» បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7282 នាក់

ម្សិលមិញ 7641 នាក់

សរុប 18985973 នាក់

ក្រុមចោរ​៦​នាក់ អាច​ជាប់គុក​ក្នុង​ម្នាក់ៗ​ចំនួន​៣៨​ឆ្នាំ បើ​គិត​ត្រឹម​បទល្មើស​ចំនួន​៦​ករណី


​ភ្នំពេញ ៖ កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ លោក ម៉ែន រដ្ឋា ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវ​នស​ការប្រកាស​សាលក្រម សំណុំរឿង​ក្រុមចោរ​ស្ទាវ​ដែល​ធ្លាប់ធ្វើ​សកម្មភាព​ធាក់​រួច​កាប់​ប្លន់​ម៉ូតូ​យ៉ាងសកម្ម​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ចំនួន ២៦​ករណី​។ ប៉ុន្តែ​សាលក្រម​ដែល​ត្រូវ​លើក​មក​ប្រកាស​ពេលនេះ មាន​ចំនួន​៥​ករណី​ប៉ុណ្ណោះ ដោយ​សម្រេច​ដាក់ទោស​ក្រុម​ក្រុម​ជន​ត្រូវ​ចោទ​ក្នុង​ម្នាក់ៗ​ចំនួន ៣​ឆ្នាំ ក្មុង​១​បទល្មើស​។a boy court

​សម្រាប់​ទោស​ដែល​តុលាការ​ដាក់​ក្នុង​ម្នាក់ៗ ៣៨​ឆ្នាំនេះ តុលាការ​ទើបបាន​រកឃើញ​បទល្មើស​ចំនួន ៦​ករណី​ប៉ុណ្ណោះ ចំណែក​ករណី​ដែល​នៅសល់ តុលាការ​កំពុង​បន្ត​នីតិវិធី​ច្បាប់ ។​​មុខសញ្ញា​ក្រុមចោរ​ធ្លាក់ និង​កាប់​ប្លន់​យក​ម៉ូតូ​ជនរងគ្រោះ​យ៉ាងសកម្ម​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ សរុប​ចំនួន ២៦​ករណី​ខាងលើ ត្រូវបាន​លោក​វរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បានធ្វើ​សន្និសីទ​សារព័ត៌មាន បង្ហាញមុខ​កាលពី​រសៀល​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២៣​។​

​លោក​វរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២៣ កន្លងទៅ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​, សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​, សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ និង​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយ ខេត្តកំពង់ធំ​បាន ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ចំនួន ០៦​នាក់ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ប្លន់​យក​ម៉ូតូ​ដោយ​ប្រើ​ជើង​ធាក់​ផ្តួល​ម៉ូតូ​យក​កាំបិត​កាប់​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ចំនួន ២៦​ករណី​។​

​លោក​ស្នងការរង​បាន​បន្ថែមទៀតថា ជនសង្ស័យ​ទាំង ០៦​នាក់ ដែល​ឃាត់ខ្លួន​បាន រួមមាន ទី​១- ឈ្មោះ សុខ តុលា ភេទ ប្រុស ជនជាតិ ខ្មែរ ស្នាក់នៅ ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ មុខរបរ មិន​ពិតប្រាកដ​។ ទី​២- ឈ្មោះ ពៅ ឌូ ហៅ ហ្វុ​ង ភេទ ប្រុស ជនជាតិ ខ្មែរ ស្នាក់នៅ ភូមិ​ដី​ថ្មី សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ មុខរបរ មិន​ពិតប្រាកដ ។ ទី​៣- ឈ្មោះ ឌុល ប្រាថ្នា ហៅ ដុល្លារ ភេទ ប្រុស ជនជាតិ ខ្មែរ មាន​ទីលំនៅ​តាម​ផ្ទះសំណាក់​ចល័ត មុខរបរ មិន​ពិតប្រាកដ​។ ទី​៤- ឈ្មោះ អេង សំណាង ហៅ ច​យ ភេទ ប្រុស ជនជាតិ ខ្មែរ មាន​ទីលំនៅ​តាម​ផ្ទះសំណាក់​ចល័ត មុខរបរ មិន​ពិតប្រាកដ ។ ទី​៥- ឈ្មោះ ឈន ម៉េង​ឡុង ហៅ ឡុង ភេទ ប្រុស ជនជាតិ ខ្មែរ មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រ​មុខរបរ មិន​ពិតប្រាកដ និង​ទី ៦- ឈ្មោះ លី ហៃ ហៅ ហ៊ួ ភេទ ប្រុស ជនជាតិ វៀតណាម មាន​ទី​លំ​ផ្ទះជួល ផ្លូវលំ ភូមិ​ច្រាំង​ចាក់ សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ មុខរបរ ទិញ​លក់​ម៉ូតូ ។​

​លោក​វរសេនីយ៍ឯក ប៊ុន សត្យា បានឱ្យដឹងថា ក្រុម​ជនសង្ស័យ​ទាំង ០៦​នាក់ ធ្លាប់ធ្វើ​សកម្មភាព​ប្លន់​ជាច្រើនលើក ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ រួមមាន ប្លន់​ក្នុង​ទឹកដី ខណ្ឌ​សែន​សុខ ចំនួន ០៥ ករណី​, ខណ្ឌដង្កោ ចំនួន ១១ ករណី​, ខណ្ឌ​កំបូល​ចំនួន ០៣ ករណី​, ខណ្ឌ​ព្រែក​ព្នៅ ចំនួន ០៣ ករណី​, ខណ្ឌមានជ័យ ចំនួន ០១ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំនួន ០៣ ករណី​៕a  boy courta