» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3486 នាក់

ម្សិលមិញ 6501 នាក់

សរុប 13952041 នាក់

លោក ស៊ុំ ឬ​ទ្ធី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ទឹកផុស រង​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ត្រាក់ទ័រ​ថា យកលុយ​គាត់​ច្រើនជាង​ក្នុង​ចំនួន ៨​ពាន់​ដុល្លារ​អាមេរិក​ជា​ថ្នូរ​នឹង​ការដោះលែង ?

 

​កំពង់ឆ្នាំង​៖​ស្ងាត់ៗ​មេព្រៃ​ស្រុក​ទឹកផុស​បាន​លួច​ដោះលែង​​គ្រឿងចក្រ​របស់​មេ​ឈ្មួញ​រកស៊ី​ដី​ឈ្មោះ លោកស្រី​នុត រ៉ា ដែល​ត្រូវ​សមត្ថ​កិ​ច​មេព្រៃ​បាន​ចាប់​កាលពី​ខែ​មុន​យកមក​រក្សាទុក​នៅ​ស្នាក់ការ​មេព្រៃ​ផ្នែក​រមាស​។​ប្រជាពលរដ្ឋ​និយាយថា​មន្ត្រី​មេព្រៃ​ខេត្តកំពង់ឆ្នាំង​និង​មន្ទីរ​កសិកម្ម​បាន​ឃុបឃិត​ត្រូវ​រូ​វ​គ្នា​ធ្វើការ​ដោះស្រាយ​ជា​ថ្នូរ​នឹង​ទឹកប្រាក់​ប្រមាណ​ជាង​ប្រាំបី​ពាន់​ដុល្លារ​អា​មេ​រិច​។a kya1 

បច្ចុប្បន្ន​គ្រឿងចក្រ​នោះ​កំពុង​រៀបចំ​រត់ការ​ធ្វើ​ការឈូសឆាយដី​ព្រៃរបស់​រដ្ឋ​រាប់ពាន់​ហិកតា នៅជាប់​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង​និង​ខេត្តកំពង់ស្ពឺ​សព្វថ្ងៃនេះ​ទៀត​។​
​បើ​យោងតាម​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ទឹកផុស​ក្នុង​ល័​ក្ខ​ណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយដឹងថា​៖ ត្រាក់ទ័រ​ដែល​សមត្ថកិច្ច​ខណ្ឌ​រដ្ឋា​បាល​ព្រៃឈើ​និង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​បានធ្វើ​ការដោះលែង​កាលពី​ជិត​១​ខែ​មុននេះ ត្រូវបាន​អ្នកស្រី​នុត រ៉ា​ម្ចាស់​ត្រាក់ទ័រ​ទម្លាយ​ថា​បាន​ចំណាយលុយ​អស់​ជាង​៨​ពាន់​ដុល្លារ​អាមេរិក​សម្រាប់​រត់​ការដោះលែង​ក្នុងនោះ​លោក​ស៊ុំ ឬ​ទ្ធី​យក​ច្រើនជាងគេ​?(​ស៊ិ​ក​)​។​

​ប្រភព​ដដែល​បាន​អោយដឹងទៀតថា​៖​ចាប់តាំងពី​លោក​ស៊ុំ ឬ​ទ្ធី​បាន​ឡើងកាន់តំណែង​ជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ទឹ​ផុស​ពេក​ណា​មក​សេដ្ឋកិច្ច​គ្រប់​ច្រក​គឺ​លោក​ស៊ុំ​ឬ​ទ្ធី​ជា​អ្នក​ក្ដោប​ទាំងស្រុង​រួមទាំង​ការឈូសឆាយដី​ធ្លី​(​ដីព្រៃ​)​និង​ការដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ​គឺ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​លោក​ស៊ុំ ឬ​ទី​ទាំងអស់​។​សូម្បីតែ​លោកនាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​និង​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​ក៏​បុគ្គល​ស៊ុំ ឬ​ទ្ធី​មិន​ខ្លាចញញើត​ដែរ ព្រោះ​គេ​អះអាងថា​រូបគេ​ជា​ខ្សែ​អ្នកធំ​នៅ​វាំង​?​។

ចំណែក​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដែល​ធ្លាប់​ដែល​ធ្លាប់តែ​បំពេញភារកិច្ច​ការងារ​នៅក្នុង​អង្គភាព​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​កន្លងមក​ដូចជា​លោក សឿន វណ្ណា​អតីត​នាយ​សង្កាត់​ក្រាំង​ស្គា ជា​នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស លោក​សាន់ សារ៉ូ​មន្ត្រី​ខ័​ណ្ឌ​រ​ដ្ខ​បាល​ព្រៃឈើ​ខេត្ត និង​លោក អៀម ហៀ​ង​ជា​មន្ត្រី​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ដែល​អ្នក​ទាំងនោះ​ធ្លាប់​ដេក​នៅ​ហូបចុក​និង​ធ្លាប់ធ្វើ​ការងារ​ជាមួយគ្នា​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​មាស​ក៏ត្រូវ​ខ្ទាត​ចេញ​អស់​ដែរ​ដោយសា​អំណាច​លោក​ស៊ុំ ឬ​ទ្ធី​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​ម្នាក់នេះ​។​

សព្វថ្ងៃ​បុគ្គល​ម្នាក់នេះ​កំពុង​ប្រើ​អោយ​ប្រជាពលរដ្ឋ​កូន​អ្នកស្រុក កម្លាំង​ទាហាន​ឬ​ប៉េអឹម អោយ​គ​ង្គុ​យ​ចាំ​យកលុយ​ពី​រថយន្ត គោយន្ត​ដឹកឈើ ដឹកអុស និង​ដឹក​ធ្យូង​នៅតាម​គោលដៅ ដូចជា​គោលដៅ​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​រមាស គោលដៅ​ថ្នាល​បណ្ដុះ​កូនឈើ​នៅ​ផ្លូវកែង​ខាងកើត​ភូមិ​ស្លែង និង​នៅ​ថ្នាល​បណ្ដុះ​កូនឈើ​នៅ​អូ​ឃ្លៃ​ក្នុងភូមិ​តា​នៃ​ជាដើម​។​ដែល​ក្នុង​គោ​ដឹក​ឈើមូល​(​ឈើ​ហ៊ុ​ប​)១​គ្រឿង​គេ​យកលុយ​ចាប់ពី​៥​ម៉ឺន​ទៅ​១០​ម៉ឺន​រៀល គោយន្ត​ដឹកឈើ​ឆ្អឹ​ន​(​ឈើ​អារ​)​ពី​១០​ម៉ឺន​ទៅ​១៥​ម៉ឺន​រៀល គោយន្ត​ដឹក​ធ្យូង​ក៏​យក​៥​ម៉ឺន​រៀល​។​

​ចំណែក​រថយន្ត​ដឹក​ឆ្អិន​(​ឈើ​អារ​)​យកលុយ​ពី​២០​ម៉ឺន​ទៅ ៤០​ម៉ឺន​រៀល ។​រដ្ឋ​យន្ត​ដឹកឈើ​សសរប្រឡៅមូល​យកលុយ​ពី​១០​ម៉ឺន​ទៅ​១៥​ម៉ឺន​រៀល​។ រថយន្ត​យី​ឌុប​ដឹកអុស​ស្ទ៊ែ​យកលុយ​ពី​១០​ម៉ឺន​ទៅ​១៥​ម៉ឺន​ក្នុង​១​គ្រឿង​ដែល​ក្រុម​រថយន្ត​និង​គោយន្ត​ទាំង​ដឹក​បន្តកន្ទុយ​គ្នា​ដូ​ដ​ហែរ​កឋិន​ទាំ​យប់​ទាំង​ថ្ងៃ​គ្មាន​សមត្ថកិច្ច​ជំនាញ​ណា​បង្ក្រាប​ឡើយ​គឺ​មានតែ​ឃាត់​ហើយ​ជំរឹត​ទា​លុយ​ប៉ុណ្ណោះ​។​

តើ​លោក​ស៊ុំ ឬ​ទ្ធី​មាន​យក​ត្រចៀក​ស្ដាប់​អនុសាសន៍​របស់​សម្ដេច​តេ​ជោ​ដែល​បាន​លើកឡើងថា​​ធ្វើជា​មន្ត្រី​មិនត្រូវ​ភ្លេច​តួនាទី​និង​ភារកិច្ច​របស់ខ្លួន​ទេ​?​គឹ ធ្វើជា​មន្ត្រី​គឺជា​ខ្ញុំបម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជារាស្ត្រ​មិនមែនជា​ចៅ​ហ្វា​វ​របស់​រាស្ត្រ​នោះទេ​។ លោក​ស៊ុំ​ឬ​ទ្ធី​នេះ​ប្រហែលជា​មិន​បើកភ្នែក​មើល​អភិក្រម​៥​ចំណុច​របស់​សម្ដេច​ដែល​បានដាក់​ចេញ​កាលពីដើម​អាណត្តិ​អោយ​មន្ត្រី​ទាំងអស់​ត្រូវអនុវត្ត​អោយខាងតែបាន​ព្រោះ​ដំណាក់​នេះ​ឈានចូល​ដល់​ដំណាក់កាល​អភិក្រម​ទី​៥​ហើយ​គឺ​វះកាត់​។​មានន័យថា​វះកាត់​មន្ត្រី​ពុករលួយ​ចោល​។​

ជាក់ស្តែង​សម្តេច​ក៏បាន​ដកតំណែង​និង​បណ្ដេញចេញ​មន្ត្រី​ពុករលួយ​មួយចំនួន​ផងដែរ ដូចជា​មេ​ប៉េអឹម​ខេត្ត​រតនៈគីរី​ម្នាក់ និង​ដកតំណែង​អភិបាលរង​ខេត្ត​ព្រះសីហនុ​ចំនួន​២​រូប​ផងដែរ​ពាក់ព័ន្ធ​អំពើពុករលួយ​នេះឯង​។ ជុំវិញ​សេចក្តីរាយការណ៍​ខាង លើ​នេះ​ភ្នាក់ងារ យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ស៊ី ឬ​ទ្ធី បានទេ ៕ ដោយ​: គិរី​ពេជ្រ​a k track3 a phos1 a cart oral2