វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 512 នាក់
ម្សិលមិញ 3481 នាក់
សរុប 6644955 នាក់
ឡាវ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ ទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ហើយនៅព្រឹកថ្ងៃទី៥ធ្នូនេះ។
ដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ទីក្រុងវៀងច័ន្ទនៅពេលនេះ គឺឆ្លើយតបតាមការអញ្ជើញពីសមភាគីនាយករដ្ឋមន្ត្រីឡាវ ឯកឧត្តមបណ្ឌិត ថងលូន ស៊ីសូលីត បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីសាជាថ្មីម្តងទៀត ក្នុងរដ្ឋសភានីតិកាលទី៦ កាលពីថ្ងៃខែកញ្ញាឆ្នាំ២០១៨ ។
ដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោនាយករដ្ឋមន្ត្រីប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេសឡាវនៅពេលនេះ គឺដើម្បី ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-ឡាវ ឲ្យកាន់តែខ្លាំងក្លាថែមទៀត ពិសេសការខិតខំរួមគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខតាមព្រំដែន និងកិច្ចសហប្រតិបត្តិការដទៃទៀត ដែលភាគីទាំងពីរធ្លាប់បានធ្វើកិច្ចសហ ប្រតិបត្តិការជាមួយគ្នា កាលពីពេលកន្លងមក ឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។
ជាកស្តែងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជាឡាវ អញ្ជើញធ្វើជាសាក្សីនៃពិធី ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ៤ ក្នុងនោះរួមមានទី១ កិច្ចព្រមព្រៀងស្តីពីវិស័យអប់រំ សម្រាប់រយះពេល៥ឆ្នាំ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០១៩ ។ទី២អនុស្សារណ:នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្ប: សម្រាប់ឆ្នាំ២០១៩-២០២១។ ទី៣ អនុស្សារណ:នៃការយោគយល់គ្នា ស្តីពីការខ្ចីសត្វដំរីសម្រាប់ការបង្ហាញសិល្ប: និងការផ្លាស់ប្តូរ វប្បធម៌ នៅសួនសត្វសាហ្វារី រាជធានីភ្នំពេញ។ ទី៤ អនុស្សារណ:នៃការយោគយល់គ្នា ស្តីពី កិច្ចព្រមព្រៀងទិញ-លក់ ថាមពលអគ្គិសនីតាមតង់ស្យុងខ្ពស់ ២៣០ និង៥០០គីឡូវ៉ុល ពីស្ថានីយ៍បានហាត ប្រទេសឡាវ មកស្ថានីយ៍ស្ទឹងត្រែង របស់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា៖ប្រទេសទាំងពីរកម្ពុជា-ឡាវ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៦ ជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា មានព្រំប្រទល់រួមគ្នាប្រវែងប្រមាណ ៥៤០គីឡូម៉ែត្រ។
ទាក់ទងទៅនឹងការដោះស្រាយបញ្ហាព្រំដែនវិញរដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងខិតខំរាំងស្កាត់នូវបទល្មើសផ្សេងៗដែលកើតមានឡើងនៅតាមព្រំដែន។ ប្រទេសទាំងពីរបានចាត់ទុកតំបន់អូរតាង៉ាវ ជាតំបន់ដែលមិនទាន់បានដោះស្រាយ ដោយផ្តោតទៅលើលក្ខខណ្ឌ ៖
ទី១)គឺគ្មានវត្តមានកងទ័ពនៃប្រទេសនៅតំបន់នោះ។ទី២)គឺគ្មានប្រជាជនធ្វើអាជីវកម្មនៅទីនោះ និង។ទី៣)នៅពេលចុះត្រួតពិនិត្យ គឺភាគីត្រូវតែធ្វើរួមគ្នា រួមទាំងលើគោក ផ្លូវទឹក និងផ្លូវអាកាស។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានអះអាងផងដែរថា ក្នុងដំណើរបំពេញទស្សនចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃស្អែក ភាគីទាំងពីរកម្ពុជា-ឡាវ នឹងពិភាក្សាគ្នាបន្តលើបញ្ហាព្រំដែន ដើម្បីពង្រាងឯកសារផ្ញើទៅកាន់ភាគីបារាំងពាក់ព័ន្ធបញ្ហាព្រំដែន។ ពោលការងារនេះទុកឲ្យរដ្ឋមន្ដ្រីក្រសួងការបរទេស នៃប្រទេសទាំងពីរជាអ្នកអនុវត្ត។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា រដ្ឋមន្ដ្រីក្រសួងការបរទេសទាំងពីរ ត្រូវរៀបចំបែបបទបច្ចេកទេសយ៉ាងណាឲ្យភាគីបារាំងផ្ទេរ ផែនទីពីរ ខ្នាត 1/100,000 មកផែនទី UTM ខ្នាត 1/50,000 ដែលជាចំណុចត្រូវធ្វើមុនគេ ហើយចំណុចទី២ បន្ដស្នើសុំទៅបារាំងផ្ដល់នូវឯកសារនានាដែលទាក់ទងជាមួយបញ្ហាព្រំដែនកម្ពុជា-ឡាវ ជាពិសេសគឺតំបន់ចំនួន១៦% ដែលនៅសេសសល់។