» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11304 នាក់

ម្សិលមិញ 10010 នាក់

សរុប 19982340 នាក់

ស្រីស្អាតកម្ពុជាឆ្នាំ២០២២កញ្ញា ជា ចារ៉ានី សំងំចាយជីវិតឯកជនបែបកាលីប សាងស្នេហ៍នឹងបុរសសង្ហាម្នាក់

 

 

 

ភ្នំពេញ៖មហាជនអ្នកគាំទ្រវិស័យបវរកញ្ញាច្បាស់ជានៅចាំពីបវរកញ្ញា ជា ចារ៉ានី ម្ចាស់ជ័យលាភីគ្រងមកុដ Miss International Cambodia 2022 ឬ Miss Cambodia 2022 ដែលធ្លាប់តំណាងកម្ពុជាឈរលើឆាកអន្តរជាតិកាលពីឆ្នាំ ២០២២ នៅឯប្រទេសជប៉ុន។ទោះកញ្ញា ជា ចារ៉ានី មិនទទួលបានជោគជ័យលើឆាកអន្តរជាតិមែន តែនាងក៏ជាបវរកញ្ញាមានសក្ដានុពលនាំយកឈ្មោះ និង វប្បធម៌កម្ពុជា ទៅបង្ហាញលើឆាកអន្តរជាតិជាទីមោទកភាពសម្រាប់កម្ពុជាផងដែរ។a jarany3 

 

ក្រោយពីបញ្ចាប់បេសកកម្ម កញ្ញា ជា ចារ៉ានី ក៏ទទួល​បានទីផ្សារការងារច្រើន ទាំងលើវិស័យបវរកញ្ញា និង សិល្បៈ ព្រមទាំងទទួលថតប្រម៉ូតឈុតសម្លៀកបំពាក់ និង ផលិតផលក្នុងស្រុកផ្សេងៗ។ក្រៅពីការងារវិស័យបវរកញ្ញា ជា ចារ៉ានី ក៏បានចូលប្រឡូកវិស័យសិល្បៈសម្ដែងភាពយន្ត និង វិវត្តខ្លួនជាពិធីការិនីមួយរូប លេចមុខក្នុងកម្មវិធីតូចធំជាច្រើន ជាពិសេសលើឆាកបវរកញ្ញា និង បុរសឯក។

ទោះមិនបង្ហើបបំណងវិលចូលវិស័យបវរកញ្ញាវិញតែកញ្ញា ជា ចារ៉ានី ត្រូវបានគេដឹងថា នាងកំពុងបំពេញការងារជាពហុនិកា ឬហៅថានារីអាកាសចរណ៍ ដែលបម្រើការងារក្នុងក្រុមហ៊ុនអាកាសចរណ៍មួយនៅកម្ពុជា។ងាកមើលជីវិតឯកជនវិញ Miss International Cambodia 2022 រូបនេះ ក៏ចូលចិត្តបង្ហាញពីសកម្មភាពនៃជីវិតឯកជនលើបណ្ដាញសង្គម និង ការធ្វើដំណើរកម្សាន្តទាំងក្នុង-ក្រៅប្រទេស ចាយជីវិតហាយសូរមិនធម្មតាដែរ។

សម្រាប់ជីវិតគូមួយរយៈថ្មីៗកន្លងទៅកញ្ញា ជា ចារ៉ានី ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍អបអរលើរឿងស្នេហារបស់នាង ខណៈបានឃើញនាងបើកបង្ហាញមុខបុរសរូបសង្ហាម្នាក់ ជាម្ចាស់បេះដូងដែល កំពុងសាងស្នេហ៍យ៉ាងផ្អែមល្ហែមជាមួយគ្នា។មិនដឹងថាតើបុរសសង្ហាដែលអាចគ្រប់គ្រងបេះដូងកញ្ញាជាចារ៉ានីឈ្មោះអ្វីមានមុខរបរឬជំនួញអ្វីនៅឡើយទេ។a jarany2 a jarany4