» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9765 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699936 នាក់

សំបុត្រ​ស្នេហ៍​ថ្ងៃ​ខួប​៥ ខែ​របស់​ម្ចាស់​ហាង V Shop Cambodia ជាមួយ ប៊ុន ផាក​គ្រូ​ជោគជ័យ​!

​ភ្នំពេញ​៖​សំបុត្រ​ដ៏​ផ្អែមល្ហែម​របស់​សហគ្រិន​វ័យក្មេង ប៊ុន ផាក​ដែល​គេ​ស្គាល់​ថា​ជា​គ្រូ​ជោគជ័យ ផ្ញើ​ទៅកាន់ ស៊ាន ធា​រី ម្ចាស់​ហាង V Shop Cambodia ក្នុងឱកាស​ខួប​ស្នេហ៍​រយៈពេល ៥ ខែ ធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​ស្ទើ​លើស​ជាតិ​ស្ករ​!​។​a bun phak2 

​ម្ចាស់​ហាង V Shop Cambodia ទើប​មានរឿង​រកាំរកូស​ស្នេហា​ត្រីកោណ និង​មានការ​ប្ដឹងផ្ដល់​គ្នា​ផ្ទុះ​បណ្ដា​សង្គម​ហ្វេ​ស​ប៊ុ​ក បានធ្វើ​ឲ្យ​មាន​អ្នក​ច្រណែន​ពី​សម្ព័ន្ធ​ស្នេហា​រវាង ស៊ាន ធា​រី និង លោកគ្រូ​ជោគជ័យ​ប៊ុន ផាក​ដែល​ទើបត្រូវ​សម​ត្ត​កិច្ច​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​តែ​មិន​ត្រូវបាន​ឃុំខ្លួន​ឡើយ​។ សារ​សរសេរ​ដោយ​ដៃ​គួបផ្សំ​ជាមួយ​ស្នាម​ថើប​របស់លោក​ប៊ុន​ផាក​គ្រូ​ជោគជ័យ​ផង​នោះ មាន​ខឹ្ល​ម​សា​រថា «Happy 5th Month Anniversary អូន​សម្លាញ់​! ថ្ងៃ ១២-១២-២០២១ ជា​ថ្ងៃ​ដែល​បង​មាន​សេរីភាព និង បាន​ជួប​អូន​ឡើងវិញ បង​សប្បាយចិត្ត​គ្មានអ្វី​ប្រៀប​បានទេ​! បង​ធ្លាប់បាន​ភ្លក់​រសជាតិ​ជីវិត​ដែល​គ្មាន​អូន​វា​តែលតោល​ប៉ុណ្ណា​។ រឿង​ដែល​កើតឡើង​លើក​នេះ វា​ធ្វើឱ្យ​ស្នេហា​យើង​រឹងមាំ និង​ចាស់ទុំ​ជាង​មុន​។ អរគុណ​រឿងនេះ បើ​គ្មាន​វា​ទេ បង​ក៏​មិនដឹងថា​វា​មាន​តំលៃ​ប៉ុណ្ណា យើង​ហ៊ាន​លះបង់​ចំពោះ​វា​ប៉ុណ្ណា​ដែរ​។ យើង​កាន់​ដៃ​គ្នា​ដើរ​ទៅមុខទៀត បង​សង្ឃឹមថា​អូន​នឹង​ញញឹម​បែប​គ្មាន​កង្វល់​បែបនេះ​រហូត រង់ចាំ​ផ្តល់​កម្លាំងចិត្ត​អូន និង​ឱប​អូន​រាល់ថ្ងៃ​។ Love You BP Love YURI»​។​

​ក្រោយពី​ទទួល​ពាក្យ​ផ្អែមល្ហែម​នេះ​រួចមក ស៊ាន ធា​រី ម្ចាស់​ហាង V Shop Cambodia បាន​ផុស​ថា «​ក្រដាស​មួយ​សន្លឹក​នេះ​អាចឱ្យ​ខ្ញុំ​ញញឹម​ពោរពេញ​ដោយ​ក្តី​សុខ ជាង​បាន​ចិញ្ចៀនពេជ្រ​មួយ​វង់​ទៅទៀត ខ្ញុំ​ទើប​ដឹងខ្លួន​ថា ខ្ញុំ​ខាន​ញញឹម​បែបនេះ​យូរហើយ​។ មនុស្ស​ពេញ​មួយ​ផែនដី អាច​មើលងាយ​ស្នេហា​ពួកយើង ទាំង​ដែល​គេ​មិនដឹង​ច្បាស់​ថា​ការពិត​វា​យ៉ាងណា សុំ​ត្រឹមតែ​យើង​ពីរ​នាក់​ដឹងខ្លួន​ច្បាស់​ទៅបាន​ហើយ​។ ក្រោយ​ឆ្លងកាត់​ឧបសគ្គ​លើក​នេះហើយ វា​ធ្វើឱ្យ​ស្នេហា​យើង​កាន់តែ​រឹងមាំ និង មានតម្លៃ​ជាង​មុន​ទៀត Love you BP» ។​

សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​៤​ធ្នូ​ឆ្នាំ​២០២១​លោក​ប៊ុន​រស្មី​ហៅ​ប៊ុន​ផាក​ត្រូវបាន​សម​ត្ត​កិច្ច​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​តាម​បណ្តឹង​របស់លោក​ជា​ច​ន្ទ័​តុលា​ដែលជា​គូស្នេហ៍​ចាស់នាង​ស៊ាន ធា​រី​ពីបទ​បន្លំ​ខ្លួន​ជា​មេធាវី​ចេញមុខ​ការពារ​នាង​ស៊ាន ធា​រី​​ដែលជា​គូស្នេហ៍​ក្រោយ​។​តែ​លោកគ្រូ​ជោគជ័យ​ប៊ុន​ផាក​មិន​ត្រូវបាន​តុលាការ​ឃុំខ្លួន​ឡើយ​។​មកដល់​ថ្ងៃនេះ​គេ​មិនដឹងថា​តើ​សំណុំរឿង​បន្លំ​អត្តសញ្ញាណ​ជា​មេធាវី​(​ប្រធាន​គណៈមេធាវី​បដិសេធ​មិន​ទទួលស្គាល់​)​ឃុ​ប​ឃឹ​ត​គ្នា​ជាមួយ​គូស្នេហ៍​ថ្មី​ដើរ​រ​ដល់​ចំនុច​ណា​នោះឡើយ​។​តែបើ​តាម​កា​រប​ង្ហាះ​សារ​ស្នេហ៍​នេះ​បង្ហាញថា​លោក​ជា​ច​ន្ទ័​តុលា​ម្ចាស់​បណ្តឹង​បាន​បាត់បង់​សង្សារ​ដែល​តស៊ូ​កម្សត់កម្រ​ជាមួយគ្នា​រហូត​មានបាន​នោះ​ហើយ​!​នេះ​មិន​និយាយ​ពី​ទ្រព្យសម្បត្តិត្រូវចែកគ្នានោះទេ?៕​a bun phak a bun phak1 a bun phak2 a bun phak4 
​