» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5886 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696057 នាក់

ឧកញ៉ា ឌួង ងៀប ទម្លាយ​រឿងអាស្រូវ​ពុករលួយមន្ត្រី​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ គោរព​ស្នើសុំ​អង្វរ​សម្តេច​តេ​ជោ ហ៊ុន សែន អោយជួយ​អន្តរាគមន៍ ផ្តល់​យុ​ត្តិ ធម៌​សំរាប់​រូបលោក​ផង

 

​រាជធានី​ភ្នំពេញ : នៅ​ព្រឹក​ថ្ងៃទី ០៨ ខែកុម្ភ​: ឆ្នាំ ២០២២ យោងតាម​ការ​បង្ហោះ​ឃ្លី​ប Videos របស់លោក​ឧកញ៉ា ឌួង ងៀប នៅលើ​បណ្តាញ​សង្គម​បាន​រៀបរាប់​នៅផ្ទះ​ថា ៖ « ខ្ញុំបាទ ឌួង ងៀប សូម​គោរព​ស្នើសុំ​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន សូមមេត្តា​ជួយ​រក​យុត្តិធម៌​ដល់​រូបខ្ញុំ​បាទ ដោយ​សុំ​ស្នើ​សម្តេច​ទាំងពីរ​មេត្តា​សុំ​ជួយ​អន្តរាគមន៍​ទៅ​តុលាការ​កំពូល​ដើម្បីអោយ​តុលា ការ​កំពូល​ចុះមក​អធិការ កិច្ច​ពិនិត្យមើល​សំណុំ រឿង​របស់​ខ្ញុំបាទ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ខ្ញុំបាទ​បាន​រង​នូវ​អំពើ​អយុត្តិធម៌ ក្រោម​ការចោទប្រកាន់រ​បស់​សាលាដំបូង​រាជ ធានី​ភ្នំពេញ ប្រែ​ពីស​ទៅ​ខ្មៅ ចោទប្រកាន់​ខ្ញុំបាទ​ថា បាន​ឆបោក​ជនជាតិ​តៃវ៉ាន់ » ។a dourng nga5

បន្ថែម​ពីលើ​ឃ្លី​ប Videos ដែល​បាន​បង្ហោះ​នោះ គឺ​លោក ឧកញ៉ា ឌួង ងៀប បានធ្វើ​ដំណើរ ទៅកាន់​ពន្ធនាគារ​ព្រៃ​សរ (​គុក​ព្រៃ​ស ) ដោយមាន​អ្នកកាសែត​ជាច្រើន​នាក់ ហ៊ុំព័ទ្ធ​ចាំ​សំភាសន៍ នៅខាងមុខ​បរិវេណ​ពន្ធនាគារ ម​១ ព្រៃ​ស ។ លោក​ឧកញ៉ា ឌួង ងៀប បាន​ថ្លែង ប្រាប់​អ្នកកាសែត ថា លោក​លែង មាន​សល់​អ្វី​ទៀត​ទេ លោក​សុខចិត្ត​ដើរ ចូល​គុក ដោយ ខ្លួនឯង ព្រោះ​លោក​មិនបាន ប្រព្រឹត្ត​អំពើ​ឆបោក​ជនជាតិ​ចិន​ដូច​ការចោទប្រកាន់​រប​ស់ តុលាការ​សាលា ដំបូង​រាជធានី​ភ្នំពេញ​នោះទេ ។

សូមបញ្ជាក់ថា : លោក ឧកញ៉ា ឌួង ងៀប គឺជា​ឪពុក​បង្កើត របស់លោក​ឧកញ៉ា ឌួង ឆាយ ហើយ​លោក​ក៏​ជា មន្ត្រី​នគរបាលជាតិ​ជាន់ ខ្ពស់​មាន​តួនាទី និង ឋាន​:​ជា​ឧ​ត្ត​ម សេនីយ៍​ឯក នៅ​នាយកដ្ឋាន​នគរបាល​អ​ន្តោ ប្រវេសន៍ ហើយក៏​ជា ប្រធាន​ក្រុមការងារ​ចុះជួយ​ពង្រឹង​គណបក្ស ប្រជាជន​កម្ពុជា នៅក្នុង​ស្រុក​អង្គស្នួល ខេត្ត កណ្តាល យ៉ាងសកម្ម​ផងដែរ បំរើការ​ងារ​ជូន​ថ្នាក់ដឹកនាំ CPP រយ​: ពេល​ជាង​៣០​ឆ្នាំ ដោយស្មោះ​ត្រង់ និង​ហ៊ាន​បូជាជីវិត​ថែមទៀត ។ យោងតាម​ឃ្លី​ប Videos ដែល​លោក​ឧកញ៉ា ឌួង ងៀប បង្ហោះ​នោះ គឺ​លោក​បាន​រៀបរាប់​យ៉ាង​លំអិត អំពី​រឿងរ៉ាវ នៃ​មុខ​ជំនួញ អាជីវកម្ម របស់លោក ជាមួយ​ដៃគូរ រកស៊ី និង​ភាពមិនប្រក្រតី របស់​ក្រុមមន្ត្រី​តុលាការ នៅ ក្នុង​ស្ថាប័ន​អយ្យការ​សា លា​ដំបូង​រាជធានី​ភ្នំពេញ ដែល​កាន់​សំណុំ រឿង​របស់លោក ។

នៅក្នុង​ឃ្លី​ប Videos លោក ឌួង ងៀប និយាយ ដោយ​ការឈឺ ចាប់​បំផុត​នូវ អ្វីដែល​លោក​បាន​ជួប គឺ មន្ត្រី តុលាការ​បាន​គំរាម ហារ​មាត់​ឡើង ម៉ាត់​ណា​ក៏ត្រូវ​ចាយលុយ​រាប់លាន​ដុល្លារ អាមេរិក ដើម្បី​រួច​ពី​ការ ឃុំខ្លួន ទោះជា​លោក មាន​មេធាវី​ការពារ​ក្តី ក៏ដោយ ។ តែ​លោក ឌួង ងៀប​បាន បញ្ជាក់ថា​:​សុំ​មិន បញ្ចេញ​ឈ្មោះ​មន្ត្រី តុ លា​ការ ដែល​កាន់​សំណុំ រឿង​របស់លោក ដែល តម្រូវអោយ​លោក​បង់ ឬ​សូកលុយ រាប់លាន​ដុល្លារ​អាមេរិក ដើម្បី​រួច ខ្លួន​ពី​ការឃុំខ្លួន ។ ករណី សំណុំរឿង របស់លោក ឌួង ងៀប កំពុង​ត្រូវបាន​ប្រព័ន្ធ​ផ្សព្វ ផ្សាយ តាម​បណ្តាញ​សង្គម យកមក​ផ្សាយ​ព្រោងព្រាត ។

ចាំមើលៗ ! ចាំមើល​!​ៗ ថា​: តើ​អង្គភាព ACU ដែលមាន​ឯកឧត្តម ឱម យុ​ិ​ន​ទៀង ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាប់ អារម្មណ៍​នូវ​សំណុំរឿង ពុករលួយ របស់​មន្ត្រី​តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ ក្នុង សំណុំរឿង លោក​ឧក ញ៉ា ឌួង ងៀប ដែរ​ទេ​? ។ មហាជន​គាំទ្រ​នូវ​ការ ចេញមុខ របស់លោក​ឧកញ៉ា ឌួង ងៀប ហ៊ាន​រិះគន់ និង​ហ៊ាន​និយាយ​ចំៗ នូវ​ការគំរាមកំហែង និង​ជំរិត​ទារលុយរ​ឆៅៗ​រាប់សិប​មុ​ឺ​ន​ដុល្លារ ពី​រូប លោក (​ឌួង ងៀប ) ពី​ពួក​មន្ត្រី​តុលាការ​សាលា ដំបូង​រា​ធានី​ភ្នំពេញ ។

ករណី ១​នេះ បានបង្ហាញ​នូវ​សារបាន​ពួក មន្ត្រី​តុលាការ នៅ​ក្នង​សាលាដំបូង​រាជធានី ភ្នំ ពេញ ដែលមាន​គំនិត ទុច្ចរិត អាង​តួនាទី អាង សិទ្ធិអំណាច ជា​អ្នក ច្បាប់ គំរាម​គៀបសង្កត់ ជនជាប់ចោទ ឬ ជន រងគ្រោះ អោយទទួល យកតាម​ចិត្ត​ចង់ របស់ខ្លួន ។ ដូច្នេះ ករណី​១ នេះ អង្គភាព គេហ - ទំព័រ មាតុភូមិ សង្ឃឹមថា ឯកឧត្តម ឱម យ៉ិនទៀង នឹង​យកចិត្ត ទុកដាក់ ហើយ​មាន​ចំណាត់ការ ស្រាវជ្រាវ ស៊ើបអង្កេត​ដើម្បី​ប​ញ្ជួ​ន​សំណុំរឿង​របស់ លោក ឧកញ៉ា ឌួង ងៀប ដើម្បី ស្វែង រក ភាពយុត្តិធម៌​ជូន​លោក ឧកញ៉ា ឌួង ងៀប ៕ ដោយ​: សុផល Tel: 086 911 920a dourng gneab a dourng nga a dourng nga1 a dourng nga2 a dourng nga3 a dourng nga4 

​