» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10718 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700889 នាក់

បែក​រឿង​អធិការរង​នគរបាល​ស្រុក​ភ្នំស្រួច​ចុះបង្ក្រាប​គ្រឿង​រក​មិនឃើញ​ស៊ីដាច់​លុយ​ប្រជាពលរដ្ឋ​ប្តឹង​ថា​សង​តែ​ស្ងាត់ឈឹង​មិនទាន់​ទទួល​ពិន​យ័​?


​កំពង់ស្ពឺ ៖​អធិការរង​នគរបាល​ស្រុក​ភ្នំស្រួច​បាន អ៊ឹង ឡាយ​ឆាយ ត្រូវបាន​ប្រជាពលរដ្ឋ​ដាក់ពាក្យ​បណ្តឹង​ទៅ​ក្រសួងមហាផ្ទៃ ដោយ​ចោទថា​បាន​ស៊ីដាច់​ប្រាក់ ចំនួន​រាប់សិប​លាន​រៀល រួម​និង​យក​គ្រឿងអលង្ការ​អស់​ជាច្រើន​តម្លឹង​ពី​ស្ត្រី​២​នាក់​ដែល​ត្រូវ​មីង​ក្មួយ​និង​គ្នា​ក្រោមលេស​ចុះបង្ក្រាប​គ្រឿងញៀន​មកដល់ពេលនេះ​មិនទាន់​ឃើញ​មាន​ចំណាត់​ការដាក់​ពិ​ន័​យ្យ​អ្វី​ឡើយ​។​a police sruoch 

ជនរងគ្រោះ​មានឈ្មោះ ហេង ឈៀង ភេទ​ស្រី អាយុ​៣៦ ឆ្នាំ កាន់​អត្តសញ្ញាណប័ណ្ណ​លេខ​០៣០៥២៨៨១២​ចុះ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៣ និង​ឈ្មោះ សៀវ ហៀ​ង ភេទ​ស្រី កើត​ឆ្នាំ ១៩៨៤ រស់នៅ​ភូមិ​ទី​៤ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់​ស្ព្រឺ​ប្រកបមុខរបរ​អាជីវក​ម្ម​(​មាន​បណ្ណ​អនុញ្ញាត​អាជីវកម្ម ស្នូកឃ័រ​លេខ​១៣៩​មទខ​/​ក​ស្ព​ចុះ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៨ របស់​មន្ទីរ​ទេស ចរណ៍​ខេត្ត និង​លិខិត​ផ្តល់​សិ​ទ្ខិ​តំណាង ចែកចាយ​ឆ្នោត KPW lotory”​។

ការប្ដឹង​របស់​ជនរ​ង​គ្រោះ​ខាងលើ បាន​ធ្វើឡើង​បន្ទាប់ពី​អធិការរង​ស្រុក​ភ្នំស្រួច អ៊ឹង ឡាយ​ឆាយ បាន​ចុះបង្ក្រាប​គ្រឿងញៀន​នៅផ្ទះ​បុក​ប៊ីយ៉ា​មួយកន្លែង​តែ​រក​មិនឃើញ​មាន​ថ្នាំញៀន​នោះទេ​នៅ​រសៀល​ថ្ងៃទី​២៨ និង​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨​កន្លងទៅ ប៉ុន្តែ​ពុំបាន​រកឃើញ​គ្រឿង​ញឿ​ន​នោះទេបែទៅជារឹបអូសយកទ្រព្យសម្បត្តិពួកគេទៅវិញ ។​

​នៅក្នុង​លិខិត​ពាក្យបណ្ដឹង​របស់​ជន​រងគ្រោះ​ឈ្មោះ ហេង ឈៀង រៀបរាប់​ទៀតថា “​កាលពី​ថ្ងៃអាទិត្យ​ទី​២៨​តុលា​២០១៨ ពេល​ខ្លួន​កំពុង​នៅ​យកលុយ​ពី​ស្នូកឃ័រ​លោក​ស្រាប់តែ​នគរបាល​ឈ្មោះ​អ៉ឹ​ង ឡាយ​ឆាយ និង​បក្ខពួក​ស្លៀកពាក់​ស៊ីវិល​បាន​ចុះមក​លំនៅឋាន​កន្លែង​ប្រកប​អាជីវកម្ម​ខាងលើ ស្ថិតនៅ​ភូមិ​ទី​៤​ឃុំ​ត្រែងត្រយឹង ដោយ​គ្មាន​ដីកា​ឬ​លិខិតអនុញ្ញាត​ឲ្យ​ចុះ​ឆែកឆេរ​ពី​អាជ្ញាធរ​ណាមួយ​ឡើយ​។

ពេល​កំពុង​ឆែកឆេរ​នោះ​លោក​អ៊ឹង ឡាយ​ឆាយ បាន​ចាប់យក​ទូរស័ព្ទដៃ​របស់ខ្លួន​(​ម្ចាស់​បណ្តឹង​) ព្រោះ​ខ្លាច​គាត់​ថត​សកម្មភាព​របស់​ពួកគេ ។ លោក​អ៊ឹង ឡាយ​ឆាយ និង​បក្ខពួក​បាន​រើកកាយ​និង​រឹបអូស​យក ទ្រព្យសម្បត្តិ​របស់ខ្លួន​ដូចជា​លុយ​នៅក្នុង​ទូដែក​និង​លុយ​នៅក្រៅ​ទូដែក​មាន​លុយ ក្នុង​ថង់​ខ្មៅ​២​ថង់​(​លុយ​តុងទីន​)​សរុប​ស្មើនឹង​ទឹកប្រាក់​២៩.៩៩២.៥០០​រៀល និង ១០០​ដុល្លារ​។​គ្រឿងអលង្ការ​ក្នុង​ទូដែក​មាន​ខ្សែ​កមាស​១​ខ្សែ​ខ្សែដៃ​មាស​១​ខ្សែ (​សរុប ៤​តម្លឹង​)​និង​គ្រឿង​ប្លា​ទីន​មានដូចជា​ខ្សែក ចំនួន​៣​ខ្សែ ចិញ្ចៀន​៤​វង់ ខ្សែដៃ​១​ខ្សែ បន្តោង​១ ទូ​ឆ្នោត​ស្មើនឹង​ទឹកប្រាក់​១.០០០​ដុល្លារ ទូរស័ព្ទ​សាំ​ស៊ុ​ង​១ និង​អា​ហ្វូ​ន​៦ ផ្លឹ​ស​១ ។​

​ក្រោយពី​ដកហូត​ជនរងគ្រោះ បានទាមទារ​ថត​កំណត់ហេតុ​នេះ​ទុក​ដើម្បី​ចង់ដឹង​ពី​កំណត់ហេតុ​នោះ​តែ​ឈ្មោះ អ៊ឹង ឡាយ​ឆាយ និង បក្ខពួក​មានបំណង​ទុច្ចរិត​មិន​យល់ព្រម​ឲ្យ​ថត​នោះទេ ។​ពួកគេ​បាន​ឃាត់ខ្លួន​ជនរងគ្រោះ​ទាំង​២​នាក់ ចោទប្រកាន់​ដោយ​សំអាងថា គាត់​បានផ្តល់​ជម្រក​ឲ្យ​គេ​ប្រើប្រាស់​គ្រឿងញៀន​ស្រប​ពេលដែល ពួកគេ​មិនបាន​រកឃើញ​ភស្តុតាង​ណាមួយ​បញ្ជាក់​អំពី​ការចោទប្រកាន់​ខាងលើ​ឡើយ​។​

​នៅ​ថ្ងៃ​២៨ ខែតុលា​ដដែល ឈ្មោះ​អ៊ឹង ឡាយ​ឆាយ និង​បក្ខពួក​៤​នាក់​បាន​នាំខ្លួន​ម្នាក់​ចំណោម​២​នាក់​(​ហេង ឈៀង​) ត្រឡប់​ទៅ​លំនៅឋាន​និង​ទីតាំង​អាជីវកម្ម​របស់ខ្លួន​ជា​លើក​ទី​២ ហើយ​បាន​ដកហូតយក​ទ្រព្យសម្បត្តិ​របស់ខ្លួន​ប​ន្ដ​ថែមទៀត​ដូចជា​លុយ​ក្នុង​កាបូប​២​លាន​រៀល​និង​៦០០​ដុល្លារ​។​ហើយ​ក្រោយមក​ក៏​នាំខ្លួន ត្រឡប់មកវិញ ហើយ​ពួកគេ​នៅតែ​បន្ត ឃាត់ខ្លួន​អស់​រយៈពេល​ជិត​៤០​ម៉ោង គិត​ចាប់ពី​រសៀល​ថ្ងៃទី​២៨​តុលា​ដល់​យប់​ថ្ងៃទី​២៩​ទើប​ដោះលែង​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ។​

​បើតាម​ជនរងគ្រោះ​អ្វីដែល​ហួសចិត្ត​គឺ​ក្នុងចំណោម​គ្រឿងអលង្ការ​ប្លា​ទីន ទូរស័ព្ទ​សាំ​ស៊ុ​ង​បាន​ត្រឡប់មកវិញ​។​តែ​ចំណែក​ទូរស័ព្ទ​អាយ​ហ្វូ​ន​៦​ផ្លឹ​សបាត់​?​ចំណែក​គ្រឿងមាស​ត្រូវបាន​ពួកគេ​ដូរ​មកជា​របស់​ក្លែងក្លាយ​សុទ្ធសាធ​?​។ រីឯ​ប្រាក់​ដែល​ពួកគេ​ដកហូតយក​ក៏​មិនបាន​ប្រគល់​មក​ឲ្យ​វិញ​ដែរ​។​ប្រភព​ខាងលើ​ឲ្យ​ដឹងថា​ក្រោយមក​មាន​បក្ខពួក​រប​ស់លោក អ៊ឹង ឡាយ​ឆាយ បានមក​សម្លុត​ពួកគេ​បើសិនជា​គាត់​ហា៑ន​ប្តឹង​ទាមទារ​ប្រាក់​ពី​ពួកគេ ពួកគេ​នឹង​បញ្ជូន​រឿង​ទៅ​តុលាការ​ភ្លាម ។​​ចំណែក​ប្រាក់​ដែល​គេ​ដកហូតយក​ពី​ការឆែកឆេរ​នោះ​បក្ខពួក​របស់គេ​នឹង​យកទៅ​ចែកគ្នា​ដោយ​អះអាងថា ជា​ថ្នូរ​នឹង​ការដោះលែង​ឲ្យ​គាត់​បាន​ត្រឡប់ទៅផ្ទះ​វិញ​។​

​នៅក្នុង​ការប្តឹង​នេះ គឺ​ជនរងគ្រោះ​ទាមទារ​យកប្រាក់​និង​ទ្រព្យសម្បត្តិ ទាំងអស់​ត្រឡប់មកវិញ​ស្មើនឹង​ចំនួន​ទឹកប្រាក់​៣១.៩២២.៥០០​រៀល​និង​៦០០ ដុល្លារ​ព្រមទាំង​ទារ​សំណង​គ្រឿងអលង្ការ​ខ្សែ​កមាស​១​ខ្សែ ខ្សែដៃ​មាស​១​ខ្សែ​ចំនួន ៤​តម្លឹង ទូរស័ព្ទ​អា​ហ្វូ​ន​៦​ផ្លឹ​ស​រួមទាំង​សំណង ជំងឺ​ចិត្ត​និង​សេវា​មេធាវី​ថែមទៀត​។​ក្រោយពី​ម្ចាស់​បានដាក់​ពាក្យបណ្តឹង​ចូលទៅ​សម្តេច​ក្រឡាហោម ស ខេង រួចមក​ក្រុមការងារ អធិការកិច្ច​ក្រសួងមហាផ្ទៃ បាន​ចុះមក​បើក​ការស្រាវជ្រាវ​និង​អង្កេត​ហើយ​ទទួលបាន​លទ្ធផល ដែល​មិន​នឹកស្មាន​ដល់ គឺ​អធិការរង​នគរបាល​ស្រុក​ភ្នំស្រួច អ៊ឹង ឡាយ​ឆាយ បាន​ឆ្លើយ​សារភាព​ពី​ទង្វើ​របស់​ខ្កួ​ន​និង​បក្ខពួក​ថា​ពិតជា​បាន​យកលុយ​មក​ចែកគ្នា​ចាយ​នៅ​ថ្នាក់ស្រុក​អស់​មួយចំនួន​និង​ឲ្យ​ទៅ​មេៗ​អស់ហើយ ?​។

​លោក អ៊ឹង ឡាយ​ឆាយ បាន​ឆ្លើយ​សារភាព​កំហុស នៅ​ចំពោះមុខ​ក្រុមអធិការកិច្ច ហើយ​សន្យាថា​នឹង​ប្រគល់​លុយ​និង​មាស​ទៅ​ឲ្យ​ម្ចាស់​បណ្តឹង​វិញ នាពេល​ឆាប់ៗ​នេះ ប៉ុន្តែ​ការសន្យា​នេះ​មិនដឹងថា លោក អ៊ឹង ឡាយ​ឆាយ ឆ្លើយ​អោយ​រួច​តែ​ពី​ម៉ាត់​នៅ​ចំពោះមុខ​ក្រុមអធិការកិច្ច​ក៏​មិនដឹង​?​។​
​ទង្វើ​របស់លោក អុ​ឹ​ង ឡាយ​ឆាយ និង​បក្ខ​ពួកនេះ​មិនគួរណា​ដាក់​ត្រឹម​វិន័យ រដ្ឋបាល​នោះទេ​គួរតែ​លុបឈ្មោះ​ចេញពី ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​។​
​ទាក់​ទង់​ព័ត​មាន​ខាងលើ សារ​ព​តិ​មាន​យើង មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក អុ​ឹ​ង ឡាយ​ឆាយ អធិការរង​ស្រុក​ភ្នំស្រួច​ដែល​កំពុង​រង​ការចោទប្រកាន់​បាន​នោះទេ​៕a police sruoch1 a police sruoch2 

​