» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12442 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702613 នាក់

អ្នកនេសាទម្នាក់បន្លំ លួចគ្រឿងញៀន ៣គីឡូក្រាមពេលទូកគ្រឿងញៀនបុកទូកខ្លួនពេលរត់គេចត្រូវប៉េអឹមឃាត់ខ្លួន

 

ស្ទឹងត្រែង៖ អ្នកនេសាទម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ឃាត់ខ្លួន បន្ទាប់ពីការស្រាវជ្រាវរកឃើញថា បានលួចលាក់ទុកវត្ថុតាងគ្រឿងញៀនចំនួន ៣កញ្ចប់ធំ ដែលមានទម្ងន់ប្រហាក់ប្រហែល ៣គីឡូក្រាមពេលសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបនៅលើដងទន្លេមេគង្គ។សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡេង ណាត អាយុ៤២ឆ្នាំ មុខរបរប្រជានេសាទ មានទីលំនៅភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ជននេះត្រូវបានកម្លាំងជំនាញចាប់ខ្លួនកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។a drug thief 

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថខេត្ត សហការជាមួយមន្ត្រីមន្ទីរបរិស្ថាន បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដ៏ធំមួយ នៅចំណុចកន្ទុយកោះហឹប ឃុំអូស្វាយ។ នៅក្នុងការបង្ក្រាបនោះ ទូកដឹកគ្រឿងញៀនចំនួន ២ការ៉ុងរបស់ក្រុមជនសង្ស័យ បានបើកទៅបុកជាមួយទូកអ្នកនេសាទ បណ្តាលឱ្យជនល្មើសភ័យស្លន់ស្លោរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកទូក និងកញ្ចប់វត្ថុតាងនៅនឹងកន្លែងកើតហេតុ។

ទោះជាយ៉ាងណា ក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចជំនាញបានដាក់ការសង្ស័យថា វត្ថុតាងអាចនឹងមានការប៉ះពាល់ ឬបាត់បង់មួយចំនួន ដោយសារមានមនុស្សក្រៅចូលទៅជិតទូកកើតហេតុមុនពេលសមត្ថកិច្ចទៅដល់។ ក្រោយការបើកការស៊ើបអង្កេត និងសាកសួរយ៉ាងម៉ឺងម៉ាត់ ជុំវិញក្រុមអ្នកនេសាទនៅតំបន់នោះ ទើបធ្លាយតម្រុយថា ឈ្មោះ ឡេង ណាត បានលួចយកគ្រឿងញៀនមួយចំនួនចេញពីទូករបស់ជនល្មើស។

សមត្ថកិច្ចបានបន្តនីតិវិធីឈានទៅធ្វើការឆែកឆេរ រហូតរកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ៣កញ្ចប់ធំ ដែលជននេះលាក់ទុក និងឈានទៅឃាត់ខ្លួនតែម្តង។កាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមវត្តមានលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងតំណាងអយ្យការខេត្ត វត្ថុតាងដែលកម្លាំងជំនាញ បង្ក្រាបបានដំបូងមានចំនួន ៣៧ កញ្ចប់ធំ (ទម្ងន់សរុប ៣៧,៧១១.៧ ក្រាម ឬជិត ៣៨ គីឡូក្រាម)។ ប៉ុន្តែបន្ទាប់ពីដកហូតបានវត្ថុតាង ៣កញ្ចប់ធំ បន្ថែមទៀតពីចោរលួច (ឈ្មោះ ឡេង ណាត) ធ្វើឱ្យចំនួនគ្រឿងញៀនសរុបក្នុងកិច្ចប្រតិបត្តិការនោះ កើនឡើងដល់ ៤០ កញ្ចប់ធំ (ទម្ងន់ប្រហាក់ប្រហែល ៤០ គីឡូក្រាម)។

កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កំពុងសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យឈ្មោះ ឡេង ណាត ទៅកាន់តុលាការចាត់ការតាមច្បាប់ ព្រមទាំងបន្តយុទ្ធនាការស្រាវជ្រាវ ដេញប្រមាញ់ស្វែងរកចាប់ខ្លួនមេខ្លោង និងបក្ខពួកដែលកំពុងរត់គេចខ្លួន យកមកផ្តន្ទាទោសឱ្យខានតែបាន ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងសង្គម៕a drug thief1 a drug thief2