» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4236 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668876 នាក់

តារាចម្រៀង​លឹម​តិច​ម៉េង​បង្ក​ការចាប់អារម្មណ៍​ក្រោយ​បានចុះជួយ​លើកសព​សុនខ​មួយ​ក្បាល​ដែ​ល​ឡាន​បុក​ស្លាប់​

​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២២ មាន វីដេអូ​មួយ​ត្រូវបាន​ចែករំលែក ក៏ដូចជា​ការផ្សព្វផ្សាយ​យ៉ាង​ផុសផុល​នៅលើ​បណ្ដាញ​សង្គម ដោយ​បង្ហាញអោយឃើញ​នៅ​ទិដ្ឋភាព​ដ៏​គួរអោយ​ស្រណោះ អំពី​សត្វ សុនខ (​ឆ្កែ​) ដ៏​គួរ​ឲ្យ​ស្រឡាញ់​មួយ​ក្បាល ត្រូវបាន​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​បុក​ស្លា​.​ប់ តែ​គ្មាន​នរណាម្នាក់​លើស​ត្វ​នោះ​ចេញពី​ផ្លូវ​ឡើយ ពោលគឺ​ជិះ​ហួស ដើរ​ហួស​តែម្ដង​។​តែ​អ្វីដែល​ថ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​គឺ​ការ​លេច​វត្តមាន​តារាចម្រៀង​ប្រុស​ដែល​កំពុង​ល្បី​គឺ​លោក លីម តិច​ម៉េង ដែល​គេ​ដឹងថា​ជា​អ្នក​ស្រឡាញ់​សត្វ សុនខ (​ឆ្កែ​) មួយរូប ជិះ​ម៉ូតូ​កាត់​តាម​តំបន់​នោះ​ក៏​ឃើញ​សត្វ សុនខ (​ឆ្កែ​) ត្រូវគេ​បុក​ស្លា​.​ប់​នៅលើ​ផ្លូវ គ្មាន​អ្នក​លើក​ចេញ លោក​តិច​ម៉េង និង​បុរស​ម្នាក់ទៀត​ទំនងជា​មិត្តភក្តិ​បាន​ឈប់​ម៉ូតូ​ភ្លាម រួច​ទៅលើ សព​សុនខ​(​ឆ្កែ​) នោះ​ចេញពី​ផ្លូវ ទាំង​ទឹកមុខ​ស្រងូតស្រងាត់ ហាក់​អាណិតអាសូរ ។a boy lim1 

ក្រោយ​តារាចម្រៀង​ប្រុស​លីម តិច​ម៉េង​ទៅ​លើកសត្វ​ចេញពី​ផ្លូវ​ហើយ​នោះ នាយ​ក៏បាន​និយាយថា​និង​យក សុនខ​(​ឆ្កែ​)​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​ផងដែរ តែ​ជា​អកុសល​សត្វ សុនខ​(​ឆ្កែ​)​ដ៏​គួរ​ឲ​ស្រលាញ់ ដែលជា​ប្រភេទ​ពូជ​ន៍ ប៊ែកហ្សេ មួយ​ក្បាល​នោះ បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ​។​​ឃើញ​ទង្វើ​ដ៏​ប្រពៃ​របស់​កំលោះ​តូច លីម តិច​ម៉េង មហាជន​អ្នកគាំទ្រ ក៏ដូចជា​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន បាន​សម្ដែង​ការ​សាទរ​និង​ស្ញប់ស្ញែង​ចំពោះ​តារាចម្រៀង​ប្រុស​រូបនេះ​ជាខ្លាំង អម​ជាមួយ​ពាក្យពេចន៍​លើកសរសើរ​មិន​ដាច់​ពី​មាត់​ថា «​ពិតជា​ប្រពៃ​ណាស់ អាយ​ដល​តូច​»​។ អ្នកគាំទ្រ​ខ្លះទៀត​លើកឡើងថា «​ពិតជា​សាក​សមជា​ម្ចាស់​ពាន​មែន ខ្ញុំ​គាំទ្រ​នឹង​ពិតជា​មិន​ខុស​ឡើយ សូម​សរសើរ​នៅ​ទង្វើ​ដ៏​ប្រពៃ​មួយ​នេះ​»​។

អ្នកគាំទ្រ​ផ្សេងទៀត​ពោលថា «​សាមញ្ញ​ក៏​សាមញ្ញ ពិសេស​អាយ​ដល តែងតែ​បង្ហាញ​ទង្វើ​ល្អៗ​អោយ​អ្នកគាំទ្រ​មើលឃើញ​ជានិច្ច មួយទៀត​ផ្ដល់​ភាពកក់ក្ដៅ​ដល់​អ្នកគាំទ្រ នេះហើយ​ដែល​សម​នឹង​ឈ្មោះ​ដែល​មហាជន​ទទួលស្គាល់​ទូទាំងប្រទេស​» និង​នៅមាន​ពាក្យពេចន៍​លើកសរសើរ​ជាច្រើន​ទៀត ដែល​យើង​មិនអាច​រៀបរាប់​អស់​បានឡើយ​។ ក្នុងការ​បញ្ចេញមតិ​ទាំងអស់នោះ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ផ្សេងទៀត ក៏បាន​ពោល​អាណិត​ដល់​សុនខ (​ឆ្កែ​) ដ៏​គួរ​ឲ្យ​ស្រឡាញ់​នោះ​ផងដែរ ដោយ​ខ្លះ​បាន​លើកឡើងថា «​គួរអោយ​អាណិត​សត្វ​ណាស់ មនុស្ស​អើយ​មនុស្ស បុក​គ្នា​ហើយ​មិន​ខ្ចី​ឈប់​លើកគ្នា​ចេញ​ទៀត ហើយ​អ្នកធ្វើដំណើរ​ក៏​មើល​នឹង​ភ្នែក​ទៀត​»​។

កញ្ញា អាង សុជាតា ដែលជា​អ្នក​ស្រលាញ់​សត្វ​មួយរូប​ដែរនោះ ក៏បាន​បង្ហាញ​អារម្មណ៍​ពិត​ចេញពី​ក្នុង​ចិត្ត​មក​ថា «​ឆ្កែ​រត់​ចូល​ម៉ូតូ​យើង ហើយ​រត់​បាត់ គឺ​យើង​មិនត្រូវ​រត់​ដេញ​បុក​ឆ្កែ​វិញ​ទេ កំហុស​ម្ចាស់​សត្វ គឺ​ម្ចាស់​ឆ្កែ​ទទួលខុសត្រូវ តែបើ​មនុស្ស​បុក​ឆ្កែ​ហើយ​រត់ មានន័យថា មនុស្ស​នោះ​មាន​លក្ខណៈសម្បត្តិ​ដូច​ឆ្កែ ពោលគឺ​គ្មាន​ទំនួល​ខុសត្រូវ​»​។ កញ្ញា អាង សុជាតា បាន​បន្តថា «​មនុស្ស​ធ្វើ​អ្វីមួយ ត្រូវតែមាន​ទំនួល​ខុសត្រូវ មិន​ថា​បុក​មនុស្ស ឬ​សត្វ គឺជា​ជីវិត​មួយ​ដូចគ្នា រីឯ តិច​ម៉េង វិញ គួរអោយ​សរសើរ តិច​ម៉េង ដែល​ចេះ​ឈឺឆ្អាល​រឿង​ទាំងនេះ​» ។​a boy lim a boy lima a boy lima1

​