» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2526 នាក់

ម្សិលមិញ 4028 នាក់

សរុប 19005869 នាក់

កម្មករ​និង​អ្នកលក់​លត​ឆា​រើស​បាន​ទារិកា​មួយ​នៅក្បែរ​សមរាម​យកទៅ​ចិញ្ចឹម​!


​ភ្នំពេញ​៖​ទារិការ​ទើបនឹង​កើត ដែល​គេ​បោះបង់ចោល​លើ​គំនរ​សំរាម ជិត​ផ្សារ​ក្រមួន​(​ចាក់អង្រែ​ក្រោម​) ត្រូវបាន​អ្នកភូមិ​ប្រទះឃើញ​រើសសុំយក​ទៅ​បីបាច់​ថែរក្សា​.....​។ a baby child2 

​ទារិកា​ទើបនឹង​កើត​ថ្មីៗ ត្រូវបាន​ប្ដី​ប្រពន្ធ​អ្នកលក់​ឆា​ក្ដៅ និង​កម្មករ​ប្រមូល​សំរាម ប្រទះឃើញ​នៅលើ​គំនរ​សំរាម​ជាប់​បង្គោល​ភ្លើង​មួយកន្លែង ដោយ​មិនដឹងថា ម្តាយ​ឬ​ឪពុក រូប​ណា​ចិត្ត​អប្រិយ បោះបង់ចោល​កូន​របស់ខ្លួន ដូច​សត្វ​ធាតុ​ដូច្នេះ​។ តែ​ពិតជា​សំណាងល្អ ដែល​ទារក​នៅមាន​ជីវិត​នៅឡើយ ហើយ​ត្រូវបាន​កម្មករ​ប្រមូល​សំរាម និង​អ្នកលក់​ឆា​ក្ដៅ​២​នាក់​ប្ដី​ប្រពន្ធ ឮសូរ​សម្លេង​យំ កាលពី​យប់​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២០​នេះ នៅមុខ​រោងចក្រ​កាត់ដេរ ជិត​ផ្សារ​ក្រមួន ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ក៏​ដើរ​រកមើល​ទើប​ឃើញ ក៏​រើស​យកទៅ​រក្សា​បីបាច់​ថែទាំ​សុខភាព ។​

លោក​ចៅសង្កាត់​ចាក់អង្រែ​បាន​បញ្ជាក់ថា​បន្ទាប់ពីរ​ក​ឃើញ​ទារិកា​ដ៏​អភ័ព្វ​នេះ នៅ​គំនរ​សំរាម​ក៏មាន​ប្រជាពលរដ្ឋ​ជិតខាង​បាន​យក​ទារិកា​ទៅ​ឲ្យ​គ្រូពេទ្យ​ឆ្មប នៅ​មន្ទីរពេទ្យបង្អែក​ខណ្ឌមានជ័យ ដើម្បី​ពិនិត្យ​សុខភាព​ឃើញថា ទារិកា​ដ៏​អភ័ព្វ​មាន​សុខភាព​ល្អប្រសើរ ។​ពេលព្រឹក​ឡើង​ថ្ងៃទី​៣ ខែសីហា ក៏មាន​ស្ត្រី​ម្នាក់​(​សុំ​មិន​បញ្ចេញ​ឈ្មោះ​)​សុំ​យក​ទារិកា​ខាងលើ​យកទៅ​ចិញ្ចឹម ដោយបាន​សុំ​ការឯកភាព​ដឹងឮ​ពី​អាជ្ញាធរ​ត្រឹមត្រូវ ព្រោះ​ខ្លាច​ខុស​និង​ច្បាប់​។

លោក ចៅសង្កាត់​ចាក់អង្រែ​ក្រោម មានការ​អាណិតអាសូរ​ដល់​ទារិកា​ដ៏​អភ័ព្វ​នេះ ហេតុអ្វី​ក៏​ឪពុកម្តាយ​គេ​ចិត្តដាច់​ហ៊ាន​យកមក​បោះចោល​នៅ​គំនរ​សំរាម​បែបនេះ ហើយ​ជា​សំណាង ដែល​ពុំមាន​យានជំនិះ​ទៅ​កិន​ពីលើ​ច្បាស់​ជា​ផុត​ជីវិត​ទៅ​បាត់​។​​សូម្បីតែ​សត្វ​ក៏​ចេះ​ស្រលាញ់​កូន​ដែរ​ចុះ​ម៉េច​ក៏មាន​ឪពុកម្តាយ​ចិត្ត​តិ​រិ​ច្ឆា​ន​ចឹ​ង​?​។​a baby child a baby child1 a baby child3