» ថៃ រុះរើ​គណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ​បន្ទាប់ពី​ដំណើការ​បាន​ជិត​១​ឆ្នាំ​ » ឃាត់ខ្លួន​ជនជាតិ​ចិន ៦​នាក់ និង​ខ្មែរ ២​នាក់ ករណី​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​ខុសច្បាប់​ » ស្រាវជ្រាវ​៣​ខែ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​សកម្ម ៦​នាក់ រឹបអូស​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម​និង​ទ្រព្យសម្បត្តិ​ខ្ទង់លាន​ដុល្លារ​ » គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ » អា​ខោ​ន​facebook មួយ​ឈ្មោះ​NaRakok បាន​ផ្សព្វផ្សាយ​ដាក់​ចំណងជើង​ថា ច្រក​អូរ​ស្មាច់​មាន​ប៉ាស្ព័រ​ក៏​អស់​លុយ មិនមាន​ប៉ាស្ព័រ​ក៏​អស់​លុយ​ជួយ​ចុច​ឡា​ច​ស៊ែរ​ម្នាក់​មួយ​ផង​ដើម្បី ឲ្យ​សម្ដេច​បានឃើញ​ » ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 509 នាក់

ម្សិលមិញ 3717 នាក់

សរុប 14148842 នាក់

ក្រុម​អនាធិបតេយ្យមក​បោះបង្គោល​ទន្ទ្រាន​យក​ដី​ពលរដ្ឋ បង្ក​ហិង្សា ហើយ​ប្តឹង​ម្ចាស់​ដី​ទៀត​ឮថាមានអ្នកធោមនៅពីក្រោយចាំមើល​តុលា​ការ​គិត​ម៉េច​?

 


​ខេត្ត​ព្រះសីហនុ ៖ កាលពី​រសៀល​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ ២០២០ វេលា​ម៉ោង ៣​និង ៤៦​នាទី មាន​ករណី​ផ្ទុះ​ហិង្សា​មួយ​ប្រាវ ពីរ​នាក់​ប្ដី​ប្រពន្ធ​ត្រូវបាន​មេខ្លោង ៤​នាក់ ដែលជា​ជនខិលខូច បាន​ដឹកនាំ​មនុស្ស​ចំនួន​ជិត ៣០​នាក់ យក​បង្គោលរបង​មក​លួច​បោះ នៅលើ​ទីតាំង ដីចំការ និង​ផ្ទះ របស់​ប្រជាពលរដ្ឋ មួយកន្លែង​មាន​ទីតាំង​ស្ថិតនៅ ក្នុងភូមិ ១ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​a beat sihanu4 

​អ្នកភូមិ ដែល​កំពុង​រស់នៅ​ទីនោះ បាន​ឲ្យ​ដឹងថា​៖ មេខ្លោង​ទាំង ៤​នាក់​នោះ​រួមមាន ៖​ទី​១-​ឈ្មោះ មាន កាន​, ទី​២-​ង៉ាន គង់ , ទី​៣-​សៀន សារ៉ាន​,​ទី​៤-​អេង បញ្ញា ទាំង​៤​នាក់​នេះ​បាន​ដឹកនាំ បក្សពួក​របស់ខ្លួន ដែលមាន​គ្នា ជិត ៣០​នាក់ ដឹក​បង្គោល ហ៊ុ​ព័ទ្ធ របង នៅ​លើដី​របស់​ប្រជាពលរដ្ឋ ដែល​បាន​កាប់​ឆ្ការព្រៃ​រាន​ដី​ធ្វើ​ចំការ​ដាំ​ដំណាំ អាស្រ័យ​ផល និង​ធ្វើ​ផ្ទះសម្បែង​តាំងពី​ឆ្នាំ​១៩៩៨ រហូតដល់​បច្ចុប្បន្ននេះ​។​

​ជនរងគ្រោះ ឈ្មោះ ខៀវ វណ្ណៈ បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ ផ្ទះ​របស់ខ្លួន​ត្រូវ បាន​ឪពុកក្មេក មកលេង នៅពេលដែល​លោកឪពុក​ក្មេក​ត្រូវ​ចេញដំណើរ​ត្រឡប់ទៅផ្ទះ​របស់គាត់​វិញ ចេញមកក្រៅ ឪពុកក្មេក​របស់លោក ខៀវ វណ្ណៈ បានឃើញ​បក្សពួក​របស់​ឈ្មោះ មាន កាន​, ង៉ាន គង់ , -​សៀន សារ៉ាន​,​ឈ្មោះ​-​អេង បញ្ញា ដែលមាន​គ្នា​ប្រហែល ជា​ជិត ៣០​នាក់ បាន​ដឹក​បង្គោលរបង​ឈើ​ចំនួន ១​គោយន្ត សំរុក​មក​ធ្វើ​សកម្មភាព​លួច​ដាំ​លើដី​របស់ខ្លួន (​ខៀវ វណ្ណៈ​)​។ ឪពុកក្មេក​របស់លោក ខៀវ វណ្ណៈ ឃើញ​សកម្មភាព​យ៉ាង​ដូច្នេះ លោក​ក៏បាន​ស្រែកហៅ​កូនប្រសារ​ឈ្មោះ ខៀវ វណ្ណៈ ឲ្យ​មក​មើល ពេលនោះ​លោក​ខៀវ វណ្ណៈ និង​ភរិយា បាន​មកដល់​កន្លែងកើតហេតុ ក៏បាន​ស្រែកសួរ​ទៅ​ក្រុម​ជន​ដែល​កំពុងតែ​ដាំ​បង្គោល របង ទាំងនោះ ។​​ពេលដែល​លោក ខៀវ វណ្ណៈ ស្រែកសួរ​ទៅ​ពួកគេ (​អ្នក​ដាំ​បង្គោល​) ស្រាប់តែ ជន​ម្នាក់​ដោះអាវ ដោយ មិន​ស្គាល់ឈ្មោះ នោះ​ចេញ​មុខមក​ឆ្លើយថា​មេ​ជា​អ្នក​ឱ្យមក​ដាំ ។​

​លោក ខៀវ វណ្ណៈ បាន​បន្ត​សំណួរ ទៀតថា​៖ តើ​មេ​មួយណា​ជា​អ្នកបញ្ជា​ឱ្យ​ពួក​អស់លោក​មក​ដាំ​បង្គោលរបង​នៅ​លើដី​របស់ខ្ញុំ ? ស្រាប់តែ មិន​ស្គាល់ឈ្មោះ ដដែល បាន​លោត​មក​វ៉ៃ​លោក ខៀវ វណ្ណៈ និង​ភរិយា​ទាំង​កម្រោល តែម្តង​។​ក្រោយពេល​បញ្ចប់​ការវាយដំ​គ្នា​យ៉ាងខ្លាំង​ដូច្នេះ លោក ខៀវ វណ្ណៈ បាន​រាយការណ៍​ទៅប្តឹង រដ្ឋបាល​ស្រុក​ស្ទឹងហាវ ដើម្បី​យក​វត្ថុតាង គោយន្ត យកទៅ​រក្សាទុក​នៅ ឯ​សាលាស្រុក​ស្ទឹងហាវ​។​

​ក្រោយពី​មាន​ពាក្យបណ្ដឹង​ផ្ទាល់មាត់​យ៉ាង​ដូច្នេះ អភិបាលស្រុក​ស្ទឹងហាវ លោក ឆាយ សុគន្ធ​ដា បាន​បញ្ជា​កម្លាំង​សមត្ថកិច្ច​អធិការ​ស្រុក​ចុះមក​ធ្វើ​អន្តរាគមន៍​ភ្លាមៗ រួច​បាន​នាំយក​វត្ថុតាង​មាន​គោយន្ត ១​គ្រឿង និង រណា​យន្ត ១​មួយគ្រឿង រួម​និង ប​ង្កោ​ល​របង​របស់​ជនខិលខូច​ទាំងនោះ​យកទៅ​រក្សាទុក​នៅ បរិវេណ​សាលាស្រុក ដើម្បី​ធ្វើការ​សម្របសម្រួល​ដោះស្រាយ​បញ្ចប់រឿង​។​

ទោះជា​យ៉ាងនេះ​ក្តី លោក ខៀវ វណ្ណៈ និង​ប្រពន្ធ​របស់ខ្លួន ធ្វើការ​អំពាវនាវ​សូម​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់ ថ្នាក់​ជាពិសេស​គឺ​ស្ថាប័ន​តុលាការ មេត្តាជួយ​រក​យុត្តិធម៌​ជូន​ពួកគាត់​ផង ព្រោះ​ពួកគាត់​ត្រូវបាន​ជនបង្ក កែន​បក្សពួក​មក​វាយ​ធ្វើបាប​លោក (​ខៀវ វណ្ណ​:) និង​ប្រពន្ធ​របស់លោក ហើយ​ជនបង្ក​ប្ដឹង​លោក និង​ប្រពន្ធ​របស់លោក​ថា ជា​អ្នក​ប្រើ​ប្រើ​ហិង្សា​ទៅវិញ​។​ម្យ៉ាងវិញទៀត ពួក​ជនបង្ក​យក​គោយន្ត​មួយគ្រឿង​ដឹក បង្គោលរបង​ឈើ​មក​បោះ​នៅលើ​ដី ដែលជា​សកម្មភាព​រដ្ឋ​របស់លោក ខៀវ វណ្ណៈ នៅពេលដែល​លោក ខៀវ វណ្ណៈ រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​នាំយក​វត្ថុតាង​គោយន្ដ​ទៅ​រក្សាទុក​នៅឯណា​សាលាស្រុក បែរជា​ក្រុម​ជនបង្ក និង​បក្សពួក​ដាក់ពាក្យ​បណ្ដឹង​ថា លោក ខៀវ វណ្ណៈ ជា​អ្នក​បង្ខាំង​ទុក​គោយន្ត​របស់​ពួកគេ​ទៅវិញ​។​

​ជុំវិញ​រឿងនេះ​ដែរ អភិបាលស្រុក​ស្ទឹងហាវ លោក ឆាយ សុគន្ធ​ដា បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ៖ បញ្ហា​ដី​ទំនាស់ ដែល​នៅ​កន្លែងកើតហេតុ​នេះ កន្លងមក​មាន​ប្រជាពលរដ្ឋ​ចំនួន ២២ គ្រួសារ បានមក​កាប់ឆ្ការ​ទន្ទ្រាន​ព្រៃ​យក​ដី​ធ្វើ​ចំការ​ច្បារ​ដំណាំ អាស្រ័យ​ផល និង​សង់ផ្ទះ​សម្បែង នៅទីនេះ​យូរណាស់​មកហើយ​។ លោក​ថា ប្រជាពលរដ្ឋ​ទាំងនេះ​ធ្លាប់បាន​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះសីហនុ ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ ពីបទ​កាប់​រានទន្ទ្រាន​ព្រៃរបស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​ផងដែរ​។ ប៉ុន្តែ​ក្រោយមក នៅ​ថ្ងៃទី​៤ ខែ កក្កដា ឆ្នាំ​២០១៦ ត្រូវបាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ កាត់ក្តី​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​២២​គ្រួសារ​នេះ ឈ្នះ ហើយ​រដ្ឋបាលខេត្ត​ធ្លាប់បាន​បង្កើត​គណៈកម្មកា​រ ខេត្ត​ចុះទៅ​វាស់វែង កាត់​ឆ្វៀល​ដី​ដែល​ពលរដ្ឋ​រស់នៅ​សព្វថ្ងៃនេះ​ជូន​ពលរដ្ឋ​រស់នៅ​ដោយ​ស្របច្បាប់​។​

លោក ឆាយ សុគន្ធ​ដា បាន​បន្តថា​៖ ក្រោយមក​ស្រាប់តែ​មានឈ្មោះ ប៉ែន រ៉ានី និង ឈ្មោះ អ៊ីវ សុខ​ខេង បាន​កាន់​ឯកសារ​ដើរមក​ចង្អុល ហើយ​អះអាងថា​៖ ខ្លួន និង​បក្សពួក​មាន​ដី​ទំហំ ២០​ហិកតា នៅទីនេះ ។ ឮ​យ៉ាង​ដូច្នេះ​រដ្ឋបាល​ស្រុក​ស្ទឹងហាវ​បាន​បង្កើត​គណៈកម្មការ​ចុះមក​ធ្វើការ​វាស់វែង ដើម្បី​រក​ទីតាំង​ដី ដែល​បុគ្គល​រូបនេះ​ថា មាន​ដី​នៅទីនេះ​ដែរ តែ​ដល់ ក្រុមការងារ​ចុះ​វាស់វែង ទៅ​គឺមាន​ដី​ទំហំ​តែ​១១​ហិកតា ប៉ុណ្ណោះ​ទេ ហើយ​ទំហំ​ដី​នេះ​គឺ​មិន​ពាក់ព័ន្ធ​ជា មួយ នឹង​ដី​ដែលមាន​ទំនាស់​នោះដែរ​។ ចំណែកឯ​ជនបង្ក​កែន​បក្ខពួក​មក​បោះ​រប​ង​នៅ​លើដី​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ស្របច្បាប់​នៅ​ទីនោះ ក៏​មិនត្រូវ​ដែរ ។​

​លោក ឆាយ សុគន្ធ​ដា បន្តទៀតថា ៖ ក្នុងពេល​ថ្មីៗ​នេះ សមាជិក​ក្រុមការងារ​មកពី​រដ្ឋសភា បាន​លើកយក​បញ្ហា​នេះ​យកមក​សម្របសម្រួល និង​ដោះស្រាយ​ឲ្យ​ដែរ ។ ប៉ុន្តែ​លទ្ធផល​មិនទាន់​បានចេញ​ជា​ផ្លែផ្កា​នោះទេ លុះដល់​ចុងខែ​កុម្ភៈ ឆ្នាំ ២០២១ នេះ ទើប​ក្រុមការងារ​រដ្ឋបាល​ស្រុក​បង្កើត​គណៈកម្មការ​ចុះ​ទៅពិនិត្យ​មើល​ដី​ដែលមាន​ទំនាស់​នេះ​សាជាថ្មី​ម្ដងទៀត​។​យ៉ាង​ដូច្នេះ វា​មិន​ត្រឹមត្រូវ​ទេ ម្យ៉ាងវិញទៀត ពួក​ជនខិលខូច​ទាំងនេះ លួច​បោះ​របង​នៅលើ​ដី​គេ​ហើយ​ថែមទាំង​វ៉ៃ​ម្ចាស់​ដី និង​ថែមទាំង​ដាក់ពាក្យ​បណ្ដឹង​ប្ដឹង​ជនរងគ្រោះ​ជា​ម្ចាស់​ដី ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ទៀត​ផង​។​

នៅក្នុង​រឿងនេះ​ដែរ​មាន ប្រភពព័ត៌មាន​ដែល​បានផ្ដល់​ឱ្យ​ដោយ​បុរស​ម្នាក់ ក្នុងចំណោម​បក្សពួក​ជិត ៣០ នាក់​ដោយ ស្នើ សុំ​មិន​បញ្ចេញ​ឈ្មោះ និង​អត្តសញ្ញាណ​បាន​ឲ្យ​ដឹងថា​៖ ព្រឹត្តិការណ៍ ដែល​បាន​កើតឡើង​នេះ ត្រូវបាន​អ្នកមាន​លុយ​និង​មានអំណាច​ម្នាក់ ជា​អ្នក​នៅ​ពីក្រោយ ហើយ​ជា​អ្នកបញ្ជា​ឲ្យ​បង្កើត​នូវ​ព្រឹត្តិការណ៍​ទាំងនេះ​ឡើង បើ​មានរឿង​អ្វី ខ្លួនគេ​ជា​អ្នករត់​ការធ្វើអន្តរាគមន៍ មិនឱ្យ​ជនបង្ក​ទាំង ៤​នាក់​នោះ​មានរឿង​ហេតុអ្វី​កើតឡើង​ឡើយ ព្រោះ​ខ្លួន​ជា​អ្នកមាន​ទ្រព្យធន​សន្ធឹក​សន្ធាប់​ហើយ​មានបុណ្យ​ស័ក្តិ មាន​ឋានៈ​ខ្ពង់ខ្ពស់​ទៀតផង​។

ករណី​យ៍​នេះ ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ស្ទឹងហាវ ជាច្រើន​រយ​នាក់ កំពុងតែ​តាមដាន​មើល​ចំណាត់ការ​របស់​តុលាការ ទៅលើ​ជនខិលខូច​ដែល​បង្ក​ឲ្យ​មាន​ចលាចល​ដើរ​លួច​បោះបង្គោល​លើដី​ស្របច្បាប់​របស់​ពលរដ្ឋ​ស្លូតត្រង់ ហើយ បាន​វាយ​មកលើ​ពលរដ្ឋ​ដែលជា​ម្ចាស់​ដី​ទាំងនោះ​ទៀត ដោយ​ចោទថា ជា​អ្នក​ប្រើ​អំពើហិង្សា ទៅវិញ ៕a beat sihanu a beat sihanu1 a beat sihanu2 a beat sihanu3 a beat sihanu6 a beat sihanu7