» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9524 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699695 នាក់

សាលាក្រុង​បង្កើត​ផ្លូវ​ថ្មើ​ជើង​តាម​មាត់ទន្លេ​ពីមុខ​ប្រៃសណីយ៍​ដល់​មុខ​វាំង​

 

​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​លើក​គម្រោង​បង្កើត​ផ្លូវ​ថ្មើរជើង​ថ្មី​មួយកន្លែង ក្នុង​រាជធានី​ភ្នំពេញ​ស្របតាម​ដង​ទន្លេសាប ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ a khuong ro1 

​នៅក្នុង​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ឲ្យ​ដឹងថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានសម្រេច​បង្កើត​ក្រុមការងារ​ពិសេស​មួយ ដើម្បី​ចុះ​សិក្សា​ពី​បញ្ហា​ផ្សេងៗ​ជុំវិញ​គម្រោង​បង្កើត​ផ្លូវ​ថ្មើរជើង (Walk Street) នៅតាម​បណ្ដោយ​ទន្លេចតុមុខ​ចាប់ពី​មុខ​ប្រៃសណីយ៍​កម្ពុជា រហូតដល់​មុខ​ព្រះបរមរាជវាំង ស្ថិតនៅក្នុង​សង្កាត់​វត្តភ្នំ សង្កាត់​ផ្សារកណ្ដាល​ទី​១ សង្កាត់​ផ្សារកណ្ដាល​ទី​២ និង​សង្កាត់​ជ័យជម្នះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​មន្ទីរ​អង្គភាព​ជំនាញ អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ ដើម្បី​អនុវត្តន៍​គម្រោង​ផ្លូវ​ថ្មើរជើង​មួយ​នេះ​(Walk Street) ឱ្យចេញ​ជា​សមិទ្ធផល​ថ្មី​មួយ​បន្ថែមទៀត សម្រាប់​ផ្ដល់ជូន​បងប្អូន​ប្រជា​ពល រដ្ឋ ក្នុង​រាជធានី​ភ្នំពេញ និង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ចូលមក​ទស្សនា​កម្សាន្ត​ក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​តំបន់​មាត់ទន្លេ និង​ព្រះបរមរាជវាំង​។​

​គម្រោង​បង្កើត​ផ្លូវ​ថ្មើរជើង​នេះ​នឹង​ក្លាយជា​កញ្ចប់​ទេសចរណ៍​ថ្មី​សម្រាប់​រាជធានី​ភ្នំពេញ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ដើរ​ស្រូបយក​ខ្យល់អាកាស​ល្អ​បរិសុទ្ធ និង​ទស្សនា​ទេ ភាព​ទន្លេចតុម្មុខ ដ៏​ស្រស់ត្រកាល​។​លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​ណែនាំ​ដល់​ក្រុមការងារ​ឱ្យ​សិក្សា​ពី​ពេលវេលា ប្រព័ន្ធ​បញ្ចៀស​ចរាចរណ៍ និង​កន្លែង​ចំណត​យានយន្ត​ឱ្យបាន​ត្រឹមត្រូវ ដើម្បីឱ្យ​កញ្ចប់​សេវា​ទេសចរណ៍​ថ្មី​នេះ បាន​ដំណើរការ​ដោយ​រលូន គ្មាន​ការរំខាន​ដល់​ប្រជាពលរដ្ឋ​។​

​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា កញ្ចប់​ទេសចរណ៍​ផ្លូវ​ថ្មើរជើង​នេះ​អាចបង្កើត​ឡើង​ក្នុង​មួយ​សប្តាហ៍​ចំនួន​៣​ថ្ងៃ គឺ​ថ្ងៃ​សុក្រ ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ហើយ​មិន​អនុញ្ញាត​ឱ្យមាន​យាន្ត​ជំនិះ​ផ្សេងៗ ឆ្លងកាត់​ឡើយ​គឺ​សម្រាប់តែ​ថ្មើរជើង​តែប៉ុណ្ណោះ​។ លោក បញ្ជាក់ថា រាជរដ្ឋាភិបាល​ចង់​បង្កើត​ផ្លូវ​ថ្មើរជើង​នេះ ដើម្បី​បង្ហាញ​ដល់​ភ្ញៀវទេសចរ ពី​ចំណុច​ពិសេស​នៃ​រាជធានី​ភ្នំពេញ គឺមាន​ទេសភាព​នៃ​ចំណុចប្រសព្វ​ទន្លេ​៤ ដ៏​ស្រស់ស្អាត​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​។​a khuong ro a khuong water2 

​