» ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4104 នាក់

ម្សិលមិញ 6418 នាក់

សរុប 20016271 នាក់

តារា​សម្តែង ឡោម លក្ខិណា យំ​ប្រាប់ ស្រីអូន ថា​៖ “​គាត់​កំព្រា​ឪពុក​តាំងពី​តូច​មិនទាន់​ដឹងក្ដី ដោយសារ​ចោរប្លន់​សំលាប់​ពេល​រត់​ម៉ូតូឌុប ព្រោះ​គ្រួសារ​ក្រ ពេលនេះ​កូន​គាត់​អាយុ​១០​ខែ​ក៏​កំព្រា​ឪពុក​ដែរ

 

​ភ្នំពេញ​៖ តារា​សម្តែង និង​ជា​តារាចម្រៀង​ស្រី​នាង ឡោម លក្ខិណា បាន​បង្ហោះ​សារ​ដ៏​រន្ធត់​មួយ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួ​រៀបរាប់​ពី​ប្រវត្តិ​នាង​និង​កូន​ដែល​ត្រូវ​រង​ការ​កំព្រា​ឪពុក​ដូចគ្នា ។a lorm4

ស្រីអូន ដែល​បាន​បាន​ទៅ​ចូលរួម​ពិ​ធិ​បុណ្យសព​នេះ បាន​ឲ្យ​ដឹងថា​តារា​សម្តែង ឡោម លក្ខិណា បាន​យំ​រៀបរាប់​ប្រាប់​ស្រីអូន​ទាំង​ទឹកភ្នែក​។ ស្រីអូន​ក៏បាន​បញ្ជាក់ប្រាប់​ឲ្យ​ដឹងថា​៖ “​គាត់​ទ្រ​ហ៊ោ​យំ​ប្រាប់​ខ្ញុំ​ថា គាត់​កំព្រា​ឪពុក​តាំងពី​តូច​មិនទាន់​ដឹងក្ដី ដោយសារ​ចោរប្លន់​សំលាប់​ពេល​រត់​ម៉ូតូឌុប ព្រោះ​គ្រួសារ​ក្រ ពេលនេះ​កូន​គាត់​អាយុ​១០​ខែ​ក៏​កំព្រា​ឪពុក​ដែរ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ពេល​រត់​តាក់ស៊ី មកពី​ដឹក​ភ្ញៀវ​វិញ​។ ពុទ្ធោ​អើយ រឹងមាំ ឡោម លក្ខិណា – Lorm Leakena ពួកយើង​នៅចាំ​ជួយ​លើកទឹកចិត្ត គ្រប់យ៉ាង​ដើម្បី​កូន​ណា​អូន​”​។​

​ដោយឡែក​ទាក់ទង​និង​មរណៈភាព​ប្តី​សម្រាប់​នាង​លក្ខិណា​បាន​ជ​ម្រាម​ជូន​ញាតិមិត្ត​ថា​៖“​យើងខ្ញុំ​ជា​ក្រុមគ្រួសារ​នៃ​សព លោក PISETH PA ដែល​បានទទួល​មរណៈភាព នៅ​ថ្ងៃ ទី ១៦ ខែមករា ឆ្នាំ​២០២០ ដោយ​គ្រោះ​ថា្នក់​ចរាចរណ៍​។ សូម​ជំរាប​ជូនដំណឹង​ដល់​ញាតិមិត្ត​ជិត​ឆ្ងាយ​នៃ​សព ដែល​យើងខ្ញុំ​មិនបាន​ទៅ​អញ្ជើញ​ដោយផ្ទាល់​អោយបាន​ជ្រាបថា យើង​ខ្ងុំ​រៀបចំ​ពិធី​បុណ្យសព ឋិត​នៅ​វត្ត​ក្រាំងធ្នុង​។​

​អាស្រ័យហេតុនេះ សូម​គោរព​អញ្ជើញ​ញាតិមិត្ត​ជិត​ឆ្ងាយ​មេត្តា​ចូលរួម​ដោយ​មេត្រីភាព​។ ទីតាំង​វត្ត​ក្រាំងធ្នុង ជិត​បុរី​ឈូក​វ៉ា ៣ សូម​អរគុណ​។​
លក្ខិណា​បានបញ្ជាក់​បន្ថែម​តាម​ហ្វេ​ស​ប៊ុ​កថា​សូម​បង​ទៅកាន់​ទី​ស្ងប់​សុខ រឿង​កូន​បង​កុំ​បារម្ភ អូន​នឹង​មើលថែ​កូន​អោយ​ល្អ បង​ដាច់ចិត្ត​ណាស់​ហ៊ាន​ទៅ​ចោល​អូន​គ្មាន​ផ្តាំផ្ញើ​អី​អូន​មួយ​ម៉ាត់​”​។​

​ជនរងគ្រោះ​ត្រូវជា​ស្វាមី ឡោម លក្ខិណា មានឈ្មោះ ប៉ា ចាន់​ពិសិដ្ឋ អាយុ​៣៣ ឆ្នាំ មានមុខរ​បរជា​អ្នករកស៊ី​ទិញ​លក់​រថយន្ត​។ ប្រភពពី​កន្លែងកើតហេតុ បានអោយដឹងថា មុនពេល​កើតហេតុ​មាន​រថយន្ត​ព្រូស​មួយគ្រឿង​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​(2AQ-9139)​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ​ពី​ត្បូង ទៅ​ជើង​ក្នុង​ល្បឿន​លឿន លុះ មក ដល់​ត្រង់​ចំណុចកើតហេតុ​បាន​ជ្រុល​ទៅបុក​ពេញទំហឹង​ជាមួយនឹង​រថយន្ត​កូរ៉េ​មួយ​តោន​កន្លះ​ពណ៌​ស​ពាក់​ស្លាក​លេខ​(​ភ្នំពេញ 2AK-7485)​បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ទិស ដៅ បញ្ច្រាស់ទិស​គ្នា​បណ្ដាល​ឲ្យ​ភាគី​ខាង​ម្ចាស់​រថយន្ត​ព្រូស ស្លាប់​ភ្លាមៗ​នៅ នឹង កន្លែងកើតហេតុ ចំណែកឯ​រថយន្ត​ទាំងពីរ​រង​ការខូចខាត​យ៉ាងដំណំ​។​a lorm a lorm3 a lorm5  a lorm2