» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5189 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695360 នាក់

ចំណងអាពាហ៍ពិពាហ៍​ដើរ​ដល់​ផ្លូវបំបែក តារាចម្រៀង សួ​ស វី​សា និង​លោក ថ​មមី សម្រេច​ចែកផ្លូវដើរ​រៀង​ៗ​ខ្លួន

 

ភ្នំពេញ៖ ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​តារាចម្រៀង សួ​ស វី​សា បាន​សរសេរ​ថា ៖ «នាងខ្ញុំសូមប្រកាសជាសាធារណៈ នាងខ្ញុំ សួស វីសា សូមជម្រាបជូនថា នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៦ នេះ នាងខ្ញុំ និងអតីតស្វាមី លោក ប៊ុនថុល ប៊ុនថង ហៅ (ថមមី) បានសម្រេចលែងលះគ្នាជាស្ថាពរតាមការព្រមព្រៀងតាមផ្លូវច្បាប់នៅសាលាដំបូងរាជធានីភ្នំពេញ។a tomy viza 

ចាប់ពីថ្ងៃនេះតទៅយើងទាំងពីរមិនមានទំនាក់ទំនងក្នុងនាមជាប្តីប្រពន្ធតទៅទៀតឡើយ មូលហេតុរស់នៅមិនចុះសម្រុងនិងគ្នា។ហើយយេីងសម្រេចដើរតាមផ្លូវរៀងៗខ្លួនដោយសន្តិភាព ដោយការគោរព និងមិនមានការចងគំនុំនិងគ្នាទេ។នាងខ្ញុំសង្ឃឹមថាបងប្អូនមេត្តាគោរពតាមការសម្រេចចិត្តរបស់យើង និងសូមអរគុណចំពោះការស្រលាញ់គាំទ្រកន្លងមក។ក៏សូមគោរពអរគុណដល់ បងប្រុសមេធាវី អាំង សុវណ្ណារ៉ា ដែលបានជួយសម្របសម្រួលរឿងក្តីនាងខ្ញុំបញ្ចប់ដោយសន្តិវិធី ដោយក្តីគោរពពីនាងខ្ញុំ សួស វីសា» ។

ចំណែកលោក ថមមី បានថ្លែងសារនៅថ្ងៃតែមួយ អមដោយកូនប្រុសស្រីទាំងពីរ ដោយគ្មានសួស វីសា នៅក្បែនោះថា «ក្ដីស្រលាញ់ មិនអាចប្រែ និងគ្មានអ្វីកាត់ថ្លៃបាន បេះដូងប៉ាៗទាំងទ្វេ ១៨.០៨.២០២៦ ស្នាដៃថតរូប របស់កូនស្រី ជេននី មិនអន់មែន ថតរូបប៉ាៗ និងប្អូនឡើងស្អាត»។តារារួមអាជីពនិងមហាជនគាំទ្រមានការភ្ញាក់ផ្អើល និងខ្លះសោកស្ដាយចំពោះគូស្នេហ៍តារាចម្រៀង សួស វីសា និងលោក ថមមី ដែលតារាពូកែរកស៊ី មានជីវភាពធូរធារ នាប៉ុន្មានឆ្នាំចុងក្រោយនេះតែបែជាបែកកញនាទៅវិញ ។ ឡូវនាងសួស វីសា ត្រូវធ្លាក់ខ្លួនជាស្រ្ដីមេម៉ាយកូនពីរ ក្នុងអាយុ៣៣ឆ្នាំ ។

 

 គួរបញ្ជាក់ថា មុនសួស វីសា ទម្លាយរឿងលែងលះប្ដី តាមប្រព័ន្ធតុលាការនេះ កាលពីកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ តារាចម្រៀង សួស វីសា បានចេញសារគួរឲ្យភ្ញាក់ផ្អើលថា «ខែថ្មីនេះ ខ្ញុំកំពុងតែត្រៀមខ្លួនក្លាយជាមេម៉ាយហើយ ព្រោះហត់នឿយនឹងជីវិតមានប្ដី ដូចអត់ប្ដីណាស់»។ ចំណែកប្ដីនាង ពេលនោះតបសារទៅប្រពន្ធថា «តាមផ្លូវទៅរកផ្លូវព្រះធម៌  ទើបស្ងប់ចិត្ត សូមជួយណែនាំកន្លែងវិបស្សនា មកកាន់ខ្ញុំមួយ បងប្អូន»។

 

ប៉ុន្ដែនៅថ្ងៃទី១១ ខែឧសភា វីសា បានចេញមកបញ្ជាក់ថា នាងនិងប្ដី មិនបានលែងលះគ្នាទេ ហើយនាងបានសូមទោសជាសាធារណៈ ដល់មហាជនទៀតផង។ វីសា ថា ក្រោយនាងចេញសារថា ត្រៀមខ្លួនក្លាយជាស្រ្ដីមេម៉ាយនោះមក ក្រុមគ្រួសារទាំងសងខាង បានព្យាយាមសម្រុះសម្រួល ផ្សះផ្សាគ្នាវិញ ទើបនាងព្រមតាមឪពុកម្ដាយ។ ប៉ុន្តែគួរឲ្យស្ដាយ វីសា-ថមមី រស់នៅផ្អែមល្ហែមជាមួយគ្នា បានតែជាង២ខែប៉ុណ្ណោះ ក្រោយផ្សះផ្សា នៅទីបំផុត ពួកគេសម្រេចដឹកដៃគ្នាលែងលះ តាមផ្លូវច្បាប់។          

 សួស វីសា បានរៀបការជាមួយលោក ប៊ុនថុល ប៊ុនថង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលចំណងស្នេហាជិត៧ឆ្នាំ ពួកគេទទួលបានចំណងដៃ កូនពីរនាក់ កូនស្រីទី១ ឈ្មោះថង សាម៉ូលីណា ហៅ Jenny អាយុជាង៥ឆ្នាំ កូនប្រុសទីពីរ ឈ្មោះថង សាតារាពិសិដ្ឋ ហៅ Johnny អាយុជាង១ឆ្នាំ។ កាលពីចុងឆ្នាំ២០១៩ នាងតែងតែងនិយាយថា ខ្លួនជានារីមានសំណាងបំផុតលើលោក ព្រោះប្ដីថ្នាក់ថ្នមនាងដូចជាព្រះនាង ខណៈលោក ថមមី ប្រកាសថា ស្រលាញ់ប្រពន្ធកូន អស់១ជីវិត ប៉ុន្តែអ្វីៗពិតជាមិនទៀងមែន ពេលនេះ ពួកគេបែរជាសម្រេចចិត្តលែងលះគ្នាដាចភឹងតែម្តង ក្រោមហេតុផល រស់នៅមិនចុះសម្រុងគ្នា៕a tomy viza1 a tomy viza2 a tomy viza3 a tomy viza4