» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3828 នាក់

ម្សិលមិញ 6359 នាក់

សរុប 14090461 នាក់

លោក​ឆាយ​វិ​រៈ​យុទ្ធ​ធ្វើ​ឲ្យ​ផ្អើល​នៅ​ព្រលានយន្តហោះ​!

 

​ភ្នំពេញ​៖​តារាចម្រៀង​ផលិតកម្ម​ហង្ស​មាស លោក ឆាយ វីរៈ​យុទ្ធ​កាលពី​យប់​ថ្ងៃទី​២៣ កញ្ញា នេះ បានធ្វើអោយ​ផ្អើល​មួយ​ឈុ​ល​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ។b chhay virak 

ប្រភពពីអ្នកឃើញហេតុការណ៍ឲ្យដឹងថា៖​មុនដំបូង​មហាជន​ដែល​ជូន​បងប្អូន​ទៅ​បរទេស​ឬ​ចាំ​ទទួលបាន​សម្តែង​ការចម្លែក​ចិត្ត​នៅពេល​ឃើញ​មាន​វត្តមាន​អ្នកសារព័ត៌មាន​យ៉ាងច្រើន​បាន​ទៅ​ឈរ​ចាំ​នៅ​ច្រកចូល​ព្រលានយន្តហោះ ។ មួយសន្ទុះ​មក ស្រាប់តែ​ឃើញ​វត្តមាន​រថយន្ត​ទំនើប​ពណ៌​ខ្មៅ​មួយគ្រឿង​បាន​ឈប់ ហើយ​អ្នកសារព័ត៌មាន​បាននាំគ្នា​ផ្តិត​យក​រូបភាព​យ៉ាងច្រើន​។

ពេលនោះ ទស្សនិកជន​កាន់តែ​ភ្ញាក់ផ្អើល​ថែមទៀត នៅពេល​ពួកគេ​បានឃើញ​វត្តមាន​កំពូល​តារាចម្រៀង ឆាយ វីរៈ​យុទ្ធ ហើយ​អ្នកគាំទ្រ​ជាច្រើន​បាន​ចោមរោម​សុំ​ថតរូប​ធ្វើអោយ​ភ្ញាក់ផ្អើល និង​ធ្វើ​ស្ទះផ្លូវ​មួយអន្លើ​ទៅ​។

លោក ឆាយ វីរៈ​យុទ្ធ បាន​ឲ្យ​ដឹងថា លោក​បានទទួល​ការអញ្ជើញ​ទៅ​សម្តែង​នៅ​ប្រទេស​កូរ៉េ​រយៈពេល​៣​ថ្ងៃ ហើយ​ការសម្តែង​ត្រូវ​ចាប់ផ្តើម​នៅ​ម៉ោង​២​រសៀល​ថ្ងៃទី​២៤ ទៅ ហើយ​លោក​ត្រូវ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី​២៦ កញ្ញា​។​តារាចម្រៀង​ដែល​ទើប​ចេញ​បទ «​ពេល​អូន​ឃ្លាតឆ្ងាយ​» លោក ឆាយ វីរៈ​យុទ្ធ បាន​បន្ថែមថា ការសម្តែង​របស់លោក​នៅ​ប្រទេស​កូរ៉េ​នេះ ជា​ចំណែក​មួយ​នៃ​ការប្រគំ​តន្ត្រី​សប្បុរសធម៌ ដើម្បី​ស្វែងរក​មូលនិធិ​មកជួយ​បងប្អូន​យើង​នៅ​ស្រុក​ខ្មែរ​។b chhay virak1