» អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន  

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1237 នាក់

ម្សិលមិញ 10159 នាក់

សរុប 20300157 នាក់

ករណី​យ៍​ផ្ទុះ​ហ្គាស​នៅ​សៀមរាប​ជនរងគ្រោះ ស្ត្រី​បរទេស ប្រាប់​កាសែត ថា​៖ «​ជនជាតិខ្មែរ​អត់​ចិត្ត​!! គ្មាន​អ្នក​ជួយ មានតែ​អ្នក​ថត​»

 

​សៀមរាប​៖​បើ​គេ​ម​ទាន់​ភ្លេច​ទេ​មាន​ព្រឹ​ត្ត​ការណ៍​សោកនាថកម្ម​ផ្ទុះ​ហ្គាស​បង្ក​អគ្គីភ័យ​មួយ​នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៩ កន្លងទៅ បង្ក​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង អ្នករងរបួស​ជាច្រើន​អ្នក ។​a guas sr2 

ក្រៅពី​នគរបាល​ម្នាក់​ដែល​ទទួលបាន​ការជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​និង​អង្គភាព មាន​ជនបរទេស ២ ផ្សេង​ដែល​រងរបួស​ដែរ ប៉ុន្តែ​ពួកគេ​មិនបាន​ទទួល​សំណង​អ្វី​ឡើយ ដោយសារ​ប៉ូលីស​បាន​រកឃើញថា​ស្ថានីយ​នោះ​មិនមាន​ចុះ​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ឡើយ​? ។ ជនជាតិ​បរទេស​រងគ្រោះ​ម្នាក់​ភេទ​ស្រី​មាន​ឈ្មោះថា​ហ្សូ​លី​ធើ​រូ​( Zoe Eleftheriou) អាយុ ២២ ឆ្នាំ ជា​គ្រូបង្រៀន​មួយរូប បាន​ថ្លែងប្រាប់​សារព័ត៌មាន​អង់គ្លេស​BBC ថា​នៅពេលនេះ “​នាង​ស្អប់​មុខ​នាង​ណាស់​” ព្រោះ​វា​ពោរពេញ​ដោយ​ស្លាកស្នាម ហើយ​ត្រូវ​បន្តជីវិត​បែបនេះ​ទៅ​ថ្ងៃមុខ​។​

​នាង​បាន​រៀបរាប់​បន្ថែម​នៅពេល​ខ្លួន​នាង​ឆេះ និង មាន​របួស​ធ្ងន់ធ្ងរ​នោះ​ថា “​យើង​បាន​រត់​ទៅសុំ​រក​ជំនួយ​ពី​ប្រជាពលរដ្ឋ​ខ្មែរ ប៉ុន្តែ​ជា​អកុសល ពួកគេ​បាន​ត្រឹម​ដក​ទូរស័ព្ទ​មក​ថតរូប និង​វីដេអូ​” ។ ប្រភពពី​មិត្ត​ភ​ក្រ័​ឲ្យ​ដឹងថា​ជាន​រងគ្រោះ​បាន ក​ចំណាយ​លើ​ការព្យាបាល​ទាំងអស់​នៅពេលនេះ​គិត​ជា​ដុល្លារ​អស់​រហូតដល់ ២៤៥ ៥២៥ ដុល្លារ ប៉ុន្តែ​នាង​ទទួលបាន​ពី​ធានារ៉ាប់រង​ទេសចរ ត្រឹមតែ ៤២៩ ដុល្លារ​ប៉ុណ្ណោះ ។​

​អ្នកស្រី Zoe Eleftheriou ដែលជា​គ្រូបង្រៀន​វ័យ ២២​ឆ្នាំ បាន​និយាយថា នៅពេល​មាន​គ្រោះថ្នាក់​នោះ គឺ​នាង​កំពុងតែ​ជិះ​ម៉ូតូ ជាមួយ​មិត្ត​ម្នាក់ទៀត​ឈ្មោះ Abbey Alexander​។ ពេល​ផ្ទុះ​ភ្លាម នាង​និង​មិត្តភក្តិ​បាន​រងរបួស​ពេញ​ខ្លួន ក៏រ​ត់រក​អ្នក​ក្បែរ​នោះ​ជួយ​។​

​អ្នកស្រី Eleftheriou ដែលជា​ជនជាតិ​អង់គ្លេស បាន​រៀបរាប់​ទៀតថា មិត្តភក្តិ​របស់​នាង​ម្នាក់ទៀត ត្រូវ​ភ្លើង​ឆេះ​សំលៀកបំពាក់ ហើយក៏​ននាល​ដី​។ បន្ទាប់មក ពួកគេ​ទាំង​២​នាក់ បានរ​ត់រក​ប្រជាជន​កម្ពុជា​នៅក្បែរនោះ​ឱ្យជួយ ប៉ុន្តែ​គ្មាន​អ្នក​ជួយ​ទេ គឺ​ម្នាក់ៗ​គិតតែ​ពី​ថត​។ អ្នកស្រី Eleftheriou បាន​និយាយ​ដូចនេះ​ថា​៖ “​ពួកយើង​បាន​រត់ទៅរក​ប្រជាជន​កម្ពុជា ហើយ​ស្រែកថា​ជួយ​ខ្ញុំ​ផង ជួយ​ខ្ញុំ​ផង​។ តែ​នឹកស្មាន​មិន​ដល់ ពួកគេ​នាំគ្នា​ដក​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​មក គិតតែ​ថតរូប និង​វីដេអូ​”​។​

​តាម​ការបញ្ជាក់​របស់ អ្នកស្រី Eleftheriou បានឱ្យដឹងថា បន្ទាប់ពី​ព្យាបាល​នៅ​កម្ពុជា នាង​បាន​បន្ត​ព្យាបាល​នៅ​ប្រទេស​ថៃ​។ ការចំណាយ​ព្យាបាល​គិត​មក​ត្រឹម​ពេលនេះ គឺ​អស់​ជាង ២០​ម៉ឺន​ដុល្លារ​ហើយ ប៉ុន្តែ​ធានារ៉ាប់រង​ទេសចរ​ដែល​នាង​ទទួលបាន ត្រឹមតែ​ជាង ៤០០​ដុល្លារ​ប៉ុណ្ណោះ​។ សព្វថ្ងៃ នាង​កំពុង​ទៅ​ព្យាបាល​ទៀងទាត់ នៅ​មន្ទីរពេទ្យ​មួយ នៅ​ប្រទេស​កំណើត​។​អ្នកស្រី Eleftheriou បាន​រៀបរាប់​ពី​ការឈឺចាប់​របស់ខ្លួន​ថា ពេលទៅដល់​ប្រទេស​ថៃ​ភ្លាម នាង​បានឃើញ​មុខ​របស់​នាង​ជា​លើកដំបូង ហើយ​នាង​ពិតជា​ស្អប់​វា​ខ្លាំងណាស់​។

នាង​បាន​និយាយថា រាល់ថ្ងៃ​ខ្មាស​គេ មិន​ហ៊ាន​ចេញទៅ​ហាង មិន​ហ៊ាន​ចូល​ក្លឹប​រាត្រី​។ សូម្បី​ទៅ​មន្ទីរពេទ្យ ក៏មាន​អារម្មណ៍​ថា​ខ្លួនឯង​ជា​មនុស្ស​ចម្លែក បាន​ត្រឹម​ដើរ​ឱន​មុខ មិន​ហ៊ាន​ងើប​ក្បាល​ឡើយ​។​បើតាម​សេចក្តីរាយការណ៍​នេះ​វា​បង្ក​ឲ្យ​មានការ​ស្អប់ខ្ពើម​ខ្មែរ​ដែល​មិនមាន​ការទទួលខុសត្រូវ​។​ព្រោះ​គេ​មិនអាច​និ​យា​យា​ថា​អត់​ច្បាប់​ចប់​ត្រឹមហ្នឹង​នោះទេ​៕a guas sr1 a guas sr3 a guas sr4 a guas sr