» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6211 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696382 នាក់

តារាចម្រៀង​ល្បីៗ​នឹង​បង្ក​ភាព​កក្រើក​នៅ​ប៊ូសាន​កូរ៉េ​ថ្ងៃទី​២០​មេសា​!

 

​ភ្នំពេញ​៖​តារាចម្រៀង​ល្បីៗ​ប្រមាណ​ជាង​១០​នាក់​បានចេញ​ដំណើរ​ពី​កម្ពុជា​ឆ្ពោះទៅកាន់​ទីក្រុង​ប៊ូសាន​ប្រទេស​កូរ៉េ​កាលពី​រាត្រី​ថ្ងៃទី ១៨ ខែមេសា​ឆ្នាំ​២០១៩​ដើម្បី​ចូលរួម​បំរើការ​សប្បាយ​ជូន​ពលករ​ខ្មែរ​នា​ថ្ងៃទី​២០​មេសា​នៅ​ទីក្រុង​ប៊ូសាន​ដោយ​ទទួល​បានការ​ឧ​ប​ត្ត​ម​ដោយ​ក្រុមហ៊ុន​ឡេង​ណា​វ៉ា​ត្រា ។​a lora4 

នៅក្នុង​ព្រឹត្តិការណ៍​នោះ​ផងដែរ ក៏​មានការ​រាំវង់​បំបែក​កំណត់ត្រា ប្រចាំឆ្នាំ​២០១៩​ផងដែរ​។តារាចម្រៀង កញ្ញា ឡូ​រ៉ា​ម៉ម​តារាចម្រៀង​កូនកាត់​អា​គាំង បាន​ឲ្យ​កាសែត​ដឹងថា​នាង​ពិតជា​រំភើប​ក្នុងការ​ចេញដំណើរ​ទៅ​ច្រៀង​រាំ​នៅ​ប្រទេស​កូរ៉េ​នេះ​ព្រោះតែ​ជា​ពេល​មួយ​ដ៏​ល្អ​ព្រម​គ្នា​ដែល​ក្រៅតែពី​ការជួបជុំ​កម្សាន្ត​សប្បាយ ក៏​ជា​ឱកាស​មួយ​រួមគ្នា​បង្កើត​កំណត់ត្រា​ក្នុងការ​រាំ​ចង្វាក់​រាំវង់ ពិសេស​គឺ​ស្វែងរក​មូ​និ​ធី​ជួយ​ដល់​គន្ធបុប្ផា​។ កញ្ញា​បាន​ត្រៀម​រួចជាស្រេច​នូវ​បទ​ចម្រៀង​ប្រជាប្រិយ​ខ្មែរ​ដ៏​សម្បូរបែប​ដើម្បី​រាំលេង​កម្សាន្ត​។​

តារាចម្រៀង​ស្រី​ផលិតកម្ម​សាន់​ដេ​ឈ្មោះ​កញ្ញា យូ​រី បាន​បញ្ជាក់ថា នេះ​គឺជា​លើក​ទី​៣​ដែល​នាង​មានឱកាស​ចេញទៅ​ជួប​បងប្អូន​ខ្មែរ​រស់នៅ​ប្រទេស​កូរ៉េ ។ នាង​បញ្ជាក់ថា នាង​និង​ដៃគូ​លោក B Mo បាន​ត្រៀម​រួចជាស្រេច​ដើម្បី​បង្កើត បរិយាកាស​សប្បាយរីករាយ​ក្នុង​ព្រឹត្តិការណ៍​ជួបជុំ​សប្បាយរីករាយ​ប្រចាំឆ្នាំ​មួយ​នេះ​។ នាង​នឹង​ត្រៀម​បទ​ចម្រៀង​”​រាំ​ទយ​” ដែល​ពេញនិយម​នៅ​កម្ពុជា​ច្រៀង​រាំលេង​កម្សាន្ត​ជាមួយ​បងប្អូន​ខ្មែរ​នៅ​ទីនោះ ។​

​អ្នកជំនួញ​ល្បីល្បាញ​និង​ជា​អតីត​សិល្បករ​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា បានបញ្ជាក់​បន្ថែមថា​ការចេញដំណើរ​របស់​សិ​ល្បក​លើក​នេះ​គឺជា​កម្មវិធី​សប្បុរសធម៌ និង​ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​។ លោ​កថា​ការធ្វើ​កម្មវិធី​នៅ​ប្រទេស​កូរ៉េ​គឺ​ត្រូវ​រើសយក​ថ្ងៃ​សៅរ៍​ទី​២០​ខែមេសា​នេះ​ដើម្បី​ឲ្យ​ប្រជាជន​ខ្មែរ​រស់នៅ​ទី​នោះបាន​សប្បាយ​ក្នុង​ថ្ងៃ​ឈប់សម្រាក​បើទោះបីជា​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ខ្មែរ​យើង​ហួសពេល​បន្តិច​ក្តី​។

គួរ​បញ្ជាក់ដែរថា​តារាចម្រៀង​ដែល​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​នោះ​រួមមាន កញ្ញា ឡូ​រ៉ា​ម៉ម លោក ខេ​ម កញ្ញា បាន មុន្នី​លក្ខណ៍ កញ្ញា​យូ​រី លោក B mo សមាជិក​ក្រុម​Klap Ya Hand លោក វុ​ទ្ធា លោក Tempo Tris លោក ច​ន ចាន់​តារា លោក​ប៉ែន ចំ​រ៉ុង លោក ចាន់ សម័យ ជាដើម​។​អ្នកដឹកនាំ យឹម តា​ស្រង់​ដែល​ចូលរួម​ដែរ នឹង​ធ្វើអោយ​កម្មវិធី​កាន់តែ​អស្ចារ្យ ផលិត​វីដេអូ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ ទុកជា​អនុស្សាវរីយ​ជា​រៀងរហូត​។​

​ការជួបជុំ​សប្បាយ​ដ៏​ធំ​កម្រ​មាន​នេះ គឹ ចូលរួម​ដោយ​សេរី នៅ​ថ្ងៃទី​២០ ខែមេសា ចាប់ពី​ម៉ោង​៤ ល្ងាច​ដល់​ម៉ោង​១០ យប់ អាសយដ្ឋាន #​ទីក្រុង​ប៊ូសាន សួនឧទ្យាន សាម​ណាក់ ក្បែរ​ស្ថា​នី​រថភ្លើង​សា​សាង ឬ​តាមរយៈ​부산 사상구 삼락동 29-51 ។ ព័ត៌មាន​បន្ថែម​-010-2151-5565 / 010-4447-7168៕a lora a lora1 a lora3 

​