» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5687 នាក់

ម្សិលមិញ 7923 នាក់

សរុប 20618927 នាក់

ខណ្ឌ​ទាំង​១២ ត្រូវ​បន្ត​ពង្រឹង​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់ ២៤​ម៉ោង​លើ​២៤​ម៉ោង ជូន​ប្រជាពលរដ្ឋ


​ភ្នំពេញ​៖ លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរាជធានី នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨​បាន ជំ​រុញឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ នៅ​រាជធានី​ភ្នំពេញ បន្ត​ពង្រឹង​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​២៤​ម៉ោង លើ​២៤​ម៉ោងទោះ មិនមែន​តែ​ការបោះឆ្នោត​ក៏​នៅ​បន្ត​រក្សា​ការងារ​នេះ ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អជា​ប្រចាំ​ដែរ​។​

​លោក ម៉េ​ត មាស​ភ័​ក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង ថា លោក​អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​នៅក្នុង​កិច្ចប្រជុំ​ថា សន្តិសុខ​គឺជា​សេចក្តីត្រូវការ​រួម​រប​ស់ ប្រជាពលរដ្ឋ​គ្រប់រូប មិនអាច​ខ្វះ​បាន អ្នកណា​សុទ្ធតែ​ត្រូវការ​សន្តិសុខ​ទាំងអស់​។​a khuong 

​ក្នុង​កិច្ចប្រជុំ​នេះ​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ក្នុងអំឡុង​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត និង​នៅ​ថ្ងៃ​បោះឆ្នោត នៅ​រាជធានី​ភ្នំពេញ​ទាំងមូល​មិនមាន អំពើហិង្សា​ណា​កើតឡើង​នោះទេ ហើយ​គណបក្សនយោបាយ​ទាំង​២០ ដែល​ធ្វើ​សកម្មភាព​នៅ​ភ្នំពេញ គឺមាន​ភាពចាស់ទុំ​ផ្នែក​នយោបាយ គឺ​មិនបាន​ប្រើពាក្យ​សំដី ដែល​ធ្វើឱ្យប៉ះពាល់​ទៅដល់​គណបក្ស​និ​មួយៗ​នោះទេ​។​

​ទោះបីជា​សន្តិសុខ​សណ្តាប់ធ្នាប់ មាន​ភាពរលូន​យ៉ាងណាក៏ដោយ​លោក ឃួ​ង ស្រេង នៅតែ​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​ខណ្ឌ​ទាំង​១២ កម្លាំង​នគរបាល​ស្នង​ដ្ឋា​ន កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ត្រូវតែ​បន្ត​ព​ង្រឹ​ក​ផ្នែក​សន្តិសុខ​សណ្តាប់ធ្នាប់​ឱ្យ​ល្អប្រសើរ​ជាប្រចាំ​។​

​លោក​អភិបាលខណ្ឌ​ទាំង​១២ ត្រូវធ្វើ​សេចក្តី​រាយ​ការ​មក​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ជា​រៀងរាល់ថ្ងៃ​។ ក្នុង​កិច្ចប្រជុំ​នោះដែរ ពាក់ព័ន្ធ​បញ្ហា​ការងារ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ​លោក​អភិបាល​រាជធានី បានឱ្យ​បន្ត​យកចិត្តទុកដាក់ រៀបចំ​សណ្ដាប់ធ្នាប់​ផ្លូវ​ទាំង​១១​ខ្សែ ឲ្យ​ម៉ឺង​មាត់​បន្ថែមទៀត ដាក់​កងកម្លាំង និង​រថយន្តស្ទូច​ប្រចាំការ​ដើម្បី​ស្ទូច​រថយន្ត​ណា ដែល​មិន​គោរព​ហើយ​ចត​អាណាធិបតេយ្យ​នៅតាម​ដងផ្លូវ​ទាំង​១១​ខ្សែ​នេះ​។a khuong1 
​