» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7764 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697935 នាក់

សាលាក្រុង​និង​ពុករលួយ​ប្រជុំ​ដាក់ចេញ​វិធានការ​រៀបចំ​ប្រឡង​បាក់​ឌុប​

 

​រាជធានី​ភ្នំពេញ​៖ តាម​ការគ្រោងទុក​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​(​បាក់​ឌុប​) ឆ្នាំនេះ​នៅ​ទូទាំងប្រទេស នឺង​ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​២០​ដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨​មាន​បេក្ខជន​មាន​បេក្ខជន​សរុប​ចំនួន ១១៧,០៦១​នាក់ មណ្ឌល​ប្រឡង​ចំនួន​១៩៥ និង​មាន​បន្ទប់​ប្រឡង​ចំនួន​៤៧១៧​។a bak  dub PP

នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការអង្កេត​ការប្រលង​បាក់​ឌុប សម្រាប់​ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​០៩​សីហា រវាង​លោក កើត ឆែ អភិបាលរង​រាជ​នី​ភ្នំពេញ និង​លោក ឃាង សេង អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​មួយចំនួនទៀត​នោះ លោក ឃាង សេង អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន ឲ្យ​ដឹងថា គ្រប់​បេក្ខជន​ប្រលង​ទាំងអស់ និង​អ្នកពាក់ព័ន្ធ​នានា បើ​ធ្វើ​ឲ្យ​បែកធ្លាយ​វិញ្ញាសារ​ជា​សាធារណៈ​នោះ គឺ​ជាប់ទោស​ព្រហ្មទណ្ឌ ហើយ​បើ​មានការ​បែកធ្លាយ​វិញ្ញាសារ​មែន​នោះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​បើក​ការស្រាវជ្រាវ​ស៊ើបអង្កេត​ឃាត់ខ្លួន​ជនល្មើស​ឲ្យ​ខាន​តែ​បាន​។

ភាព​សំងាត់ នៃ​វិញ្ញាសារ​ប្រលង ជារឿយៗ ACU និង​ក្រសួង​អប់រំ តែងតែ​ដាស់តឿន​ឲ្យ​បេក្ខជន​ប្រលង អ្នកសង្កេតការណ៍ មេ​ប្រយោគ គ្រួ​អនុរក្ស និង​អ្នកពាក់ព័ន្ធ​នានា ហាម​ដាច់​ការថត​វិញ្ញាសារ និង​ការរក្សា​ភាព​សំងាត់​នៃ​វិញ្ញាសា រ ដែល​សូម្បីតែ​ការថត​រក្សាទុក​ផ្ទាល់ខ្លួន ក៏​មិន​អនុញ្ញាត​ឲ្យ​ថត​ដែរ ហើយ​អ្នក​ថត​នោះ បើ​ចាប់បាន ក៏ត្រូវ​មានទោស​ដូចគ្នា​ដែរ​។​
​លោក​ឃាំង​សេង​បញ្ជាក់ថា ការប្រលង​នេះ​ត្រូវ​ប្រកាន់​ពាក្យស្លោក​មួយ​ថា “​អ្នកចេះ​គឺ​ប្រលង​ជាប់​” យើង​បាន​រិត​បណ្តឹង​លើ​ការងារ​ប្រលង​នេះ​៦​ឆ្នាំ​ហើយ​បើ​គិត​ទាំង​ឆ្នាំនេះ ដោយ​អនុវត្ត​ស្របតាម​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល ។​

​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ធ្លាប់បាន​បញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំ​សិក្សា​២០១៧-២០១៨​នេះ ក្រសួង​នៅតែ​រឹតបន្តឹង​ឲ្យ​ខ្លាំង​ជាង​ឆ្នាំ​កន្លងទៅ​ថែមទៀត ជាមួយនឹង​អ្នកសង្កេតការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួច​ជាង​៦​ពាន់​នាក់ និង​មេ​ប្រយោគ​ជាង​៣​ម៉ឺន​នាក់​។ សិស្ស​ដែល​អាច​ប្រឡង​ជាប់​បាក់​ឌុប​បាន ត្រូវមាន​ពិន្ទុ​ចំនួន ២៣៧​ពិន្ទុ ៥០%​នៃ​ពិន្ទុសរុប​គឺ​ជាប់​មធ្យមភាគ​និទ្ទេស E ។​

​គួរ​បញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) សម្រាប់​នៅ​រាជធានី​ភ្នំពេញ មានប​ណ្ឌ​ល​ប្រលង​ចំនួន​២៥​មណ្ឌល មាន​ចំនួន​៩១៣​បន្ទប់​និង​មាន​បេក្ខជន​ប្រលង​ចំនួន​២២៧៧៨​នាក់។ ហើយការប្រកាសលទ្ធផលនឹងធ្វើឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ សម្រាប់សិស្សប្រឡងនៅរាជធានីភ្នំពេញ និងថ្ងៃទី១២កញ្ញា សម្រាប់សិស្សដែលប្រឡងនៅតាមបណ្តាខេត្ត៕a bak dub2