
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4340 នាក់
ម្សិលមិញ 6418 នាក់
សរុប 20016507 នាក់
ខេត្តស្ទឹងត្រែង ៖បុរសវ័យចំណាស់ជមនាញចាប់ពស់ម្នាក់បានភ្លាត់ស្នៀតត្រុវពស់វែករនាមដ៏ធំ១ក្បាល ត្រូវវែករនាមចឹកចំដៃពិសជ្រាបចូលក្នុងខ្លួនឈឺចុកចាប់រត់ទៅរក ពេទ្យជួយដែរ តែអកុសល ស្លាប់ចោលប្រពន្ធកូនយ៉ាងអាណោចអាធ័មកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចចម្ការរបស់ជនរងគ្រោះ ស្ថិតនៅចំណុចភូមិសៀមបូក ឃុំសៀមបូក ស្រុកសៀមបូក។
ជនរងតគ្រោះមានឈ្មោះសុខ ស៊ីន អាយុ៦៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញទៅដើររកសត្វនៅក្នុងចម្ការបស់ខ្លួនដូចសព្វដង ដោយមានបណ្តើរឆ្កែមួយក្បាលទៅជាមួយផង។ លុះពេលទៅដល់ក្នុងចម្ការ ក៏ឮសំឡេងឆ្កែព្រុសរន្ថើនហើយពេលជនរងគ្រោះដើរទៅដល់ក៏ប្រទះឃើញសត្វពស់វែករនាម១ក្បាល កំពុងតែបើកវែកតទល់ជាមួយឆ្កែ ។
បុរសរងគ្រោះក៏ស្ទុះទៅចាប់ពស់ ដោយមិនខ្លាចញញើតអ្វីសោះ ព្រោះតែកន្លងមមធ្លាប់ចាប់ពស់មានពិសបានជាច្រើនក្បាលហើយតែលើកនេះ ជាអកុសល ពេលចាប់ពស់វែករនាមនោះបានហើយតែ ទំនងជាជនរងគ្រោះភ្លាត់ស្នៀត ស្រាប់តែត្រូវសត្វពស់ បកក្បាលមកចឹកចំដៃ ធ្វើឱ្យរងគ្រោះឈឺចុកចាប់យ៉ាងខ្លាំង និងប្រញាប់ដើរទៅរកកូនចៅនៅផ្ទះឱ្យជួយដឹកបញ្ជូនជនរងគ្រោះទៅកាន់មណ្ឌលសុខភាពកោះព្រះដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញជួយសង្គ្រោះប៉ុន្តែពេលបញ្ជូនទៅដល់គ្រូពេទ្យពិនិត្យរួច ក៏ប្រាប់ថា ពិសពស់បានជ្រាបពេញខ្លួនជនរងគ្រោះហើយ មិនអាចជួយសង្គ្រោះបានទេ។
សមត្ថកិច្ចជំនាញបានចុះពិនិត្យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារពស់ មានពិសចឹកប្រាកដមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងទេ។ ប្រភព៖KBN-NEWS