» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11311 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701482 នាក់

បងប្រុស​តារាចម្រៀង សុខ សីឡា​លីន ធ្វេសប្រហែស​ឆ្លង​កូ​វីដ​-១៩ ធ្វើ​ឲ្យ​អំពល់​គ្រួសារ​

 

​ភ្នំពេញ​៖ បងប្រុស​តារាចម្រៀង សុខ សីឡា​លីន រកឃើញថា​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ បង្កើត​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រាត្រី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១​ព្រោះ​នាំ​ឲ្យ​អំ​ពុល​ពេញ​មួយ​គ្រួសារ​ដែលមាន​សមាជិក​ជិត​១០​នាក់​។​កញ្ញា​សុខ​សីឡា​លីន​តារាចម្រៀង​ប្រចាំ​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស បាន បង្ហាញ​ការ​អន់ចិត្ដ​ផង និង​សោកស្ដាយ​ផង​ចំពោះ​បង​របស់ខ្លួន​គឺ​លោក សុខ សុធា​រិ​ទ្ធ ហៅ​ឌី​ន ដែល​ភ្លាត់​ខ្លួន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។ កញ្ញា​យល់ថា លទ្ធផល​ដែល​បងប្រុស​របស់​នាង​ទទួលបាន​នៅពេលនេះ គឺ​បណ្ដាលមកពី​ធ្វេសប្រហែស​។​a boy seyla3 

​នាង​បានលើកឡើង​តាម​ហ្វេ​ប៊ុ​កថា ជម្រាបសួរ​បងប្អូន​ពូ​មីង​ទាំងអស់​ពេលនេះ​បងប្រុស​នាង​ខ្ញុំ សុខ សុធា​រិ​ទ្ធ ហៅ​ឌី​ន មាន​វិជ្ជមាន កូ​វីត​19 ហើយ​ឡាន​ក្រុមគ្រូពេទ្យ​បានមក​យក​គា​ត់ទៅ​សម្រាក​ព្យាបាល​ហើយ ដោយ​ក្រុមគ្រួសារ​នាង​ខ្ញុំ​ទាំងអស់​បាន​យក​សំណាក​រួចរាល់​អស់ហើយ រួមទាំង​ខ្ញុំ​ទោះបី ខ្ញុំ​ចាក់​វ៉ាក់សាំង​2​ដង​រួចមកហើយ​ក្តី​។ ខ្ញុំ​ផ្ទាល់​មិនសូវ​ជា​បារម្ភ​ខ្លួនឯង​ឡើយ ព្រោះ​ខ្ញុំ​មិនមាន​ទំនាក់ទំនង​ផ្ទាល់​អ្វី​ជាមួយ​គាត់​ទេ ព្រោះ​ផ្ទះ​ខ្ញុំ​ដី​ឡូ ខ្ញុំ​នៅផ្ទះ​មុខ ដាច់​ជាមួយ​ស្រី​លក្ខ​ណ៌ ប្អូនស្រី​ខ្ញុំ អ្វីដែល​បារម្ភ​គឺ​ប៉ា​មាក់​ដែល​គាត់​នៅផ្ទះ​ក្រោយ​ជាមួយ​បងប្រុស​។ នាង​ថា​លទ្ធផល​បែបណា​ខ្ញុំ​នឹង​ជម្រាបជូន​បងប្អូន​បន្ត ប​ន្តែ​ផ្ទះ​ខ្ញុំ​ត្រូវបាន​បិទ​ហើយ ។

​គួរ​បញ្ជាក់ដែរថា នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២១​នេះ​ក្រសួងសុខាភិបាល បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការបន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ ថ្មី​រហូតដល់​១០៥​នាក់ ក្នុងនោះ​ករណី​នាំចូល​ម្នាក់ និង​១០៤​នាក់​សុទ្ធសឹង​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» ខណៈ​អ្នកជំងឺ​ចំនួន ៤​នាក់​បានជា​សះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​គិត​ត្រឹម ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប​ចំនួន ២៣៧៧​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ១១៧៦​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ ចំនួន​១១៨៦​នាក់​, ស្លាប់​ចំនួន​១១​នាក់ និង​៤​នាក់​ទៀត ស្លាប់​ដោយសារ​ជំងឺ​ផ្សេង ពេល​កំពុង​ទទួល​ការព្យាបាល​ជំងឺ​កូ​វីដ​-១៩៕a boy seyla a boy seyla1 a boy seyla2 

​