» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2262 នាក់

ម្សិលមិញ 8930 នាក់

សរុប 19699516 នាក់

ឡាន​ហ្វ​តបុ​កឡាន​ឡិច​ស៊ី​ស​ពី​ចំហៀង​នៅ​ផ្លូវ​ល្បឿន​លឿន​ស្លាប់​មួយ​

 

​ខេត្តកំពង់ស្ពឺ​៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង នៅ​រសៀល​ថ្ងៃត្រង់ ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្លូវ​ល្បឿន​លឿន ចន្លោះ​គីឡូម៉ែត្រ​លេខ 92+700 ស្ថិតនៅ​ភូមិ​ទី​៦ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​នឹង​របួស​មនុស្ស​ច្រើន​នាក់ ។a car acident

​មន្ត្រី ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ​បានឱ្យដឹងថា រថយន្ត​១​គ្រឿង ម៉ាក Lexus RX300 ពណ៌​ប្រផេះ ពាក់​ផ្លាកលេខ ភ្នំពេញ​2L-0205 បើកបរ​ដោយ​ឈ្មោះ ជឹម សុ​ភ័ស្ស ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ដោយមាន​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ KAW SHONE GYI ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ មី​យ៉ាន់​ម៉ា ស្នាក់នៅ​ភ្នំពេញ បើកបរ​មកពី​ទិសខាងកើត ឆ្ពោះទៅ​ទិស​ខាងលិច ក្នុង​គន្លង​ផ្លូវ​ធម្មតា ( ភ្នំពេញ​-​ព្រះសីហនុ ) ។​

​ពេលមកដល់​ចំណុច​ខាងលើ​មាន​ការដ្ឋាន​ជួសជុល​ផ្លូវ​ខាងមុខ​ក៏បាន​ងាក​ចូល​គន្លង​វ៉ា​ជែង ហើយក៏​ត្រូវ​រថយន្ត​០១​គ្រឿង​ម៉ាក FORD RANGER ពណ៌​ស ស៊េរី​ឆ្នាំ​២០២៤ ផ្លាកលេខ​ភ្នំពេញ​2BY-3110 បើកបរ​ដោយ​ឈ្មោះ លុក ចិន្តា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ត្នោតជ្រុំ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ។​អ្នករួមដំណើរ​ម្នាក់​មានឈ្មោះ NOG CHEE HOU ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ម៉ាឡេស៊ី ស្នាក់នៅ​ភ្នំពេញ បាន​បុក​ជាមួយ​រថយន្ដ Lexus ពី​ចំហៀង​ខាងឆ្វេង​ផ្នែក​ខាងក្រោយ ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា​បណ្តាល​ឲ្យ​ក្រឡាប់ ។​អ្នកបើកបរ ឡិច​ស៊ិ​ស​ឈ្មោះ​ជឹម សុ​ភ័ស្ស​បាន​ស្លាប់ នៅ​កន្លែងកើតហេតុ​។​រថយន្ត​ទាំង​២​គ្រឿង​រង​ការខូចខាត ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍ បាន​នាំ យក​វត្ថុតាង​ទាំងពីរ​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​បន្ដ​នីតិវិធី ៕a car acident1 a car acident2