» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12567 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702738 នាក់

អនុញ្ញាត​ឲ្យ​សិស្ស​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ចូលរៀន​ឡើងវិញ ដើម្បី​ត្រៀមប្រឡង​សញ្ញាបត្រ​តែមួយ​ថ្នាក់​អង្គុយតែ​១៥​នាក់​ប៉ុណ្ណោះ​!

 

​ភ្នំពេញ​៖​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ឱ្យ​សិស្ស​ថ្នាក់​ទី​៩ និង​ទី​១២ នៃ​គ្រឹះស្ថានសិក្សា​សាធារណៈ ចូលរៀន​នៅក្នុង​ដំណាក់កាល​ទី​២ នៃ​ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា នៅ​អំឡុង​ខែកញ្ញា ឆ្នាំ​២០២០​ខាងមុខ​។​នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ស្តីពី​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ឆ្នាំ​សិក្សា ២០១៩ -២០២០ នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០​នេះ​។​a hang joun3 

សេច​ក្តី​ប្រកាស​ព័ត៌មាន បាន​លើកឡើងថា ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ជម្រាបជូន​សាធារណជន មាតាបិតា អ្នកអាណាព្យាបាល​សិស្ស និង​បេក្ខជន មេត្តា​ជ្រាបថា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ឱ្យ​សិស្ស​ថ្នាក់​ទី​៩ និង​ទី​១២ នៃ​គ្រឹះស្ថានសិក្សា​សាធារណៈ ចូលរៀន​នៅក្នុង​ដំណាក់កាល​ទី​២ នៃ​ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា នៅ​អំឡុង​ខែកញ្ញា ឆ្នាំ​២០២០ ក្នុង​ទ្រង់ទ្រាយ​តូច ១៥​នាក់​មួយ​ថ្នាក់ ដោយ​គោរព​តាម​វិធាន​អនាម័យ​នៃ​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព ពិភពលោក ដើម្បី​ត្រៀម​ចូលរួម​ការប្រឡង​។​

​ក្នុងន័យនេះ ក្រសួង​នឹង​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០១៩-២០២០ នៅ​ខែធ្នូ ឆ្នាំ​២០២០​ខាងមុខ​។ ចំពោះ​ការរៀបចំ​ការសិក្សា​នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ​សម្រាប់​សិស្ស​ថ្នាក់​ដទៃទៀត ក្រសួង​នឹង​រៀបចំសេចក្ដី​ណែនាំ​តាម​ក្រោយ​។​​ជាមួយគ្នានេះ សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា ដែលជា​តំណាង​គ្រឹះស្ថានសិក្សា​ឯកជន និង​គ្រឹះស្ថានសិក្សា​ឯកជន​ដទៃទៀត បាន​ស្ម័គ្រចិត្ត​ពន្យារពេល​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដើម្បី​ចូលរួម​ជាមួយ​ការប្រឡង​ថ្នាក់ជាតិ​នៅ​ខែធ្នូ ឆ្នាំ​២០២០ ជាមួយនឹង​សិស្ស​គ្រឹះស្ថានសិក្សា​សាធារណៈ​។​​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន មាតាបិតា អ្នកអាណាព្យាបាល​សិស្ស និង​បេក្ខជន មេត្តា​ជ្រាប​ជា​ព័ត៌មាន ។a hang jouna a hang jouna1 

​