» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11317 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701488 នាក់

អភិបាលខណ្ឌ​ដូនពេញ​ត្រូវ​ទា​ហ៊ាន​ផ្កាយ​ពី​រសម្លុត​រឿង​ចាប់​ម៉ូតូ​ជិះបញ្ច្រាស​រង្វង់​មូល​វិមានឯករាជ្យ​!

 

​ភ្នំពេញ​៖​នៅវេលា​ម៉ោង ១៦,១០​នាទី ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ មន្ត្រី​យោធា​រូប​ថ្នាក់់​ឧ​ត្ត​ម​សេនីយ៍​ទោ​ជិះ​រថយន្ត​ម៉ាក​Sienna ពាក់​ស្លាក​លេខ ខេមរៈភូមិន្ទ 2-8779 បាន​ឡើងមក​បន្ទប់ លោក អភិបាលខណ្ឌ មក​សួរនាំ បញ្ហា ករណី​នគរបាល​ចរាចរ និង​កម្លាំង​ប្រជា​ការពារ​ខណ្ឌ ឃាត់​ម៉ូតូ​របស់ខ្លួន ដែល​ជិះ​បញ្ច្រាសទិស​នៅ​វិមានឯករាជ្យ ។​សម្តី​ដែល​លោក​ឧ​ត្ត​ម​សេនីយ៍​សម្លុត​អភិបាលខណ្ឌ​មានដូចជា​៖-a pheng army3

គ្រាន់តែ​ជិះ​បញ្ច្រាស​សោះ នាំគ្នា​ព័ទ្ធចាប់​ដូច​ចាប់ចោរ​- ម៉េច​! ធ្វើ​ចឹ​ង​ចង់បាន​លុយដុំ​មែន​?- ស៊ីប្រាក់ខែ​រាស្ត្រ​ធ្វើបាប​រាស្ត្រ អញ​ក៏​ជា​មន្ត្រីរាជការ​ដែរ - ឯង​កុំ​ភ្លើ​ជាមួយ​អញ អា​ភ្លើ​!​។​

សូមបញ្ជាក់ថា​កាលពី​យប់ ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨ មាន​បុរស ០២​នាក់ ជិះ​ម៉ូតូ​ម៉ាក Honda Dream 125 ពាក់​ស្លាក​លេខ ភ្នំពេញ 1GT-4290 បាន​បើកបរ​បញ្ច្រាសទិស​ចរាច​រណ៍​នៅ​ចំណុច​វិមានឯករាជ្យ ដែលជា​គោលដៅ​អនុវត្តន៍​ច្បាប់​ចរាចរណ៍ និង​អនុវត្តតាម​បទបញ្ជា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​ក្នុងការ​អនុវត្តន៍​នោះបាន​ម្ចាស់​ម៉ូតូ​ដែលមាន​ថា​នៈ​ឧ​ត្ត​ម​សេនីយ៍​ទោ​យោធា​បាន​ប៉ះ​សំដី​គ្នា​ជាមួយ​កម្លាំង​ដែល​កំពុង​អនុវត្ត​ច្បាប់ ព្រមទាំង​ចាក់សោ​រក​ម៉ូតូ​របស់ខ្លួន មិន​ឲ្យ​សមត្ថកិច្ច​លើកដាក់​រថយន្ត​ទៀតផង ។​

​តាម​រូបភាព​និង​ព​តិ​មាន​ដែល​ទទួលបាន​ខាងលើនេះ​បង្ហាញថា​ខ្លួន​មន្ត្រី​យោធា​ជាន់ខ្ពស់ តែ​មិន​គោរព​ច្បាប់​ចរាចរ ជាពិសេស មិន​គោរព​បទបញ្ជា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​ដែល​តម្រូវ​ឲ្យ​សម​ត្ត​កិច្ច​បង្ក្រាប​បទល្មើស​ចរាច​រ​ដែល​បើកបរ​បញ្ច្រស​ទឹក​នៅត្រង់​រង្វង់​មូល​វិមាន​ឯក​រា​ច្រ​ក្បែរ​ផ្ទះ​នាយករដ្ឋមន្ត្រី​តែម្តង ដែល​ទង្វើ​នេះ​ជា​គំរូ​មិនល្អ ហើយ​ធ្វើ​ឲ្យ​បាត់បង់​កិត្តិយស​របស់​កម្លាំងប្រដាប់អាវុធ​ជាតិ​។ មិនអាច​សុំ​ការពន្យល់​ពី​លោក​ឧត្ដមសេនីយ៍ទោ សូ​យ ចាន់​សឿន តួនាទី នាយករង​ទីចាត់ការ​អភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាន​ដែលជា​តួអង្គ​ក្នុង​រឿងនេះ​បានទេ​!a pheng army a pheng army1 a pheng army2 

​