» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9313 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699484 នាក់

តំណាងរាស្ត្រ​គណបក្សប្រឆាំង​នៅ​កូរ៉េខាងត្បូង​ម្នាក់​លោត​ពី​អគារ​ខ្ពស់​ព្រោះ​រង​ការ​ចោទថា​ពុករលួយ​ជាង​៤​ម៉ឺង​ដុល្លារ​អាមេរិក​

 

​កូរ៉េខាងត្បូង​៖ លោក រ៉ូ ហេ​ចាន់ (Roh Hoechan)​តំណាងរាស្ត្រ​បក្សប្រឆាំង​កូរ៉េខាងត្បូង​ដ៏​ល្បី​ម្នាក់​បានសម្រេច​ចិត្ត​លោត​ពីលើ​អគារ​សម្លាប់ខ្លួន ខណៈ​កំពុង​ជាប់ផុង​ក្នុងការ​ស៊ើបអង្កេត ជុំវិញ​ការចោទប្រកាន់ថា បានទទួល​សំណូក​លុយ​នយោបាយ​ខុស ច្បាប់​ប្រមាណ​ជាង​៤​ម៉ឺន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។ a korea coruption1 

​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់ នៅ​ថ្ងៃ​ចន្ទ ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨​បាន​ឲ្យ​ដឹងថា​៖​សាកសព​លោក រ៉ូ ហេ​ចាន់ (Roh Hoechan)​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ម៉ោង​ប្រមាណ ៩៖៣៨​នាទី​ព្រឹក នៅក្បែរ​ច្រកចូល​អា​ផាត​មិន​មួយ ស្ថិតនៅ​កណ្ដាល​ទីក្រុង​សេ​អ៊ូ​ល​។ ប៉ូលិស​បាន​សន្និដ្ឋានថា​៖ លោក Roh ទំនងជា​លោត​ពីលើ​អគារ​សម្លាប់​ខ្លួនឯង ដ្បិត​ពួកគេ​បាន​រកឃើញ​អាវធំ​មួយ​នៅ​ជាន់​ទី ១៧ និង ១៨ នៃ​អគារ ហើយ​នៅក្នុង​អាវធំ​នោះ​មាន​អត្ត​ស​ញ្ញណ​ប័ណ្ណ​មួយ​សន្លឹក និង​ប័ណ្ណ​ពាណិជ្ជកម្ម ព្រមទាំង​កំណត់ហេតុ​មួយ ដែល​ទំនង​ដូចជា​លិខិត​បណ្ដាំ​ចុងក្រោយ​។​

​នៅក្នុង​លិខិត​នោះ លោក​រ៉ូ​( Roh )​បាន​សារភាពថា លោក​យល់ព្រម​ទទួល​លុយ​រាប់លាន​ដុល្លារ ប៉ុន្តែ​មិនបាន​យក​វា​ទៅប្រើ​ប្រាស់​ខុសច្បាប់​នោះទេ ហើយ លោក​ក៏បាន​សូមទោស​គ្រួសារ​របស់លោក​ផងដែរ​។​
​លោក រ៉ូ ហេ​ចាន់ (Roh Hoechan) ជា​តំណាងរាស្ត្រ​មកពី​គណបក្ស​យុត្តិធម៌ កំពុង​រង​ចោទប្រកាន់ថា បានទទួល​សំណូក ៥០​លាន​វ៉ុ​ន (៤៤,៣៣៣​ដុល្លារ​) ពី​មនុស្ស​ដ៏​មាន​ឥទ្ធិពល​ម្នាក់ ដែល​គេ​ស្គាល់​រហស្សនាម​ថា Druking និង​ជា​មនុស្ស​ចម្បង​ម្នាក់​នៅក្នុង​រឿង អាស្រូវ​ក្លែងបន្លំ​សាធារណៈមតិ​។ស្រុកកូរ៉េចឹងគេស្រលាញ់កិត្តិយសណាស់៕a korea coruption 

​