» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7805 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697976 នាក់

ភ្នំពេញ​ប្រជាពលរដ្ឋ​រងគ្រោះ​៥​ពាន់​គ្រួសារ​ត្រូវបាន​ជម្លៀស​ក្នុងពេល​ទូទាំងប្រទេស​មាន​មនុស្ស​ស្លាប់​១៨​នាក់​ដោយសា​ជំនន់​ទឹកភ្លៀង​

 

​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ដែល​ឈរជើង​ជាប់​ជាប្រចាំ​នៅ​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុង​ខណ្ឌដង្កោ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ ប្រជាពលរដ្ឋ​ជាង​៥០០០​គ្រួសារ​ហើយ ត្រូវបាន​ជម្លៀស​មក​ទីទួល​សុវត្ថិភាព ដោយមាន​ការមើល​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​ពី​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​។​a khoung water 
​

លោក ឃួ​ង ស្រេង បាន បញ្ជាក់ថា​ផែនការ​ទី​១ នៃ​ការសង្គ្រោះ​ប្រជាពលរដ្ឋ​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច បាន​រួមដៃគ្នា​អនុវត្ត​ទទួល បាន​ជោគជ័យ និង​គ្រប់គ្រង​បាន​គ្រប់​ស្ថានការណ៍​ទាំងអស់​។ ពលរដ្ឋ​ដែល​ត្រូវ​ជម្លៀស​មក​កន្លែង​មាន​សុវត្ថិភាព​នេះ រួមមាន នៅ​ខណ្ឌ​កំបូល​,​ពោធិ៍​សែន​ជ័យ និង​ខណ្ឌដង្កោ ដែល​រងគ្រោះ​ច្រើនជាងគេ​។​ ទីតាំង​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ស្នាក់នៅ បណ្តោះអាសន្ន មាន​៥​ទីតាំង ក្នុងនោះ​រួមមាន ទីតាំង​សាក់​សំពៅ គង​ន​យ រលួស នៅក្នុង​បុរី​ពិភពថ្មី​គួរ​ស្រូវ​២ និង​ទីតាំង​មុខ​ផ្សារ​ព្រែក​ជ្រៃ​។
​

លោក​សង្កត់ធ្ងន់ថា មិន​ត្រឹមតែ​សង្គ្រោះ​ប្រជាពលរដ្ឋ មកលើ​ទីទួល​សុវត្ថិភាព​ទេ អាជ្ញាធរ​ថែមទាំង​បានរៀបចំ​ផ្តល់​អាហារ​ជូន​ពួកគាត់​ផងដែរ ប្រកបដោយ​ការទទួល​សុខ​ត្រូវ និង​អនុវត្តន៍​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ត​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ក្នុងការ​ផ្គត់ផ្គង់​ម្ហូប​អា​ហរ​ដល់​កម្លាំង​គ្រប់​ប្រភេទ​ថែមទៀត​។​

​លោក ឃួ​ង ស្រេង ​បញ្ជាក់ថា​៖ តាម​អនុសា សន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បាន​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​យើងខ្ញុំ​នេះ រៀបចំ​ផ្គត់ផ្គង់​ស្បៀងអាហារ​ជូន​ដល់​បងប្អូន​ប្រជា​ពល រដ្ឋ ជាពិសេស​ទឹក មិន​ឲ្យ​បងប្អូន​ខ្វះ​បរិភោគ​នោះទេ​។ យើង​ក៏បាន​រៀបចំ​បាយទឹក​ជូន​ដល់​កងកម្លាំង​អ្នក​ជួយ សង្គ្រោះ និង​ជួយ​អ្នក​ដែលជា​ជនរងគ្រោះ មិន​ឲ្យ​មានការ​ខ្វះខាត​ទេ រាប់ទាំង​អ្នកសារព័ត៌មាន​ផងដែរ​»​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន បន្ដ​ប្រកា​សលេខ​ទូរស័ព្ទ​ចំនួន​១០​ខ្សែ ដើម្បី​ប្រជា ពលរដ្ឋ​ទាក់ទង​ពេល​ត្រូវការ​ជំនួយ​សង្គ្រោះបន្ទាន់ ពាក់ព័ន្ធ​ករណី​ទឹកជំនន់ នៅ​ខណ្ឌដង្កោ​។​
​លេខ​ទូរស័ព្ទ​ត្រូវបាន​បែក​ចែកជា​ពីរ​ក្រុម ដោយ​មួយក្រុម​សម្រាប់​មូលដ្ឋាន​សង្កាត់​ស្ពានថ្ម ដែលមាន លោក ឃួ​ង ស្រេង ជា​ប្រធាន​ផ្ទាល់​តែម្ដង រួមមាន​៖ 097 298 0533, 097 458 7803, 097 304 0851, 097 275 8464, 097 205 9406​។ ដោយឡែក​សម្រាប់​ក្រុមការងារ ដឹកនាំ​ដោយ លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ នៅ​សង្កាត់​. ព្រែកកំពឹស និង​សង្កាត់​រលួស រួមមាន​៖ 097 488 2952, 097 525 1727, 097 885 2543, 097 880 1928, 097 550 5697​។​
​

សូមបញ្ជាក់ថា​៖ មូលដ្ឋាន​សង្កាត់​ចំនួន​៥ ក្នុង​ខណ្ឌដង្កោ កំពុង​រង​នូវ​ការវាយប្រហារ​យ៉ាងដំណំ​ពី​ទឹកជំនន់ រហូតមកដល់​ពេលនេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​រយ​នាក់ កំពុងធ្វើការ​សង្គ្រោះ​ប្រជា ពលរដ្ឋ និង​ជម្លៀស​ចេញពី​លំនៅឋាន ដើម្បី​ទៅយក​ទីទួល​សុវត្ថិភាព .​។​រោងចក្រ​ស្ថិតក្នុង​រាជធានី​ភ្នំពេញ រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​ច្រើនជាងគេ​រហូតដល់​ទៅ​៦២​ទីតាំង បន្ទាប់មក​ខេត្តកណ្ដាល​ចំនួន​១៣​ទីតាំង និង​កំពង់ស្ពឺ​ចំនួន​៤​ទីតាំង ដែល​សរុប​៣​ទីតាំង​នេះ មាន​រោងចក្រ​ចំនួន​៧៩ រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង គិត​ត្រឹម​ថ្ងៃទី​១៧​តុលា​។​
​

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បញ្ជាក់ថា ក្នុងចំណោម​រោងចក្រ​ទាំង​៧៩​ទីតាំង​ដែល​រង​ផលប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​នេះ មាន​រោងចក្រ​ចំនួន​ជាង​៤០ បាន​ផ្អាក​ដំណើរ​ការផលិត​បណ្ដោះអាសន្ន ស្រប​ពេលដែល​រោងចក្រ​ជាង​៣០​កន្លែង​ផ្សេងទៀត នៅតែ​ដំណើរ​ការផលិត​ដដែល​ទោះ​ប្រឈម​នឹង​ការ​ជន់​លិច​ក៏ដោយ​។ នេះ​ដោយសារតែ​ស្ថានភាព​ជន់​លិច​មិន​ធ្ងន់ធ្ងរ​។​

​សូម​ញ្ជា​ក់ថា​ចាប់ពី​ថ្ងៃទី​១ តុលា ដល់​ព្រឹក ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ នៅ​កម្ពុជា មាន​មនុស្ស​ស្លាប់​ដោយសារ​ជំនន់​ទឹកភ្លៀង ចំនួន​១៨​នាក់ និង​ជម្លៀស​ប្រជាជន ប្រមាណ​៦.២៩៨​គ្រួសារ ស្មើនឹង​ប្រមាណ ២៥.១៩២​នាក់​។​តាម​ប្រកាស​ព័​ត៏​របស់ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង គ្រោះមហន្ដរាយ នៅ​ថ្ងៃទី​១៦ តុលា​បាន​ឲ្យ​ដឹងថា នៅ​កម្ពុជា មាន​រាជធានី​-​ខេត្ត ចំនួន​១៩ បាន​ទទួលរង​ប៉ះពាល់ ដោយសារ​ជំនន់​ទឹកភ្លៀង រួមមាន​៖ ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧ​ត្ត​រ​មានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្ដាល កំពង់ឆ្នាំង និង​កំពង់ធំ​៕a khoung water1 a khoung water2 a khoung water3 a khoung water4 a khoung watera 


​