» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8565 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698736 នាក់

ដាក់ស្នើបានពីរឆ្នាំប្រាសាទកោះកេរទទយលបានការចុះបញ្ជីសម្បត្តិបេតិកភណ្ឌ័ពិភពលោក

ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៧​ខែកញ្ញា ឆ្នាំ​២០២៣ គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ​បានសម្រេច​បញ្ចូល​«​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​» ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ ក្នុងសម័យ​ប្រជុំ​លើក​ទី​៤៥​ដែល​ប្រព្រឹត្ត​ទីក្រុង​រី​យ៉ា​ដ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។ ប្រាសាទ​កោះ​កេរ ត្រូវបាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បញ្ជូន​ឯកសារ​ស្នើសុំ​ចុះបញ្ជី​នៅ​តំបន់​ប្រាសាទ​កោះ​កេរ ទៅ​អង្គការ​យូណេស្កូ តាំងពី​ខែមករា​ឆ្នាំ​២០២១​។​a koh k 

​ប្រាសាទ​កោះ​កេរ មាន​ទំ​ហី​ដី​ជាង ៨,៧០០​ហិកតា ស្ថិតនៅក្នុង​ស្រុក​គូលែន ឃុំ​ស្រយង់ ខេត្តព្រះវិហារ​។ ប្រាសាទ​ប្រាសាទកោះកេរ្តិ៍ មាន​លក្ខណៈ ជា​ប្រាសាទភ្នំ កម្ពស់​ប្រមាណ ៣៥​ម៉ែត្រ ចែកចេញជា ៧​ថ្នាក់ បីដូច​ជាម​ហា​ចេតិយ៍​បែរមុខ​ទៅរក​រាជធានី​អង្គរ នៅឯ​ទិស​ខាងលិច ដោយមាន​កាំជណ្តើរ​ប្រមាណ ៥៥​កាំ​។​​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ជា​អតីត​រាជធានី​របស់​ខ្មែរ​ដែល​ស្ថិតក្នុង​រាជ​ព្រះបាទ​ជ័យ​វ​ម៌្ម​ទេវ​ទី​៤ ក្នុង​កំឡុង​ស​.​វ​.​ទី​១០ ក្នុង​ឆ្នាំ​៩២៨ រហូតដល់​ឆ្នាំ​៩៤១ នៃ​គ​.​ស​.​។ ចំណុច​ពិសេស​គឺ​ព្រះអង្គ​បាន​នាំយក​ព្រះ​សិវលិង្គ​ដែលជា​រតនសម្បត្តិ​សម្រាប់​រាជ្យ ខណៈ​ខ្មែរ​បុរាណ​ហៅថា «​កម្រ​តេង​ជគត​តរាជ​» ឬ​ភាសា​សំ​ស្ត្រឹ​ត​ហៅថា «​លិង្គ​ទេវរាជ​» មក​តម្កល់​នៅ​ទី​ស្ថាន​កូំ​ពូ​ល​នៃ​ប្រាសាទ​នេះ​។ ដល់​ឆ្នាំ​៩២៨ ព្រះបាទ​ជ័យ​វ​ម៌្ម​ទេវ​ទី​៤ បាន​ឡើង​សោយរាជ្យ​ពេញលេញ​ក្រោយពី​ព្រះបាទ​ឦសាន​វ​ម៌្ម​ទេវ​ទី​២​ដែលជា​ក្មួយ​របស់​ព្រះអង្គ ហើយ​សោយរាជ្យ​នៅ​រាជធានី​អង្គរ​បាន​ចូល​ទិវង្គត​ទៅ​។​

​សូមបញ្ជាក់ថា​កន្លងមក ប្រាសាទ​កម្ពុជា​ត្រូវបាន​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​រួមមាន​៖ តំបន់​អង្គរ​(Angkor Zone) ត្រូវបាន​ចុះបញ្ជី​នៅ​ឆ្នាំ​១៩៩២​មាន​ទំហំ​៤០,០០០​ហិកតា​, ប្រាសាទព្រះវិហារ (Temple of Preah Vihear) ចុះបញ្ជី​ឆ្នាំ​២០០៨ ទំហំ​២,៦៤៣​ហិកតា​និង​តំបន់​ប្រាសាទសំបូរព្រៃគុក​(Temple Zone of Sambor Prei Kuk) ចុះបញ្ជី​នៅ​ឆ្នាំ​២០១៧​។​ទំហំ​៣៩,០០០​ហិកតា​។​​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​លិខិត​ទូលថ្វាយ ប្រគេន​ដំណឹង​ដល់​សម្ដេច​ព្រះសង្ឃ ព្រះ​រាជាគណៈ ព្រះ​មេគណ ព្រះគ្រូ​អនុគណ ព្រះចៅអធិការ និង​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ មេត្តា​ជ្រាបថា ដើម្បី​អបអរសាទរ​ទិវា​ជា​ប្រវត្តិសាស្ត្រ ដែល​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ បានសម្រេច​ជា​ឯកច្ឆ័ន្ទ​ចុះ រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នា​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២៣ គណៈសង្ឃ​នាយក​សូម​ប្រគេន​ព្រះ​មេគណ ព្រះគ្រូ​អនុគណ ព្រះចៅអធិការ​ត្រៀម​រៀបចំ​វាយ​ជួង រគាំង និង​ទូងស្គរ​គ្រប់​វត្ត​អារាម មណ្ឌល​វិបស្សនា អាស្រម និង​សាលា​បុណ្យ​ទូទាំងប្រទេស​កម្ពុជា​ឱ្យបាន​ព្រមៗ​គ្នា នៅ​ថ្ងៃ​ពុធ ៦​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង ៧:០០​នាទី​ព្រឹក កុំបី​អាក់ខាន​ឡើយ​។​a koh k1 a koh k2 a koh ke 

​