេញទៅ​ប្រកួត​ក្នុង​កម្មវិធី​សម្រស់​ធំៗ​ចំនួន​៣​ផ្សេងគ្នា​លើ​ឆាក​អន្តរជាតិ​នាពេល​ខាងមុខនេះ​។​a miss cabodia1 

កម្មវិធី​ប្រកួត​សម្រស់ Miss Cambodia 2021 បានបញ្ចប់​ដោយ​ជោគជ័យ ក្នុង​រាត្រី​ថ្ងៃទី​១១ ខែតុលា​២០២១​។​កម្មវិធី​ប្រកួត​សម្រស់ Miss Cambodia 2021​បាន​រកឃើញ​ម្ចាស់​ជ័យលាភី​៣​រូប​គឺ​ទី​១-​កញ្ញា ជា ឆា​រ៉ានី អាយុ​២៦​ឆ្នាំ កម្ពស់​១,៦៥​ម៉ែត្រ មកពី​ខេត្តបាត់ដំបង នាង​ក្លាយជា​ម្ចាស់​មកុដ​Miss International Cambodia 2021-2022​។

ទី​២-​កញ្ញា ដាំ សុ​ភ័​ក្រ​ស៊ីន​ឌី អាយុ​២៦​ឆ្នាំ កម្ពស់​១,៦៧​ម៉ែត្រ​ជា​បេក្ខភាព​មកពី​ខេត្តពោធិ៍សាត់ ។ នាង​បាន​ក្លាយជា​ម្ចាស់​មកុដ​Miss Earth Cambodia 2021-2022 និង​ទី​៣-​កញ្ញា ម៉ៅ រស្មី អាយុ ២១​ឆ្នាំ កម្ពស់​១,៦៥​ម៉ែត្រ មកពី​ខេត្តបាត់ដំបង ហើយ​នាង​បាន​ក្លាយជា​ម្ចាស់​មកុដ​Miss Turism Cambodia 2021-2022​។ ទាំង​រូប​សម្រស់ និង​សមត្ថភាព ទេពកោសល្យ ចំណេះដឹង​គឺ​ស័ក្តិសម​ទៅនឹង​តំណែង​ម្ចាស់​មកុដ​នេះ​ដែល​អ្នកគាំទ្រ​វិស័យ​កញ្ញាឯក​រំពឹងថា ពួកគេ​នឹង​ក្លាយជា​ចលករ​ដ៏​មាន​សក្តានុពល​នាំយក​សិល្បៈ​វប្បធម៌ អរិយធម៌​ជាតិ​ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ​នៅ​ថ្ងៃ​ខាងមុខ​៕a miss cabodia2 a miss cabodia3 a miss cabodia4 a miss cambodia 

​