» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4152 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668792 នាក់

ភ្លើង​ឆេះ​ផ្ទះ​ស្លាប់​ប្រពន្ធ​កូន​ទាំង​ពូជ​រស់​តែ​ប្តី​ម្នាក់ឯង​មិន​យល់​?

​ខេត្តកំពង់ឆ្នាំង​៖​គ្រួសារ​មួយ​បាន​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​បណ្ដាល​ឲ្យ​មនុស្ស​៥​នាក់​ទាំង​ទារក​នៅក្នុង​ពោះ​ម្ដាយ​ម្នាក់​ផង បាន​ស្លាប់​នៅក្នុង​ភ្នក់ភ្លើង​កាលពី​យប់​ថ្ងៃទី​៩ ខែឧសភា​ឆ្នាំ​២០២១ ស្ថិតក្នុង​ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។a fire home5

​នៅ​ព្រឹក​ថ្ងៃទី​១០ ខែឧសភា​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង និង​សាលាខេត្ត​កំពង់ឆ្នាំង​បាន​នាំយក​អំណោយ​ផ្ដល់ជូន​គ្រួសារ​រងគ្រោះ មាន​មី អង្ករ ត្រីខ ទឹក​ផ្លែឈើ និង​ថវិកា​ចំនួន​៦​លាន​៧០​ម៉ឺន​រៀល​។ ទោះបីយ៉ាងណា​គេ​នៅតែមាន​ចម្ងល់​ថា​តើ​ហេតុអ្វី​ផ្ទះ​សង់​ពីស​ង្ក​សី​ពេល​មាន​ភ្លើង​ឆាបឆេះ​បែ​ជា​បុរស​ជា​ប្តី​រួច​ជី​វិ​តែម្នាក់ឯង​ហើយ​ប្រពន្ធ​និង​កូន​៣​នាក់​ទៀត​ស្លាប់​ទាំងអស់​គ្មាន​អ្នកណា​រួច​ជីវិត​ចឹ​ង​តើ​ប្រពន្ធ​និង​កូន​ដេក​យ៉ាងម៉េច​បានជា​លក់​រហូត​មិនដឹង​ភ្លើង​ឆេះ​?​។​មាន​ពត៍​មាន​ខ្លះ​និយាយថា​នៅ​យប់​មាន​អគ្គីភ័យ​នោះ​បុរស​ជា​ប្តី​បើកទ្វារ​ចេញពីផ្ទះ​ទៅ​ចូល​បន្ទប់ទឹក​ខាងក្រោយ​ផ្ទះ​ចេញ​មកវិញ​ក៏មាន​ភ្លើង​ឆេះ​តែម្តង​?​បុរស​ជា​ប្តី​បានត្រឹមតែ​ស្រែក​ឆោឡោ​ឲ្យ​គេ​ជួយ​តែប៉ុណ្ណោះ​?​។​


​ទោះបីយ៉ាងណា​នៅ​រសៀល​ថ្ងៃទី​១០ ខែឧសភា​នេះ គេ​ឃើញ​មាន​ក្រុម​ជំនាញ​បរទេស ជាមួយនឹង​សមត្ថកិច្ច​បច្ចេកទេស​នៃ​ស្នង ការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ចុះមក​ធ្វើការ​ស្រាវជ្រាវ​នៅ​ទីតាំង​កើតហេតុ​ផងដែរ​។​​ហេតុការណ៍​នេះ បានកើត​ឡើង​កា លពី​វេលា​ម៉ោង​៨៖៤០​នាទី​យប់​ថ្ងៃទី​០៩ ខែ ឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​អ្នកតា​រាជ​ស្ថិតក្នុង​ភូមិ​ដើម​ជ្រែ ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។​ក្នុង​ហេតុការណ៍​ខាងលើនេះ​ផងដែរ បាន​បណ្ដាលឱ្យ​ឆេះ​ផ្ទះមួយ​ខ្នង​មាន​ទំហំ​៧​ម៉ែត្រ គុណ​១២​ម៉ែត្រ សង់​ពី​ដែក​បាំង និង​ប្រក់​ស័ង្កសី ដែល​ម្ចាស់ផ្ទះ​មានឈ្មោះ ន​ន់ សារ៉េត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​មេ​គ្រួសារ (​នៅមាន​ជីវិត​)៕a fire home a fire home1 a fire home2 a fire home3 a fire home4 
​