» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10789 នាក់

ម្សិលមិញ 10010 នាក់

សរុប 19981825 នាក់

កូនប្រុសតារាចម្រៀងអ្នកមេម៉ាយ ម៉េង កែវពេជ្ជតា សាងផ្នួសសងគុណម្តាយ

 

 

 

ភ្នំពេញ៖ទោះបីស្ថិតក្នុងស្ថានភាពជាស្ត្រីមេម៉ាយតែ អ្នកនាង ម៉េង កែវពេជ្ជតា តែបច្ចុប្បន្នតារាចម្រៀងជើងខ្លាំងរូបនេះ នៅតែមានសុភង្គលក្នុងជីវីតជាមួយកូនប្រុសស្រី២ដួងដែលជាអ្នកសិល្បៈដែរហើយរក្សាបាននូវភាពល្បីល្បាញ និង នៅតែក្ដោបបានទីផ្សារសិល្បៈខ្លាំងមិនចាញ់អ្នកជំនាន់ក្រោយឡើយ។a meng son3 

 

កូនប្រុសស្រីទាំង ២ រូប របស់អ្នកនាងម៉េង កែវពេជ្ជតាជាមួយលោកឧត្តមសេនីយ៍មួងឃីម(ដែលបច្ចុប្បន្នកំពុងមានទោសទាក់ទងរឿងពុករលួយ) គឺកូនប្រុសច្បង ម៉េងពេជ្រ រតនៈ និង កូនស្រីពៅ ពេជ្ជតា សង្វាពេជ្រ(មិនប្រើតាមត្រកូលឪពុកទេហើយឈ្មោះសង្វារពេជ្រគឺជាឈ្មោះជីដូនដែលជាអ្នកច្រៀងអាយ៉ៃល្បីពីជំនាន់ទសវត្ស៦០) កំពុងតែដើរតាមគន្លងធម៌ និង បំពេញតួនាទីជាកូនដ៏កតញ្ញូ។

 

កូនប្រុសស្រីទាំង ២ របស់អ្នកស្រី មិនត្រឹមតែប្រឹងប្រែងបន្តការសិក្សា ដោយមានទាំងក្នុង និង ក្រៅប្រទេសនោះទេ ប៉ុន្តែកូនប្រុសស្រីទាំង ២ រូបនេះ ក៏បានបន្តការសិក្សាលើជំនាញតន្ត្រី និង ផ្នែកសិល្បៈបន្តវេនពីអ្នកម្តាយផងដែរ។

 

និយាយពីកូនប្រុសច្បងរបស់អ្នកនាង ម៉េង កែវពេជ្ជតា គឺលោក ម៉េងពេជ្រ រតនៈ ក៏បានសិក្សាជំនាញផ្នែកតន្ត្រីតាំងពីកុមារ និង ធ្លាប់បានប្រកួតទទួលបានពានរង្វាន់នៅឯក្រៅប្រទេសទៀតផង។ យុវជនរូបនេះក៏បានទៅសិក្សានៅឯប្រទេសបារាំងផងដែរ។

 

ថ្មីៗនេះលោក ម៉េងពេជ្រ រតនៈ កូនប្រុសច្បងរាជិនីសំឡេង ម៉េង កែវពេជ្ជតា ក៏បានវិលត្រឡប់មកលេងស្រុកកំណើតជួបជុំក្រុមគ្រួសារ និង បានបង្ហាញវត្តមានក្នុងកម្មវិធីនានាជាមួយនឹងអ្នកម្តាយផងដែរ ក្រោយពីបញ្ចប់ការសិក្សានៅឯប្រទេសបារាំងប្រមាណ ៥ ឆ្នាំ ។

 

កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៦ កន្លងទៅ លោក ម៉េងពេជ្រ រតនៈ បានធ្វើឱ្យមហាជនសរសើរពីទឹកចិត្តកតញ្ញូរបស់លោកយ៉ាងខ្លាំង ខណៈវិលត្រឡប់មកពីប្រទេសបារាំងលើកនេះ កូនប្រុសច្បងអ្នកនាង ម៉េង កែវពេជ្ជតា រូបនេះ បានបួសសងគុណអ្នកម្តាយដោយគន្លងធម៌និងតាមប្រពៃណីយ៍ព្រះពុទ្ធសាសនា៕a meng son1 a meng son2