
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 11027 នាក់
ម្សិលមិញ 8930 នាក់
សរុប 19708281 នាក់
ភ្នំពេញ៖ក្រោមការចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក សុខ ពេញវុធ និងលោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ អាជីវករនៅតំបន់ដីក្រហម ជាប់ផ្សារដើមគរ បានឈានដល់ការយោគយល់គ្នា និងឯកភាពទទួលយកដំណោះស្រាយរបស់អាជ្ញាធរ ដើម្បីបើកផ្លូវឱ្យគម្រោងជួសជុលផ្លូវ និងស្ថាបនាប្រព័ន្ធលូជុំវិញផ្សារដើមគរ ដំណើរការតាមផែនការ។តែខាងរាជធានីមិនបានបកស្រាយថាឯកភាពលើបញ្ហាអ្វីខ្លួះទេ។
លោក សុខ ពេញវុធ បានថ្លែងអំណរគុណដល់អាជីវករទាំងអស់ ដែលបានផ្តល់កិច្ចសហការ និងរួមចំណែកធ្វើឱ្យគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះអាចអនុវត្តបានដោយរលូន។ លោកបញ្ជាក់ថា គម្រោងនេះនឹងជួយលើកកម្ពស់ប្រព័ន្ធរំដោះទឹក កែលម្អស្ថានភាពផ្លូវ បរិស្ថាន អនាម័យ សោភ័ណភាពទីក្រុង និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអាជីវករនៅជុំវិញផ្សារដើមគរ។
បើតាមលោកស្រី ដោ សម្ភស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមអនុវត្តគម្រោង រួមមាន៖ ការជួសជុលផ្លូវលេខ២៣៥ និងផ្លូវលេខ៣៤៦ ដោយចាក់បេតុងឆ្អឹងដែក ការស្ថាបនាប្រព័ន្ធលូរំដោះទឹក និងការរៀបចំខឿន-ចិញ្ចើមផ្លូវទាំងសងខាង សរុបប្រវែង ៦៥២ម៉ែត្រ ដើម្បីធ្វើឱ្យតំបន់ជុំវិញផ្សារដើមគរ កាន់តែមានសោភ័ណភាព ស្អាត មានអនាម័យ និងអាចដោះស្រាយបញ្ហាជន់លិចបានកាន់តែមានប្រសិទ្ធភាព។
សូមបញ្ជាក់ថាអាជីវករលក់ដូរបេនដីក្រហមផ្សារដើមគរប្រមាណជាង ១០០នាក់ បានផ្ទុះការតវ៉ានិងទទួចស្នើសុំលក់បន្តរហូតដល់ឆ្នាំ២០៣១ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញក៍ដូចជារដ្ឋបាលខណ្ឌ តម្រូវហើយពួកគាត់រុះរើ គ្រែ តូប និងស្តង់ដែលលក់ដូរនៅលើដងផ្លូវ ចេញគោលបំណង ស្ថាបនា ប្រពន្ធលូនិងផ្លូវដើម្បីលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញអោយកាន់តែប្រសើរឡើង។ ការតវ៉ានេះបានផ្ទុះឡើងតាំងពីព្រឹកនិងល្ងាចថ្ងៃទី០៤ខែកក្តដានិងបន្តនៅព្រឹកថ្ងៃទី០៥ខែកក្តដាឆ្នាំ២០២៦នេះ។
តាមព័ត៌មានបានឲ្យដឹងថា ទីតាំងបេនដីក្រហមខាងលើស្ថិតនៅតាមផ្លូវលេខ២៣៥កែងមហាវិថីព្រះមុនីរ៉េតសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោករាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញក៏ដូចជាអាជ្ញាធរខណ្ឌទួលគោកបានជូនដំណឹងអោយអាជីវកររុះរើគ្រែ តូប ស្តង់តាំងពីថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២៦ ណែនាំឲ្យអាជីវកររើចេញនៅថ្ងៃទី៥ខែកក្កដាឆ្នាំ២០២៦។ជាជំហានដំបូងអាជ្ញាធរក៏បានណែនាំឲ្យអាជីវករនិងវាស់វែងឲ្យពួកគាត់លក់នៅតាមដងផ្លូវមុខស្នាក់ការផ្សារ បណ្ដោះអាសន្នតែអាជីករមួយចំនួនបានឯកភាពនិងមួយចំនួនទៀតមិនទាន់ឯកភាពនៅឡើយដោយទាមទាមសុំលក់បន្តរហូតឆ្នាំ២០៣១។
តាមព័ត៌មានបានឲ្យដឹងទៀតថា ការតវ៉ានេះបានផ្ទុះឡើងតាំងពីព្រឹកថ្ងៃទី០៤ខែកក្កដាឆ្នាំ២០២៦ហើយនៅវេលាម៉ោងប្រមាណ ៤រសៀល អាជីវករក៏បានផ្ទុះការតវ៉ាជាថ្មី រារាំងអាជ្ញាធរដែលដឹកលូយកមកទម្លាក់។ទន្ទឹមនឹងនោះអាជីវករក៏បានទទូចស្នើសុំដល់សម្តេចតេជោនិងសម្តេចមហាបវរធិបតី ឲ្យគាត់បានលក់បន្តរហូតដល់ឆ្នាំ២០៣១។
តាមអាជីវករបានឲ្យដឹងថា ពួកគាត់មិនជំទាស់នឹងការអភិវឌ្ឍរបស់រដ្ឋបាលរាជធានីភ្នំពេញនោះទេតែសូមឱ្យអាជ្ញាធររកទីកន្លែងឲ្យពួកគាត់លក់ដូរសិនទើបអាចរុះរើអភិវឌ្ឍន៍បាន។
គួរបញ្ជាក់ថា បេនដីក្រហមដើមឡើយជាចំណតរថយន្តដីក្រហម ដែលមានការវិនិយោគត្រឹមត្រូវ។លុះក្រោយមកក៏បានរៀបចំទៅជាតូបនិងស្តង់ លក់ ទៅឱ្យអាជីវករតាំងពីជំនាន់អតីតប្រធានផ្សារចាស់។ទន្ទឹមនឹងនោះដងផ្លូវនិងចិញ្ចើមផ្លូវបានក្លាយទៅជាកម្មសិទ្ធិឯកជន និងបានទិញលក់តៗគ្នារហូតដល់បច្ចុប្បន្នដែលតូប ស្តង់ ខ្លះតម្លៃ ២ទៅ ៣ម៉ឺនដុល្លារ។នៅក្នុងការទិញលក់ទៀតសោតអាជីវករបានអះអាងថា ដោយមានប្រធានផ្សារ ដឹងឮទៀតផង។កាលពីជំនាន់កូវីដបេនដីក្រហមនេះក៏ដូចទីតាំងលក់ដូរ តាមផ្លូវលេខ២៣៥(ខាងកើតផ្សារដើមគ)ទាំងមូលត្រូវបានរដ្ឋបាលរាជធានីភ្នំពេញក៏ដូចជាអាជ្ញាធរខណ្ឌទួលគោករុះរើចេញម្ដងមកហើយក្នុងគោលបំណងដើម្បីរៀបចំសណ្ដាប់ធ្នាប់និងបញ្ជៀសការឆ្លងរីករាដាលនូវ ជំងឺកូវីដ។លុះក្រោយមកក៏មានការរៀបចំវាស់វែង កាត់ជាកង់ៗដើម្បីឲ្យអាជីវករលក់ដូរនៅលើដងផ្លូវដដែល។