» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11670 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701841 នាក់

សណ្ឋាគារ​លំដាប់​ផ្កាយ​៥​មួយ​នៅ​ភ្នំពេញ​ប្រកាស​បិទទ្វារ​ព្រោះ​អត់​ភ្ញៀវ​!?

 

​ភ្នំពេញ​៖​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ឌឹ ហ្គ្រេ​ត​ឌុ​ក​(The Great Duke)​អតីត​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់ ឬ​ហៅថា អ៊ិន​ធើ​ខន បានប្រកាស​បិទទ្វារ​ឈប់​ដំណើរការ​ចាប់ពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩​នេះ​តទៅ​។​a duk hotell1 

​ប្រភពពី​បុគ្គ​លឹក​ឌឹ ហ្គ្រេ​ត​ឌុ​ក បាន​ឲ្យ​ដឹងថា ទីតាំង​មួយ​នេះ​ត្រូវបាន​បិទ​ទាំងស្រុង និង​មិនមាន​បុគ្គលិក​ណា​ម្នា​ក់មក​ធ្វើការ​ទៀត​ទេ ក្រៅពី​ក្រុម​សន្តិសុខ​ប្រហែល ៥​ទៅ​៦​នាក់ តែប៉ុណ្ណោះ​។ ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា ពីមុនមក​ពេល​សណ្ឋាគារ​ឌឹ ហ្គ្រេ​ត​ឌុ​ក​(The Great Duke)​ដែល​ធ្លាប់​ត្រូវ​បុគ្គ​លឹក​តវ៉ា​ទាមទា​បើក​ប្រាក់ខែ​បន្ទាប់មក​នៅ​បន្ត​បើក​ដំណើរការ បុគ្គលិក​ខ្លះ​បើកប្រាក់​ខែ​ជា​ប្រាក់សុទ្ធ និង​មួយចំនួន​ផ្សេងទៀត​បើក​តាមរយៈ​ធនាគារ​ដែរ​។​តែ ការបិទ​លើក​នេះ គឺ​មិនមែន​មានការ​ផ្លាស់ប្តូរ​ថៅកែ​ដូច​មុន​នោះទេ គឺ​ក្រុមហ៊ុន​ជា​អ្នកសម្រេច​បិទ​តែម្តង ព្រោះ​មិនសូវមាន​ភ្ញៀវ​ចូលមក​ស្នាក់នៅ​ច្រើន​ដូច​មុន ហើយក៏​គ្មាន​ភ្ញៀវ​ចូលមក​ទទួលទាន​អាហារ​ទៀត​ដែរ​។​

​សេចក្ដីជូនដំណឹង​របស់​ថ្នាក់ដឹកនាំ​សណ្ឋាគារ​ខាងលើ​កាលពីពេល​កន្លងទៅនេះ បាន​បញ្ជាក់ថា ចំពោះ​មូលហេតុ​នៃ​ការបិទ​ដំណើរការ​សណ្ឋាគារ​មួយ​នេះ ដោយសារតែ​បញ្ហា​សេដ្ឋកិច្ច ហើយ​បុគ្គលិក​ទាំងអស់​ត្រូវ​ឈប់សម្រាក​ចាប់ពី​ថ្ងៃ​ចេញ​សេចក្តីប្រកាស​។ តែ​យ៉ាងណាក៏ដោយ សណ្ឋាគារ​នេះ អះអាងថា នឹងធ្វើ​ការដោះស្រាយ​ជូន​បុគ្គលិក​របស់ខ្លួន​ជាមួយ​ក្រុមហ៊ុន​មេធាវី​នូវ​អត្ថប្រយោជន៍​នានា​ផងដែរ​។​

​ជុំវិញ​បញ្ហា​នេះ ឯកឧត្តម តុ​ប សុភ័ក មន្ត្រី​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹងថា ក្រសួង​មិនទាន់​បានទទួល​លិខិត​ពី​ការប្រកាស​បិទទ្វារ ឬ​ផ្អាក​ដំណើរការ​ណាមួយ​ពី​សណ្ឋាគារ​មួយ​នេះ​នៅឡើយ​ទេ ដោយ​សុំ​ឲ្យ​ទាក់​ទាកទង​ទៅ​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​វិញ ព្រោះ​ជា​ដែន​របស់​មន្ទីរ​តែខាងមន្ទីរថាអត់ដឹងដែរ?។​

​សូមបញ្ជាក់​ទៀតថា ចំនួន​សណ្ឋាគារ​លំដាប់​ផ្កាយ​១ ដល់​ផ្កាយ​៥​នៅ​កម្ពុជា មាន​ចំនួន​សរុប ១៥២​សណ្ឋាគារ ក្នុងនោះ​មាន​បន្ទប់​សរុប​ចំនួន​ជាង ១​ម៉ឺន ៧​ពាន់​បន្ទប់ ។ ដោយឡែក​សណ្ឋាគារ​ផ្កាយ​៥​ទូទាំងប្រទេស មាន​ចំនួន ៣៦​សណ្ឋាគារ បន្ទប់​សរុប​ចំនួន​ជាង ៨​ពាន់​បន្ទប់​។ នៅ​ភ្នំពេញ​មាន​សណ្ឋាគារ​ផ្កាយ​៥ មាន​ចំនួន​៧ គិត​ទាំង​សណ្ឋាគារ ឌឹ ហ្គ្រេ​ត​ឌុ​ក ដែលមាន​បន្ទប់​សរុប​ជិត ២​ពាន់​បន្ទប់​ឯណោះ ៕a duk hotell 

​