» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7054 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697225 នាក់

បញ្ចប់​ការប្រើ​ហឹ​ង្សា​លើ​ប្រជាពលរដ្ឋ​ក្នុង​បេសកកម្ម​បិទ​ខ្ទប់​រាជា​ធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​!


​ភ្នំពេញ​៖​ថ្មីៗ​នេៈ​មាន​លេចឡើង​នូវ​សកម្មភាព​សម​ត្ត​កិច្ច​ប្រើ​ហឹ​ង្សា​តាម​ស្តាយ​ឥណ្ឌា​ទៅលើ​ប្រជាពលរដ្ឋ​ដែល​រំលោភ​បញ្ជារ​នៃ​ការបិទ​ខ្ទប់​ក្រុងភ្នំពេញ​និង​ក្រុង​តាខ្មៅ​។​សកម្មភាព​នេះ​បង្ក​ឲ្យ​មានការ​លើក​ជា​សំណួរ​ថា​តើ​ធ្វើតាម​ច្បាប់​អី​?​។​លោក​ខៀវ​កាញារិទ្ធ​រដ្ឋមន្ត្រីក្រសួង​ពត៍​មាន​តាមរយះ​ហ្វេ​ស​ប៊ុ​កបាន​រិះគន់​ដោយ​ប្រយោល​ដោយ​លើក​ពីបទ​ពិសោធ​នៅ​ឥណ្ឌា​មាន​ប្រជាពលរដ្ឋ​បះបោរ​វាយបក​ប៉ូលិស​រត់​ប៉ោង​ខោ​។​a co hit 

តែ​លោក​អភិបាល​ខេត្តកណ្តាល​និង​រាជធានី​ភ្នំពេញ​នៅ​ប្រកាន់​ជំហរ​ឲ្យ​ប្រើ​ស្តាយ​ឥណ្ឌា​ដដែល​ដោយ​លោក​បញ្ជាក់ថា​ដូចឪពុកម្តាយចង់​ឲ្យ​ប្រជាពលរដ្ឋ​ល្អ​បាន​រស់​?​។​អា​ឡូ​វ​ភាព​ទំនាស់​គ្នា​ខាង​ការអនុវត្តន៍​បានបញ្ចប់​ដោយមាន​អ​ន្តា​គន៍​ពីស​ម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​តាមរយ​:​សារ​ផ្ញើជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កង​ម្លាំ​ង​អនុវត្ត​ច្បាប់ ក្នុងស្ថានភាព​នៃ​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​សម្តេច​ក្រឡា​មានប្រសាសន៍ថា​ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ក្នុងនាម​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​សម្ដែង​នូវ​ការកោតសរសើរ​យ៉ាង ស្មោះស្ម័គ្រ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញា​ធរមាន​សមត្ថ​កិច្ច និង​កងកម្លាំង​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ ទាំងអស់ ដែល​បាន និង​កំពុង​ចាត់តាំង​អនុវត្ត​យ៉ាងសកម្ម​ផុលផុស​នូវ​គោលការណ៍​នានា​របស់​រាជរដ្ឋាភិបាល ប្រកបដោយ​ការប្តេជ្ញាចិត្ត និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ភារកិច្ច​បិទ​ខ្ទប់​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ តាម​មូលដ្ឋាន​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្តាល ។​

​ខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ ក្រើនរំលឹក​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ និង​កងកម្លាំង​អនុវត្ត​ច្បាប់​ទាំងអស់ សូម បន្ត​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច​ប្រកបដោយ​ការអត់ធ្មត់ ដោយ​ប្រកាន់ខ្ជាប់​នូវ​វិន័យ អាកប្បកិរិយា​ថ្លៃថ្នូរ ម៉ឺងម៉ាត់ និង​ត្រូវគោរព​គោល​កាណ៍​នៃ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​កងកម្លាំង​ឲ្យ​បានជា​ដាច់ខាត ជាពិសេស ត្រូវ​ចៀសវាង​​ការប្រើប្រាស់​អំពើហិង្សា​ក្នុងការ​ដោះស្រាយ​បញ្ហា នៅពេល​អនុវត្ត​រាល់​បទបញ្ជា ឬ​វិធានការ នានា​របស់​រាជរដ្ឋាភិបាល ។​

​ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ យើងខ្ញុំ​យល់ច្បាស់​អំពី​ការលំបាក ផលប៉ះពាល់ និង​បញ្ហា​ប្រឈម​ផ្សេងៗ ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច ព្រមទាំង​កងកម្លាំង​អនុវត្ត​ច្បាប់​ទាំងអស់ កំពុង​ជួបប្រទះ នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ ។ ក៏ប៉ុន្តែ​ទោះបីយ៉ាងណា ខ្ញុំ​សូម​ជំរុញ​ទឹកចិត្ត​ឲ្យ​បងប្អូន​បន្ត​រក្សា និង​ប្រកាន់ ខ្ជាប់​នូវ​ការអត់ធ្មត់​ខ្ពស់ ដើម្បី​ទទួលបាន​ការគាំទ្រ និង​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន ក្នុងការ​បំពេញបេសកកម្ម ដ៏​មាន​សារៈសំខាន់​លើ​សមរភូមិ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ឲ្យ​ទទួលបាន​ជោគជ័យ ។​

​ទន្ទឹមនេះ ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​វិធានការ​នានា​របស់ រាជរដ្ឋាភិបាល ក៏ដូចជា​សហការ​អនុវត្ត​តាម​ការណែនាំ​របស់​អា​ជ្ញា​ធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច ដើម្បី បុព្វហេតុ​រួម នៃ​ការ​កាត់ផ្ដាច់ និង​ឈានទៅ​បញ្ចប់​ការឆ្លង​រាលដាល​ក្នុង​សហគមន៍​នៃ​ជំងឺ​កូ​វីដ​-១៩ សំដៅ​នាំ​ស្ថានការណ៍ និង​គ្រប់​សកម្មភាព​របស់​ស​ង្គ​ម វិល​មករក​ប្រក្រតីភាព​ឡើងវិញ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ៕a co hit1 a co hit2 a co hit3 a co hit4 

​