» សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1731 នាក់

ម្សិលមិញ 15181 នាក់

សរុប 19469233 នាក់

​ស្រី​ស្អាត​ចងក​មិនដឹង​មូលហេតុ​គ្រាន់តែ​ប្រាប់ថា​ស្រលាញ់​ប្តី​ណាស់​!

 

​ភ្នំពេញ​៖​នារី​ស្រស់ស្អាត​មាម​មុខរបរ​ជាជាង​អ៊ុតសក់​ម្នាក់​ធ្វើអត្តឃាត​ដោយ​ចងក​ជាប់​ទៅនឹង​ចម្រឹង​បង្អួច ក្នុង​បន្ទប់​ជួល កាលពី​ម៉ោង​ជិត​១១​យប់ ថ្ងៃ​សុក្រ ១០​រោច ខែជេស្ឋ ឆ្នាំច ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​បន្ទប់​ជួល​លេខ​០០៣ ជាន់​ទី​១ ផ្លូវ​លេខ​១០០៣ ស្ថិតក្នុង​ក្រុមទី​៧ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​


​សព មានឈ្មោះ ខាត់ សុ​ម៉ាលី អាយុ​២០​ឆ្នាំ ជា​អតីត​បុគ្គលិក​ខារ៉ាអូខេ​ប៉េ​ស​ស្តារ មាន​ស្រុកកំណើត​នៅ​ភូមិ​ជី​ពាង ឃុំ​មង​រៀវ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​បានមក​រស់នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ​តែម្នាក់ឯង អស់​រយ​:​ពេល​ជាង​មួយឆ្នាំ​មកហើយ ។​ពីមុនមក​ជនរងគ្រោះ​គឺជា​បុគ្គលិក​បម្រើការ​នៅ​ហាង​ខារ៉ាអូខេ​ប៉េ​ស​ស្តារ តែមួយ​រយះពេល​ប៉ុន្មាន​ខែ​មកនេះ នារី​រងគ្រោះ​មិនបាន​ទៅធ្វើ​ការ​អ្វី​នោះទេ​។​a_die_room2

​បើតាម​សម្តី​ពី​នារី​ជា​មិត្តភក្តិ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា នាង និង​ជនរងគ្រោះ​ជា​មិត្តភក្តិ​នឹង​គ្នា​ជា​យូរ​មកហើយ ហើយ​នាង​ក៏​អ្នកជិតខាង​នឹង​ជនរងគ្រោះ​ដែរ​។​កាលពី​វេលា​ម៉ោង​៦​ល្ងាច នាង​ក៏បាន​ហៅ​នារី​រងគ្រោះ​ទៅ​ញ៉ាំ​អី​ជុំគ្នា​ជាមួយនឹង​សង្សារ​របស់​នាង​ម្នា​ក់ទៀ ត​នៅ​ហាង​មួយកន្លែង​ដែល​នៅក្បែរនោះ ព្រោះ​ពួកគាត់​ខាន​ជុំគ្នា​យូរហើយ ។ បន្ទាប់មក​ខណ​:​ដែល​កំពុងតែ​ញ៉ាំ​អី​នារី​រងគ្រោះ​ក៏បាន​ហៅ​បុរស​ម្នាក់ទៀត​ដែលជា​សង្សារ​មក​ញ៉ាំ​អី​នៅ​កន្លែង​នោះដែរ​។ លុះដល់​ម៉ោង​ប្រមាណ​ជា​៩​យប់ នាង​និង​សង្សារ​របស់​នាង​ក៏បាន​ចេញពី​កន្លែង​ញ៉ាំ​អី​នោះ​មុន នៅសល់តែ​នារី​រងគ្រោះ និង​បុរស​ជា​សង្សារ​នារី​រងគ្រោះ​តែ​២​នាក់ ។ រហូតដល់​វេលា​កើតហេតុ ក៏​ស្រាប់​តែមាន​អ្នកជិតខាង​បាន​ទូរស័ព្ទ​មក​ប្រាប់ថា នារី​រងគ្រោះ​បាន​ចងក​សម្លាប់ខ្លួន​ស្លាប់​បាត់ទៅហើយ​។​a_die_room

​គួរ​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍​ខាងលើនេះ គឺ​មិនមាន​អ្នកដឹង​ពី​មូលហេតុ​ច្បាស់លាស់​ណាមួយ​ដែល​បណ្តាល​ឲ្យ​នារី​រងគ្រោះ​តូចចិត្ត​គិត​ខ្លី​រហូតដល់​ថ្នាក់​ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​នោះទេ គឺ​គ្រាន់តែ​ដឹងថា​នារី​រងគ្រោះ​បាន​បង្ហោះ​ពាក្យ​ថា «​អូន​ស្រលាញ​ប្តី​ណាស់​» អម​នឹង​រូប​របស់​នារី​រង​គ្រោះជា​មួយ​នឹង​បុរស​ម្នាក់ទៀត​ចំនួន​៣​សន្លឹក នៅលើ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​នារី​រង​គ្រោះ​ឈ្មោះថា Ma Ly កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ពេលវេលា​មុន​កើតហេតុ​។​a_die_room3​សមត្ថកិច្ច​ជំនាញ​ចុះទៅ​កោសល្យវិច័យ​បាន​ចុះមក​ត្រួតពិនិត្យ​ទៅលើ​សព​ជនរងគ្រោះ​ឃើញថា ពិតជា​ស្លាប់​ដោយសារតែ​ការចងក​ពិតប្រាកដ​មែន ៕a_die_room1