» ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ » កម្មកររោងចក្រ Y&W និងសហជីពរីរាយនិងការបើកប្រាក់ឈ្នួលទាំងថ្ងៃសៅរ៍-អាទិត្យ » ស្ងាត់​បាន​មួយរយៈ ការដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ចាប់ផ្តើម​ឡើងវិញ ?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3798 នាក់

ម្សិលមិញ 5544 នាក់

សរុប 13944895 នាក់

ស្រលាញ់​អូន​ដល់​ឆ្អឹង​ដឹងថា​ប្តី​ដើម​ជិត​ចេញពី​គុក​សម្លាប់ចោល​រួច​ចងក​

 

​ភ្នំពេញ​៖ បុរស​ម្នាក់​បានធ្វើ​សកម្មភាព​ឆក់​ខ្សែភ្លើង និង​ចាក់​សម្លាប់​នារី​ជា​សង្សារ​មាន​ផ្ទៃពោះ​២​ខែ បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោច​អាធ​ម​កាលពី​វេលា​ម៉ោងជាង​១០​យប់ ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះជួល​បន្ទប់​លេខ​C12 ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ​រួច​ចងក​សម្លាប់​ខ្លួនឯង​តាម​ក្រោយ ។​a die electric4 

​សព​នារី​រងគ្រោះ​ឈ្មោះ ណា​ង មុំ អាយុ​២៣​ឆ្នាំ មុខរបរ​ជា​មេផ្ទះ មាន​ស្រុកកំណើត​ស្ថិតនៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ សព​ជនបង្ក​ឈ្មោះ ទុយ រ៉ា​ន់ មាន​អាយុ​៣៩​ឆ្នាំ មុខរបរ​ជាជាង​ទង​(​ខ្លះ​ថា​ជា​មន្ត្រី​យោធា​)​មាន​ស្រុកកំណើត ស្ថិតនៅក្នុង​ស្រុក​ដងទង់ ខេត្តកំពត មាន​ប្រពន្ធ កូនប្រុស​ម្នាក់ អាយុ​១៧​ឆ្នាំ មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ្ណ​នោះទេ ។​អ្នក​ទាំង​៣​នាក់ ស្នាក់​នៅផ្ទះ​លេខ​១០៥ ផ្លូវ​កេខ​១១០ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ជិះ​រថយន្ត​មួយគ្រឿង ម៉ាក​ឡិច​ស៊ី​ស​RX330 បិត​តែម​350 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2AJ-4378​។ ។​

​បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ស្ត្រី​រងគ្រោះ​ខាងលើ ​ប្តី​ដើម​របស់​នាង​ជាប់ពន្ធ​ធនាគារ​ចំនួន​២​ឆ្នាំ។ ខណៈដែល​ប្តី​នាង​ជាប់ពន្ធ​ធនាគារ​មក​ដោយសារ​នា​ង​គ្មាន​ប្រាក់​ចិញ្ចឹម​កូន និង​ផ្គត់ផ្គង់​គ្រួសារ នាង​ក៏បាន​ចេញទៅ​ធ្វើ​ការបំរើ​ការងារ​នៅក្នុង​ខារ៉ាអូខេ​យីហោ​(​ស្ពាន​មាស​) ដែលមាន​ទីតាំង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ហើយ​ក៏បាន​ស្គាល់​បុរស​ជា​ឃាត់​កបាន​រយៈពេល​៦​ខែ​។​

​បន្ទាប់ពី​ស្គាល់គ្នា​បុរស​ខាងលើ​គាត់​ក៏បាន​ឱ្យ​នាង​ឈប់​បំរើការ​ងារ​នៅ​ទីនោះ ដោយ​ជួល​បន្ទប់​ជួល​រួច​រួម​រស់នៅ​ជាមួយគ្នា ដូចជា​ប្តី​ប្រពន្ធតែ​មិនបាន​រៀបការ ឬ​សែន​ប្រេន​នោះទេ។ តាំងពី​រស់នៅ​ជាមួយគ្នា​ជា​ប្តី​ប្រពន្ធ​មក​បុរស​នោះ​មិនសូវ​ទៅ​រួមរស់​ជាមួយ​ប្រពន្ធដើម​ទេ យូៗ​ទៅ​ម្តង​ដោយ​រស់នៅ​ជាមួយ​នាង​ច្រើនជាង​ប្រពន្ធដើម ហើយ​តែងតែ​ប្រចណ្ឌ​នាង​រករឿង​ឈ្លោះប្រកែក​គ្នា​ជា​ញ៉ឹក​ញ៉ាប់​ផងដែរ ព្រោះតែ​បុរស​នោះ​ស្រលាញ់​នារីរង​គ្រោះ​ខ្លាំងណាស់​។​

 បុរស​ជា​ប្តី​ដើម​របស់​នាង​គ្រោះ​នៅសល់តែ​៤ ទៅ ៥​ខែ​ទៀត នឹងត្រូវ​ចេញពី​ពន្ធ​ធនាគារ​ហើយ រួច​បុរស​ជា​ឃាតក​ក៏បាន​ដឹង​រឿង​រាវ​ហ្នឹង​ដែរ ហើយ​បាន​ធ្លាប់ ប្រាប់​ស្ត្រី​រងគ្រោះ​ថា បើ​ប្តី​ចេញពី​ពន្ធ​ធ​គារ​វិញ រូបគេ​នឹង​ចេញ​លុយ​ឱ្យ​ប្តី​ដើម​ឱ្យដាច់​គ្នា ដើម្បី​រូបគេ​យក​នាង​ធ្វើ​ប្តី​ប្រពន្ធ​ព្រោះ​រូបគេ​ស្រា​លាញ់​នាង​ខ្លាំងណាស់ អត់​នាង​មិនបាន​ឡើយ​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា នៅ​មុនពេល​កើតហេតុ​ពួកគេ​ទាំង​២​នាក់ បាន​ចូលក្នុង​បន្ទប់​ជួល​រួច​បិទទ្វារ​ជិត តែ​មិនបាន​ចាក់​គន្លឹះ​ទេ ហើយ​កូនស្រី​អាយុ​៣​ឆ្នាំ បាន​រត់​ទៅលេង​ផ្ទះ​អ្នកជិតខាង ហើយ​ខណៈពេល​នោះគេ​ឮសូ​សំឡេង​អ្នក​ទាំង​២​នាក់​ឈ្មោះ​ប្រកែក​គ្នា​ខ្លាំងៗ មួយសន្ទុះ​ក្រោយមក ក៏​ស្ងាត់​ទៅវិញ​ស្របពេលនោះ​កូនស្រី​អាយុ​៣​ឆ្នាំ បាន​ត្រឡប់​មកពី​លេង​ផ្ទះ​អ្នកជិតខាង​វិញ​ក៏​រុញ​ទ្វារ​របើក​ឃើញ​ម្តាយ​ស្នាមរបួស​.​ក​ជិត​ដាច់​ហើយ ឃើញ​បុរស​ជា​ឃាតក​ដេក​អោប​សព​ម្តាយ​នាង​ក៏​រត់​ស្រែកប្រាប់​អ្នក​ជី​ខាង​ឱ្យ​មកជួយ​ភ្លាមៗ​នោះ​អ្នកជិតខាង​មានការ​ភ្ញាក់ផ្អើល បាននាំគ្នា​មក​មើល។ បន្ទាប់មក​បុរស​ជា​ឃាតក បាន​ងើប​រត់​មក​ចាក់គ​ន្លិ​ស​ទ្វារ​បន្ទប់​ជួល ទំនង​បុរស​នោះ ខ្លាច​ប្រជាពលរដ្ឋ​វាយ​ស្លាប់​ក៏​យក​ក្រ​ម៉ា ចងភ្ជាប់​ទៅ​និង​មេដំបូល​ដែក​បន្ទប់​ជួល​ចង​.​ក​សម្លាប់​ខ្លួនឯង​តែម្តង​។a die electric a die electrica

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​រាយការណ៍​បន្ត ទៅខាង​ជំនាញ​កោសល្យ​វិ​ច្ច័​យ មក​ធ្វើការ​ត្រួតពិនិត្យ​ទើប​ដឹងថា ជា​ករណី​សម្លាប់​ស្រី​កំណាន់​ហើយ​ចង​.​ក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​។​

​បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ បានធ្វើការ​ត្រួតពិនិត្យ​សព​រួចរាល់​ហើយ បាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ​រៀងខ្លួន​ដឹកយក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​។​គេ​មិនដឹងថា​តើ​ក្រុមគ្រួសា​ខាង​នារី​រងគ្រោះ​មាន​ធ្វើការ​ប្តឹងផ្តល់​ដើម្បី​បាន​សំណង​ពី​គ្រួសា​ឃាតករ​យកលុយ​មក​ចិញ្ចឹម​កុមារី​កំព្រាម្តាយ​ឬ​យ៉ាងណា​នោះទេ​!? a die electric1 a die electric2 a die electrica2 a die electrica3 a die electrica4