» បុរសអ្នកបើកបរកង់៣ត្រូវឡានបើកបុកពីក្រោយ កំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់! » ការចរចា​ពន្ធ​កម្ពុជា​-​អាមេរិក​ជុំ​ទី​១​អត់​ទាន់​បាន​អី​ទេ​ការចរចា​ជុំ​ទី​២ ធ្វើឡើង​នៅ​សប្តាហ៍​ទី​១ ខែមិថុនា » សង្គ្រាម​ពាណិជ្ជកម្ម​លើ​បញ្ហា​ពន្ធ​ធូរ​តិច ! អាមេរិក​និង​ចិន​យល់ព្រម​ចុះ​ពន្ធ​ម្ខាងៗ​១១៥% ដូច្នេះ​ពន្ធ​អាមេរិក​លើ​ចិន​យក​៣០% ពន្ធ​ចិន​លើ​អាមេរិក​យកមក​ត្រឹម​១០% » ពិតជា​អស្ចារ្យ​មែ​លោកនាយ​ដែន​ជម្រក ស្រែ​វាល ស្រុក​ឆែប ខេត្តព្រះវិហារ ចាំ​ហ្គោ​ន​ផង​ទាត់​បាល់​ខ្លួនឯង​ទៀត​ » លោក ម៉ឹង ដា​វីន មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ពង្រាយ​មន្ត្រី​គយ និង​ប្រើ​ជន​សុ​ី​វិល អង្គុយចាំ​រាប់​ក្បាល​ឡាន ឈ្មួញ​តូច ធំ ដឹក​ជ​ញ្ជួ​ន​តំឡូង​មី ទៅ​ប្រទេស​វៀតណាម និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​វៀតណាម​ចូល​ប្រទេស​ខ្មែរ​! » ព្រះមហាក្សត្រ យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នៅ​ខេត្តកំពង់ឆ្នាំង » ​រុ​ស្ស៉ី​ជា​អ្នកទទួលខុសត្រូវ ក្នុងករណី​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​ម៉ា​ឡេ​ស៉ី កាលពី​ឆ្នាំ​២០១៤! » ជំទាវ​ឧកញ៉ា​តី​វ៉ា​វណ្ណ​ថន​លែង​ឯកឧត្តម​ឆាត​សុ​ឆេ​ត​អ្នកនាំពាក្យ​ក្រសួង​ធម្មការ​ហើយ​! » មូលនិធិ​គន្ធបុប្ផា ថា​បេសកម្ម​ជិះ​កង់​ជាង​២​ម៉ឺន​គីឡូម៉ែត្រ ដើម្បី​កុមារ​របស់​ទីវ តារា​រិ​ទ្ធិ​មានគុណ​តម្លៃ​ខ្លាំង ចំពោះ​កុមារ​កម្ពុជា​ » អាមេរិក​អង់គ្លេស​ចិន​ចង់បាន​ការផ្អាក​សង្គ្រាម​និង​វិល​រក​ការចរចា​ដោះស្រាយ​បញ្ហា​រវាង​ឥណ្ឌា​និង​ប៉ា​គិ​ស្ថាន​ » ឧបនាយករដ្ឋមន្ត្រី ស សុខា ជួប​សំណេះសំណាល និង​ប្រគល់​ម៉ូតូ ជូន​សិស្ស​ពូកែ​លេខ​១ ទូទាំងប្រទេស មុខវិជ្ជា​គណិត​វិជ្ជា ឆ្នាំ​២០២៥ ចំនួន ២​រូប » នាវាចម្បាំង​ចិន​មួយគ្រឿង​ចូល​សំចត​នៅ​មូលដ្ឋាន​សមុទ្រ​រាម » កំណត់ហេតុ​កិច្ចប្រជុំ​រឿង​ឥសី នៅ​ជើងភ្នំ​ត្បែង ខេត្តព្រះវិហារ ដែល​តារាចម្រៀង មាស សុខ​សោភា ធ្លាប់​ឧបត្ថម្ភ​លុយរាប់​ម៉ឺន​ដុល្លារ​មែន​! » លោក ហ្សេ​លេន​ស្គី ចង់​ឲ្យ​លោក ពូ​ទីន ជួបគ្នា​ចរចា​ដោយផ្ទាល់ នៅ​តួ​ក​គី​យ៉េ បន្ទាប់ពី​ពូ​ទីន​បបួល​ចរចា​ទ្វេភាគី​ » អ្នកនាង​មាស សុខ​សោភា ស្នើ​មហាជន​ទុក​ផ្លូវ​ឱ្យ​ខ្លួន​និង​តា​សក់ស​ដើរ​ផង​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1475 នាក់

ម្សិលមិញ 5744 នាក់

សរុប 16655051 នាក់

ចម្ងល់​ថា​សុខៗ​តារា​ស្រី​សិច​ស៊ី ស៊ឹម ស្រី​និ​ច លា​ស្ងាត់ៗ​ពី​សិល្បៈ​?


​ភ្នំពេញ​អ្នកគាំទ្រ​តារា​សម្តែង​សិច​ស៊ី​កញ្ញា ស៊ឹម ស្រី​និ​ច មានការ​ភ្ញាក់ផ្អើល​ក្នុង​ចិត្ត​ក្រោយពី​តារា​ស្រី​រូបនេះ​បាន​បញ្ចេញ​សារ​ប្រកាស​បញ្ចប់​អាជីព​ជា​អ្នកសិល្បៈ​។a srey nich

តារា​ស្រី​រូបនេះ​បានបញ្ជាក់​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​នាង​ថា “​លា​ហើយ​ជីវិត​សិល្បៈ​៦​ឆ្នាំ នាង​ខ្ញុំ​ទទួល​បានការ​សើច​សប្បាយ​នឹង​សំណើច​ជាច្រើន​ហើយ​មេរៀន​ក៏​រាប់មិនអស់​ថែម​ទៀតផង អរគុណ​ដល់​បងៗ​អ្នកដឹកនាំ ក្រុមហ៊ុន​ផលិតកម្ម​ទាំងអស់​ដែល​ធ្លាប់​ផ្តល់ឱកាស​នឹង​ស្នាមញញឹម​ដល់​ក្មេងស្រី​ម្នាក់នេះ​អោយ​រៀន​ក្រោកឈរ​ដើរ​ដេក​អង្គុយ​បែ​តប​ត់​គ្រប់​ស្ថាន​ការ​នឹង​កាល​:​ទេស​:​ទាំងអស់ ហើយ​ជា​ចុងក្រោយ​ក៏​សុំទោស​ទៅដល់​បងៗ directors ដែល​ប្អូនសុំ​អនុញ្ញាត​មិនបាន​ទទួល​ការងារ​ថត​វិញ​ដោយ​ប្អូន​ត្រូវបំពេញ​ធុរកិច្ច​ដែល​ត្រូវបំពេញ​មើលថែ​ខ្លួនឯង​នឹង​ការងារ​ដែល​គប្បី​នឹង​ផ្អាក​រឺក៏​បញ្ចប់​ពី​ជីវិត​សិល្បៈ​មួយ​នេះ តែ​ការងារ​សាច់រឿង​ដែល​ដក់​ជាប់​អារម្មណ៍​ខ្លាំង​បំផុត​គឺ​សាច់រឿង​ដែល​បាន​រ៉ាយរ៉ាប់​ស្រលាញ់​លើសពី​ការរំពឹងទុក​ទាំងពីរ​រឿង​របស់​បងប្រុស Dara Khemerak ប្អូន​អរគុណ​បងប្រុស​ដែល​ស្រលាញ់​ប្អូនស្រី​ម្នាក់នេះ​នឹង​តែងតែ​ផ្តល់នៅ​តួមនោសញ្ចេតនា​ដក់​ជាប់​អារម្មណ៍​នីមួយៗ​ដល់​ប្អូន​។

អារម្មណ៍​របស់​ប្អូន​សង្ឃឹមថានឹង​បាន​ថត​នៅក្រោម​ស្នាដៃ​របស់​បងប្រុស​និពន្ធ​ជាថ្មី​បើ​មាន​និស្ស័យ​លើ​វិថី​មួយ​នេះ ថែមទាំង​បងៗ​អ្នកដឹកនាំ​ដែល​ប្អូន​ធ្លាប់​រួម​ការងារ​ជាមួយ​ផងដែរ ប្អូនស្រី​ម្នាក់នេះ​នឹក​បងៗ​គ្រប់គ្នា ។​ស្រលាញ់​ពេញ​បេះដូង អរគុណ​ដល់​ហ្វេ​នៗ​ទាំងអស់​ដែល​តែងតែ​គាំទ្រ​នឹង​ស្រលាញ់​ខ្ញុំ​ជា​ខ្ញុំ​”​។
​ទោះជា​យ៉ាង​ប្រការ​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​នៅ​មិនទាន់​អស់ចិត្ត​ព្រោះតែ​នាង​នៅ​មិនទាន់​ជម្រះ​មន្ទិល​ថា​មូលហេតុ​អ្វី​ឲ្យ​ពិតប្រាកដ​នៅ​ពីក្រោយ​ការចាកចេញ​នេះ​។​ព្រោះ​ប៉ុន្មាន​ថ្ងៃមុន​នេះ​នាង​ទើបនឹង​បង្ហាញ​រូបថត​សិច​ស៊ី​ជាច្រើន​សន្លឹក និង​ការងារ​សិល្បៈ​សម្តែង​ជា​ហូរហែ​សោះ​។​តើ​អ្នកណា​ជា​អ្នក​បង្ខំ​កញ្ញា​ស៊ឹម​ស្រី​និ​ចលា​ចាកចេញ ពី​សិល្បៈ​?​។

ទោះជា​យ៉ាងណា​គេ​ដាក់​ការសង្ស័យថា​នាង​អាច​នឹងមាន​គូស្នេហ៍​ដែល​ដាក់​បម្រាម​មិន​ឲ្យ​បន្ត​ប្រឡូក​ក្នុង​អាជីព​សិល្បៈ ដែល​ភាគច្រើន​នាង​ត្រូវ​ចាកចេញ​ទៅ​ថត​នៅ​ខេត្ត​ឆ្ងាយៗ​ពី​ផ្ទះ និង​ប្រឈម​នឹង​ការ​ឱបរឹត​ប៉ះ​សាច់​ពី​សំណាក់​តួ​ប្រុសៗ​នោះ​។ ជាក់ស្ដែង តារា​សម្ដែង​ស្រី​រាង​តូច​ច្រឡឹង កញ្ញា ស៊ឹម ស្រី​និ​ច បានផ្តល់​ក្តី​សុខ​ឲ្យ​ខ្លួនឯង ដោយ តារា​ស្រី​រូបនេះ​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម Instagram ឲ្យ​ហ្វេ​នៗ​រំភើប​ជាមួយ​រូបនាង​ទៀត​នោះ ថា​នាង​ទើបតែ​ទទួលបាន​លាភ​ជ័យ​រថយន្ត​ស៊េរី​ទំនើប​ថ្មីស្រឡាង​មួយគ្រឿង​ផងដែរ​៕a srey nich a srey nich1 a srey nich1 a srey nich2 a srey nich3