» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4757 នាក់

ម្សិលមិញ 6501 នាក់

សរុប 13953312 នាក់

តើ​! ឈ្មួញ​ឈើ​ឈ្មោះ លី​ហេង មាន​ឥទ្ធិពល​អ្វី​បានជា​ថ្លើមធំ​ហ៊ាន​កាប់បំផ្លាញ​និង​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ​ចេញពី​តំបន់​ស្រុក​វាលវែង ស្រុក​ភ្នំក្រវាញ​និង​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់​យកទៅលក់​ចែកចាយ​តាម​ដេប៉ូ​នៅតាម​បណ្ដា​ស្រុក​និង​ខេត្ត​ផ្សេងៗ ព្រមទាំង​បាននិងកំពុង​អុកឡុក​ឈ្មួញ​ដូចគ្នា​មិនអោយ​ប្រកប​របរ​រកស៊ី​មុខរបរ​ដូចគ្នា​កើត​ព្រោះ​អាង​បក្ខពួក​


(​ពោធិ៍សាត់​)៖ ពលរដ្ឋ​ស្រុក​ភ្នំក្រវាញ​រាយការណ៍​ថា ហេតុអ្វី​? ឈ្មួញ​ឈើ​ល្បីល្បាញ​ម្នាក់​ឈ្មោះ លី​ហេង មាន​ឥត​ពល​ខ្លាំងខ្លា​ម្លេះ ខណៈ​បុគ្គល​(​លី​ហេង​)​រូបនេះ​កំពុង​អុកឡុក​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​ដូចគ្នា បែ​ជា​ទៅ​ដើរ​តួឯក​ខាង​ប្រមូល​លុយ​ដើម្បី​យកទៅ​ឲ្យ​សម​ត្ត​កិច្ច បើ​ជន​ប្រ​ព្រិ​ត្ត​បទល្មើស​ណា​ដែល​ហ៊ាន​រឹងទទឹង​គេ​នឹង​រាយការណ៍​សហការ​ណ៍​ចាប់​​ដោយ​អោយ​សមត្ថកិច្ច កសាង​ឯកសារ​បន្ត​នីតិវិធី ទៅ​តុលាការ​។​a ly heng ky 

​ប្រភព​រាយការណ៍​ខាងលើ​បន្តថា ឈ្មួញ​ឈើ និង​ជា​ថៅកែ​ផលិត​កៅអី​សា​ឡុង​ដ៏​ល្បីល្បាញ​ក្នុងស្រុក​ភ្នំក្រវាញ​ឈ្មោះ លី​ហេង កំពុង​អុកឡុក​ឈ្មួញ​ដូចគ្នា​ដោយ​ជំរិត​ទារលុយ​ពី​អ្នកបើកបរ​រថយន្ត​ដឹក​គ្រឿង​សង្ហា​រឹម​ចាប់ពី​(២០​ទៅ​៤០)​មុ​ឺ​ន​រៀល​ក្នុង​រថយន្ត ១​គ្រឿងៗ ចំណែក​គោយន្ដ​កន្ត្រៃ​ដឹកឈើ​អារ​ចាប​លពី​(២០​ទៅ​៣០)​ម៉ឺន​រៀល ក្នុង​១​គ្រឿងៗ បើ​ជន​ណា​ហ៊ាន​ទឹង​ទទឹង​គេ​នឹង​រាយការណ៍​សហកា​ចាប់ បើ​ឈ្មួញ​ណា​ដែល​(​លី​ហេង​)​ទិស​ទាល់​ពេក​គាត់​ប្រើ​កូនជឹង​របស់​ជា​ឈ្មួញ​រក​សុ​ី​ដែរ ដើម្បី​ជំរិត​ទារលុយ​ជំនួស​គាត់ ។​

​ប្រភព​រាយការណ៍​ដដែល​បន្តទៀតថា ថៅកែ​ឈើ​ផលិត​សា​ឡុង​មុខកាត់​ធំៗ​ឈ្មោះ លី​ហេង មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​(​លី​ហេង​)​ជំរិត​ទារលុយ​ពី​ក្រុម​ជន​ប្រ​ព្រិ​ត្ត​បទល្មើស​ព្រៃឈើ​អារ​.​ច្រៀក​.​ដឹកជញ្ជូន ចេញពី​ក្នុង​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ឱ​រ៉ា​ល់​ក្នុង​រថយន្ត​កែច្នៃ ១​គ្រឿង ចាប់ពី​ចំនួន ៧០០​ដូ​ល្លារ​ឡើងទៅ​ក្នុង​មួយខែ ចុះ​រថយន្ត​កែច្នៃ​បំរើ​ឲ្យ​បទល្មើស​បំផ្លាញ​ព្រៃឈើ​រាប់សិប​គ្រឿង​ប៉ុន្មាន​លុយ ? ។​

​ប្រភព​រាយការណ៍​បន្ថែ​ម​ថា ថៅកែ​ឈើ​ផល្លិត​សា​ឡុង​ឈើ​មុខកាត់​ធំៗ​ល្បីល្បាញ​ក្នុងស្រុក​ភ្នំក្រវាញ​(​លី​ហេង​)​ត្រូវបាន​គេ​បង្ហើប​ថា​(​លី​ហេង​)​ធ្វើបែបនេះ​ទៅបាន​ក៍​ដោយសារតែ​គាត់ ជា​មិត្ត​ភ័​ក្រ​នឹង​ឈ្មោះ ណុប ថេត ជា​មន្ត្រី​អង្ក​កា​រស​ម្ព័​ន​មិត្ត​សត្វព្រៃ​(​វៃ​អេ​ត​)​លោក ណុប ថេត មាន​តួនាទី​ជា​ជំនួយការ​ជនជាតិ​បរ​ទស និង​ជា​ប្រធាន​ស្នាក់ការ​អង្ក​ការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ស្ថិតក្នុង​ភូមិ​រវាង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដូច្នេះហើយ​គេ​មិនដឹង​មានការ​ឃុបឃិត​ពី​លោក ណុប ថេត ដែរ​ឬ​យ៉ាងណាទេ ប៉ុន្តែ​(​លី​ហេង​)​ដើម្បី​ពង្រីក​មុខរបរ​របស់​ខ្លួន និង​ប្រយោជន៍​ផង ធ្វើ​ដោយ​មិន​ញញើត​ដៃ​បើ​ទោស​ជា​អ្នកស្រុក​ភ្នំក្រវាញ​ជាមួយ​ក៍ដោយ ទោះបី​ប្រភព​រាយការណ៍​លើកឡើង​បែបនេះ​ក្ដី អ្នកយកព័ត៌មាន​គេហទំព័រ​(​ភ្នំពេញ​ថ្មី​) ពុំ​អាច​ស្វែងរក​លេខ​ទូរស័ព្ទ​(​លី​ហេង​)​ជា​ថៅកែ​ឈើ​ល្បីល្បាញ និង​លោក ណុប ថេត មន្ត្រី​អង្ក​ការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ដើម្បី​សុំ​ការពន្យល់​អំពី​ការលើកឡើង​នេះ​បានទេ ៕a ly heng ky1 a ly heng ky2 a ly heng ky3