» ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3580 នាក់

ម្សិលមិញ 8477 នាក់

សរុប 18991584 នាក់

ដង្កូវ​ហ្វូង រីក​រាលដាល​ដល់​១២​ខេត្តហើយ រហូតមកដល់​ពេលនេះ​!


​ភ្នំពេញ​៖ ករណី​ផ្ទុះ​ដង្កូវ​ហ្វូង បាន​រីក​រាលដាល​ដល់​១២​ខេត្តហើយ​រហូតមកដល់​ពេលនេះ​! តាម​ការប៉ាន់ស្មាន​បឋម ផលប៉ះពាល់​ស្ថិតក្នុង​រង្វង់​១-២%​នៃ​ដំណាំ​កំពុង​ដាំ​ដុះ ភាគច្រើន​ទៅលើ​ដំណាំ​ស្រូវ និង​ដំឡូង​មី តែ​តួលេខ​នេះ​អាច​ផ្ទុះ​នឹង​កើនឡើង​បន្តទៀត​នាពេលខាងមុខ​។a worm2

​បញ្ហា​នេះ​ក្រសួងកសិកម្ម​កំពុង​ប្រើប្រាស់​កម្លាំង​សរុប និង​មធ្យោបាយ​សរុប​នៅ​ទូទាំងប្រទេស ប​ញ្ចូ​ន​មន្ត្រី​ជំនាញ​ជាបន្ទាន់​ទាំង​កម្រិត​ក្រសួង កម្រិត​មន្ទីរ និង​កម្រិត​ឃុំ ដើម្បី​ចុះ​តាមដាន​វាយតម្លៃ​ពី​ការរីក​រាលដាល ផ្សព្វផ្សាយ​ពី​វិធានការ​ឆ្លើយតប​ភ្លាមៗ​ដល់​បងប្អូន​កសិករ​នៅតាម​មូលដ្ឋាន និង​អន្តរាគមន៍​ផ្ទាល់​ក្នុងករណី​ចាំបាច់​ផងដែរ​។​ក្រសួងកសិកម្ម​អះអាងថា ស្ថានភាព​នេះ​ស្ថិតនៅក្នុង​ដំណាក់កាល​គ្រប់គ្រង​បាន​នៅឡើយ​ទេ ដោយហេតុថា​យើង​បាន​ប្រតិ​កម្មបាន​លឿន និង​បងប្អូន​ប្រជាកសិករ​មានការ​ចូល​រួម​បាន​យ៉ាងសកម្ម​និង​ទូលំទូលាយ​។ អ្នកជំនាញ​រំពឹងទុក​ថា នៅពេល​ដែលមាន​ភ្លៀង​ធ្លា​ក់មក ដង្កូវ​ហ្វូង​ទាំងនេះ​នឹង​ស្លាប់​ទៅវិញ ហើយ​បញ្ហា​រីក​រាលដាល​នឹងត្រូវ​បញ្ចប់​។ ទោះជា​យ៉ាងណា សូម​បងប្អូន​ប្រជាកសិករ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ តាមដាន​ត្រួត​ពិនិត្យមើល​ដំណាំ​ស្រែចម្ការ​របស់ខ្លួន​ជាប្រចាំ និង​ឱ្យបាន​ទៀងទាត់ និង​ចាត់វិធានការ​ឱ្យបាន​ទាន់ពេលវេលា ជៀសវាង​នូវ​ការខាតបង់​ធ្ងន់ធ្ងរ​មកលើ​ផលដំណាំ​របស់ខ្លួន ៕a worm a worm3 a worm5