» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1733 នាក់

ម្សិលមិញ 5988 នាក់

សរុប 18747068 នាក់

ពីរ​ថ្ងៃ​ឆេះ​បី​កន្លែង​បំផ្លាញ​លុយ​ខ្ទង់លាន​ដុល្លារ​អាមេរិក​


​កំពង់ស្ពឺ​៖ នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២៥​នេះ មាន​ករណី​ហេតុការណ៍​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​រោងចក្រ​មួយកន្លែង ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​បាញ់​កង្កែប ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បណ្តាល​មក​ឆ្លង​ចរន្តអគ្គិសនី សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​១៨​គ្រឿង ដែល​បណ្តាលឱ្យ​ខូចខាត​សម្ភា​រះ​ទាំងស្រុង​។​a fire factury1 

​អគា​ដែល​ឆេះ​ជា​រោងចក្រ​ម៊ូ​ហ្វា​ស​ខេ​ម​បូ​ឌា ចំនួន​១​ខ្នង ទំហំ ៦០​គុណ ១០០​ម៉ែត្រ ជា​អាគារ​ផលិត​កំរាលពូក ក្នុងនោះ​បានការ​ខូចខាត​៖ ឆេះ​អគារ​១​ខ្នង ទាំងស្រុង​, ម៉ាស៊ីន​គ្រីប​៣, ម៉ាស៊ីនដេរ​ធំ​៦, ម៉ាស៊ីនដេរ​តូច​២៤, ម៉ាស៊ីន​ចាក់​២, ម៉ាស៊ីន​លើក​ទំនិញ​ចំនួន​១​គ្រឿង និង​សម្ភារ​ប្រើប្រាស់​មួយចំនួនធំ​។​​សមត្ថកិច្ច​បានបញ្ជាក់​ថា ក្នុង​កិច្ចប្រតិបត្តិការ​ណ៍​កម្លាំង​បាន​ប្រើប្រាស់​រថយន្ត ១៨​គ្រឿង ក្នុងនោះ​រថយន្ដ​ពន្លត់​អគ្គិភ័យ នគរបាល​ខេត្តកំពង់ស្ពឺ ៨​គ្រឿង កម្លាំង ៥៥​នាក់​។​​ករណី​ខាងលើ​មិន​បណ្តាលឱ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ​។ ករណីនេះ​សម​ត្ត​កិច្ច​ថា​បណ្តាលមកពី​ការឆ្លង​ចរន្តអគ្គិសនី ទុស្សេ​ចេញពី​ម៉ូទ​រ័​មូ​ក្រណាត់​។​

​នៅ​រសៀល​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២៥ ឃ្លាំង​ស្តុក​ទំនិញ (​ស្ព្រា​យ​បាញ់​សក់ គ្រឿង​សាឡ​ន​) មួយកន្លែង ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៣៧១ សូ​ឡា ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​មានការ​ខូចខាត​ទំនិញ និង​សម្ភារៈ​ជាច្រើន និង​ងាប់​សត្វ​ឆ្កែ​(​សុខន​) ០២​ក្បាល ក្នុង​ទ្រុង ផ្អើល​ឡានទឹក​រាប់សិប​គ្រឿង ទៅ​ជួយ​បាញ់​ទឹក​ពន្លត់ ។​

​អគ្គិភ័យ​ដូចគ្នា​ដែរ​បានកើត​កាលពី​យប់​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២៥ លើ​ឃ្លាំង​ស្តុក​ក្រណាត់ មួយកន្លែង មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​កប់​អំបិល សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ជិត​សាលាខណ្ឌ​កំបូល​ដែរ ។​
​ទីតាំង​កើតហេតុ​នោះ គឺជា​ឃ្លាំង​ស្តុក​ក្រណាត់ ហើយ​មុនដំបូង​ភ្លើង​បាន​ឆេះ​គំនរ​កម្ទេច​ក្រណាត់​ដ៏​ធំ ស្ថិតនៅក្នុង​បរិវេណ​ទីតាំង​ឃ្លាំង​ខាងលើ ហើយក៏​ស្ថិតនៅ​កៀក និង​អគារ​ឃ្លាំង​នោះ​ថែម​ទៀតផង ។ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ច្រើន​គ្រឿង ទៅ​បាញ់​ពន្លត់​ដែរ ប៉ុន្តែ​ពន្លត់​អត់​ឈ្នះ ពេលនោះ​ភ្លើង ក៏បាន​ឆេះ​រាល​ចូលទៅ​បំផ្លាញ​ឃ្លាំង​ទាំងមូល​តែម្ដង ។ ខណៈ​នេះ នៅ​មិនទាន់​ដឹងថា ការឆាបឆេះ​នេះ បណ្ដាលមកពី​មូលហេតុ​អ្វី​នៅឡើយ​ទេ ហើយ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ កំពុង​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ច្រើន​គ្រឿង ក្នុងការ​ពន្លត់ភ្លើង​នោះ ។​a fire factury3 a fire koh pich a fire kronat