» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11778 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701949 នាក់

ចាប់ខ្លួន​នាយក​សាលា​នគរបាលជាតិ​ភូមិភាគ​៥ ពីបទ​រំលោភ​លើ​ទំនុកចិត្ត​

​ខេត្តបាត់ដំបង​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ិ វ៉ាន់ ដែលជា​នាយក​សាលា​នគ​របាល​ជាតិ​ភូមិភាគ​៥​ត្រូវបាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ ចាប់​ឃាត់ខ្លួន​ដីចម្ការ​របស់គាត់​មួយកន្លែង​នៅ​ស្រុក​សំឡូត​កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២៣​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឃុំខ្លួន​របស់​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍​ភ្នំពេញ ពីបទ​រំលោភ​លើ​ទំនុកចិត្ត ។​a po schoola2 

សមត្ថកិច្ច បានឱ្យដឹងថា លោក ប៉ិ វ៉ាន់ ហៅ គ្រូ​ឡុង មាន​ឋានន្តរស័ក្ដិ​ឧ​ត្ត​ម​សេនីយ៍​ទោ និង​មាន​តួនាទី​ជា​នាយក​សាលា​នគរបាល​ជាតិ​ភូមិភាគ​៥ ដែលមាន​ទីតាំងនៅ​ចំណុច​ទូល​ម្កាក់ ស្ថិត​ក្នុងភូមិ​ស្រះកែវ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ។ លោក​ផ្កាយ​២​រូបនេះ​សំបូរ​រឿងអាស្រូវ​ណាស់ ជាពិសេស សំណុំរឿង​ដីធ្លី នៅ​ស្រុក​សំឡូត ត្រូវបាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចុះ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ឃុំខ្លួន​លេខ​៧ ដក​ឧ​/២៣ ចុះ​ថ្ងៃទី​២២ មិថុនា ឆ្នាំ​២០២៣ ដោយ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ទី​៧ នៃ​សាលាឧទ្ធរណ៍​ភ្នំពេញ លោក សួស សំអាត​។

ប្រភព​ព័​ត៍​មាន​ពី​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២៣​នេះ​ថា​៖ ជនជាប់ចោទ​ឈ្មោះ ប៉ិ វ៉ាន់ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​មន្ត្រីនគរបាល​ត្រូវបាន​ចាប់ខ្លួន​ពីបទ «​រំលោភ​លើ​ទំនុកចិត្ត​» ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាល​អំឡុង​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៥ បទល្មើស​ព្រហ្មទណ្ឌ ដែលមាន​ចែង​ឱ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៣៩១,៣៩២​នៃ​ក្រមព្រហ្មទណ្ឌ​។​បច្ចុប្បន្ន​ជនជាប់ចោទ​ឈ្មោះ ប៉ិ វ៉ាន់ ត្រូវបាន​សមត្ថកិច្ច​ជំនាញ នៃ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ខ្លួន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​សរ ក្រោយ​ខ្លួន​បញ្ជូន​ដល់​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​៕a po school1 a po schoola 

​