» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5594 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695765 នាក់

មេ​ធនាគារ​ធំ​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ ផ្តល់​ការអនុគ្រោះ​បន្ធូរបន្ថយ​ក្នុងសម័យ​កូ​វិដ​១៩

 

​ភ្នំពេញ ៖ ធនាគារជាតិ នៃ​កម្ពុជា បានស្នើ​ដល់​គ្រប់​បណ្ដា​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ ផ្តល់​ការអនុគ្រោះ​បន្ធូរបន្ថយ​កម្រៃ​សេវា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ឥណទាន និង​លើកលែង​ការផាកពិន័យ​ផ្សេងៗ​ចំពោះ​អតិថិជន​របស់ខ្លួន ចាប់ពីពេលនេះ រហូតដល់​ដំណាច់​ខែធ្នូ ឆ្នាំ​២០២០ ។​a banka 

​យោងតាម​លិខិត​មួយច្បាប់​របស់​ធនាគារ​ជាតិ នៃ​កម្ពុជា ចុះហត្ថលេខា ដោយ លោក រ័ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ ផ្ញើជូន​ថ្នាក់ដឹកនាំ​គ្រប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២០​បាន​លើកឡើងថា ក្នុងស្ថានភាព​ដែល​ពិភពលោក ក៏ដូចជា​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​ប្រឈម​នឹង​ការរីក​រាលដាល នៃ​វីរុស​កូ​វីដ​-១៩ ធនាគារជាតិ នៃ​កម្ពុជា ស្នើសុំ​ការយោគយល់​ពី​គ្រប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ផ្តល់​ការអនុគ្រោះ​បន្ថែម​ដល់​អតិថិជន ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​ពួកគាត់​មួយកម្រិត​ទៀត ក្នុង​គ្រា​លំបាក​នេះ ដូចជា ការបន្ធូរបន្ថយ​កម្រៃ​សេវា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ឥណទាន និង​/​ឬ លើកលែង​ការផាកពិន័យ​ផ្សេងៗ ចំពោះ​អតិថិជន​របស់ខ្លួន ចាប់ពី​កាលបរិច្ឆេទ នៃ​លិខិត​នេះ រហូតដល់​ដំណាច់​ខែធ្នូ ឆ្នាំ​២០២០​។​ ធនាគារជាតិ នៃ​កម្ពុជា បានស្នើ​ដល់​ថ្នាក់ដឹកនាំ​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ សហការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក កាំ​ង តុង​ងី ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​សមាគម​មីក្រូហិរញ្ញវត្ថុ កម្ពុជា​ធ្លាប់បាន​អះអាងថា អតិថិជន ឬ​កូនបំណុល​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ជំងឺ​កូ​វីដ​-១៩ នឹង​ទទួលបាន​លក្ខខណ្ឌ​ពន្យារ​ការសង​ប្រាក់​ត្រឡប់មក​ម្ចាស់បំណុល​វិញ​។​​លោក  បញ្ជាក់ថា ជាគោលការណ៍​គ្រប់​សមាជិក​ទាំងអស់រ​បស់​សមាគម គេ​នឹង​សម្រួល​ដល់​អតិថិជន ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩​នេះ ប៉ុន្តែ​ពួកគេ​នឹង​ជួយ​អ្នកណា ដែល​ប៉ះពាល់​ធ្ងន់​មុនគេ ហើយ​អ្នកទទួលបាន​លក្ខខណ្ឌ​នេះ អាច​បង់​តែ​ការប្រាក់ ឬ​អាច​ផ្អាក​សង​ទាំង​ដើម​តែម្តង តាម​ករណី​ជាក់ស្ដែង​។​

​បើតាម​នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក ផល វ៉ាន់ ឌី បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៩ អ្នកប្រើប្រាស់​កម្ចី ឬ​កូនបំណុល​មាន​ជាង​២​លាន​នាក់ ក្នុងនោះ​កម្មករ ក្នុង​វិស័យ​កាត់ដេរ​មាន​ពី​១៥ ទៅ​២០​ភាគរយ​។​

​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​៩ ខែមីនា បាន​បញ្ជា​ផ្ទាល់មាត់​ទៅ​មន្ត្រី​ពាក់ព័ន្ធ​ឲ្យ​អន្តរាគមន៍​បន្ទាន់​ទៅ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​សម្របសម្រួល​ដក​ការប្រាក់ ឬ​ពន្យារ​ការសង​ប្រាក់​ត្រឡប់​វិញ សម្រាប់​កម្មករ ដែល​បាត់បង់​ការងារ​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។a banka1 a banka4 

​