» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2575 នាក់

ម្សិលមិញ 8930 នាក់

សរុប 19699829 នាក់

សុគន្ធ​នីសា​ត្រូវ​ប្តី​ពញ្ញាក់​ខួបអាពាហ៍ពិពាហ៍​១​ឆ្នាំ​


​ភ្នំពេញ​៖ តារាចម្រៀង​ស្រី​នាង​សុគន្ធ និសា​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក​ចៅ​សម្បត្តិ​ហៅ​សាំ​បា ដែលជា​អ្នក​ធុរកិច្ច​កាលពី​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៧ នៅក្នុង​សណ្ឋាគារ​ដ៏​ប្រណិត​មួយ​ដោយមាន​ការចូលរួម​យ៉ាង​ស្និត​ស្នាល​ពី​មិត្តភក្តិ គ្រួសារ​ទាំងសងខាង ព្រមទាំង​ភ្ញៀវកិត្តិយស​ជាច្រើន​នាក់​ទៀត​បាន​ចូលរួម​យ៉ាង​សប្បាយ​ក្រៃលែង​។​a nisa2 

​មួយរយៈ​កន្លង​នេះ​១​ឆ្នាំ​ហើយ​គេ​បានឃើញ​គូ​ស្វាមីភរិយា​ទាំងពីរ​នាក់​នេះ​តែងតែ​បង្ហាញ​នូវ​អារម្មណ៍​ផ្អែមល្ហែម​ដដែល​ទោះជា​លោក​ប្តី​ចូលចិត្ត​ដើរលេង​ក៏ដោយ​។ ជាក់ស្តែង​កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ អ្នកនាង​សុគន្ធ និសា បាន​បង្ហោះ​សារ​មួយ​ថា “​រវល់​យ៉ាងណា​ក៏​មិន​ភ្លេច​ការងារ​ក្នុង​គ្រួសារ ដើម្បី​សុភមង្គល ក្នុង​ជីវិត​ដែល​រវល់​ដូចគ្នា​”​។​

មិនទាន់​អស់​ទេ ស្វាមី​របស់​អ្នកនាង សុគន្ធ និសា បានធ្វើ​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាខ្លាំង​ក្នុង​ថ្ងៃ​ខួបអាពាហ៍ពិពាហ៍​គម្រប់​១​ឆ្នាំ ដោយ​ក្នុងនោះ និសា បានបង្ហាញ​អារម្មណ៍​ភ្ញាក់ផ្អើល​មួយ​ថា “​ចេះ surprise ទៀត អរគុណ honey for special love , happy Anniversary one year our wedding love you”​។ មានន័យថា “​ចេះ​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​ទៀត អរគុណ​ប្តី​សំឡាញ់​សម្រាប់​ក្តី​ស្រឡាញ់​ពិសេស​មួយ​នេះ​។ រីករាយ​ខួបអាពាហ៍ពិពាហ៍​គម្រប់​១​ឆ្នាំ អូន​ស្រឡាញ់​បង​។​”៕a nisa (1) a nisa a nisa1 a nisa3