» លោកឧត្ដមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធានាយកដ្ឋានកណ្តាលយុត្តិធម៍ចេញមុខការពារស្នងការខេត្តកំពតរឿងគ្រឿងញៀនហូយ៉ៃ! » ព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវ​អាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយ ICE ឃាត់ខ្លួនជាងមួយសប្តាហ៍ » អនុរដ្ឋលេខាធិការក្រសួងពត័មានប្រកាសថាព្រោះតែម៉ែធម៍បងធម៍គេបោកអស់៧ម៉ឺនដុល្លារ » សងនិងការធ្វើដិសណ្ឋារកិច្ចខ្ជីខ្ជារដោយមេដឹកនាំចិននាយករដ្ឋមន្ត្រីជប៉ុនប្រកាសពីកាតព្វកិច្ចជួយការពារតៃវ៉ាន់បើមានការវាយប្រហារ! » សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញកម្ពុជានាពេលខាងមុខមានផលិតផលខ្មែរតាមទីផ្សារក្នុងស្រុក ៨០ភាគរយ ផលិតផលនាំចូល២០ភាគរយ » គ្រាន់តែបើករថយន្តព័ទ្ធរង្វង់មូល ៤ទៅ៥ជុំក្នុងល្បឿនលឿនក៏ចាប់ខ្លួនបញ្ជូនទៅតុលាការដែរដោយចោទថា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ..! » កញ្ញាហុកសារីតាបវរកញ្ញាម្នាក់លើកទឹកចិត្តខ្លួនឯងរឿងមិនបានទទួលលុយពីការបោះឆ្នោតគាំទ្រ! » សេវាចុះហត្ថលេខាផ្ទេរកម្មសិទ្ធដីនៅឃុំកញ្ច្រៀច១ហិកតា១០០ដុល្លារ! » សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួន​ស្នងការរងនគរបាលខេត្តកំពតដោយសារគ្រឿងញៀន! » រឿងប្រដាប់!សង្ស័យថាមានទំនាក់ទំនងជាមួយប្រពន្ធប្ដីទ ប់កំហឹងមិនបានចា,ក់បុរសម្នាក់ស្លា ប់ ! » លោកត្រាំ សរសើរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ និងបន្តជម្រុញឲ្យជនភៀសសឹកខ្មែរ ២ម៉ឺននាក់បានវិលទៅ​លំនៅឋានវិញ! » ចោរលោភកាមលួចទូរសព្ទបានហើយ ទាឱ្យម្ចាស់ដោះសម្លៀកបំពាក់ជាថ្នូរនឹងការប្រគល់ឱ្យវិញ ជាប់ខ្នោះ! » សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋសម្រេចផ្តល់ថវិកាដើម្បីធ្វើទំនើបកម្មវិស័យសុខាភិបាលជាអាទិភាពសម្រាប់សង្រ្គោះជីវិតមនុស្ស » មេអាមេរិកចិនរុស្ស៊ី ញញឹមចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាល តែទទួលបានផលតិចតួច ដល់ពិភពលោក? » បន្ទាប់ពីកម្មកររោងចក្រ ខេមបូ យូនីសូល (Cambo Unisoll)ជិត២០០០នាក់ ធ្វើបាតុកម្ម២ថ្ងៃការចរចាបានសះជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11945 នាក់

ម្សិលមិញ 16074 នាក់

សរុប 21326246 នាក់

យោធាភូមិភាគទី១ កម្ពុជា និងភូមិភាគទី៥ នៃកងទ័ពប្រជាជនវៀតណាម ជួបគ្នារំលឹកពីសហប្រតិបត្តិការប្រចាំឆ្នាំលើកទី២៥

 

ស្ទឹងត្រែង៖នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីបញ្ជាការយោធភូមិភាគទី១ មានរៀបចំកិច្ចប្រជុំ សហប្រតិបត្តិការប្រចាំឆ្នាំលើកទី ២៥រវាងអង្គភាពយោធភូមិភាគទី១នៃកងយោធពលខេមរភូមិន្ទ កម្ពុជា ជាមួយ យោធភូមិភាគទី៥ នៃកងទ័ពប្រជាជន វៀតណាម ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១ និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡេ ង៉ុកហាយ មេបញ្ជាការយោធភូមិភាគទី៥ នៃកងទ័ពប្រជាជនវៀតណាម ។a vn k army 

ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធមេបញ្ជាការយោធភូមិភាគទី១ បានឲ្យដឹងពីមូលហេតុនៃជំនួបថា៖ ដោយអនុលោមតាមកិច្ចព្រមព្រៀង រវាង រាជរដ្ឋា ភិ បាល និង ក្រសួងការពារជាតិ របស់ ប្រទេស ទាំងពីរ និងដោយយោង តាមស្មារតី នៃកិច្ចប្រជុំ សហប្រតិបត្តិការ ប្រចាំឆ្នាំ លើកទី២៤ ឆ្នាំ២០២៤ នៅយោធភូមិភាគទី៥ នៃកងទ័ពប្រជាជនវៀតណាម យើងបានធ្វើឲ្យមានការវិវត្តន៍រីកចំរើន លើកិច្ចសហ ប្រតិ បត្តិ ការ រវាងយោធភូមិភាគទាំងពីរ ក្នុង នាម ជាប្រទេាភូមិផង របងជាមួយ រក្សាបាននូវចំណង មិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិ ការ ល្អ ទប់ស្កាត់បាននូវអំពើអនាធិប្បតេយ្យគ្រប់់រូបភាព រក្សាសន្តិសុខ សុវត្តិភាព តាមបណ្តោយតំបន់ព្រំដែនប្រទេស ទាំងពីរ ដែលស្ថិតក្នុង ភូមិសាស្ត្រដែល យោធភូមិភាគ ទាំងពីរទទួលខុសត្រូវ ធ្វើឲ្យតំបន់ព្រំដែនក្លាយជាតំបន់សន្តិភាព មិត្តភាព ស្ថិរភាព និងប្រកប ដោយ ការអភិវឌ្ឍន៍ ។

ឧត្តមសេនីយ៍ទោ ឡេ ង៉ុកហាយ មេបញ្ជាការយោធភូមិភាគទី៥ នៃកងទ័ពប្រជាជនវៀតណាម បានថ្លែងអំណរសាទរជាពន្លឹកចំពោះចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹង មាំ រវាងយោធភូមិភាគទី១ នៃកងយោធ ពលខេមរ ភូមិន្ទ និង យោធភូមិ ភាគទី៥ នៃកង ទ័ពប្រជាជនវៀតណាម ស្ថិតស្ថេរ រឹងមាំជានិច្ចនិរន្តន៍តរៀងទៅ ។

.ភាគី ទាំងពីរ ក៏បាន ឯកភាពគ្នារួមមាន៖ បន្តពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ; រាល់សភាពការណ៍ដែល កើតមាន ឡើង តាម បណ្តោយ ព្រំដែន ប្រទេស ទាំងពីរ ស្ថិតក្នុងភូមិសាស្ត្រ ដែលយោធភូមិភាគទាំងពីរទទួលខុសត្រូវ ត្រូវជូនព័ត៌មានឲ្យគ្នា ទៅវិញទៅមក ជាបន្ទាន់ ដើម្បីមាន វិធានការ ដោះស្រាយ ។ សហការគ្នាជួយ ប្រជា ពលរដ្ឋដែលរង គ្រោះ ដោយធម្មជាតិផ្សេងៗ តាម បណ្តាខេត្ត ជាប់ព្រំដែន ស្ថិតក្នុងភូមិសាស្រ្តដែល យោធភូមិភាគ ទាំងពីរ ទទួល ខុសត្រូវ។ បន្តជួយ ដល់ ក្រុមរុករកអដ្ឋិធាតុ កងទ័ព ស្ម័គ្រចិត្ត វៀតណាមដែលកំពុងធ្វើការក្នុ ង ភូមិសាស្ត្រ យោធភូមិ ភាគទី១ ។ សហការគ្នាចូលរួម គាំទ្រ ដល់គណៈកម្មការ វាស់វែងបោះ បង្គោល ព្រំដែន ថ្នាក់ជាតិរបស់ ប្រទេសទាំងពីរ ។

.ភាគី ទាំងពីរ ក៏បាន ឯកភាពគ្នាថា៖ កិច្ចប្រជុំ សហប្រតិបត្តិការប្រចាំឆ្នាំលើក ទី ២៦ រវាងយោធភូមិភាគទី១ នៃកង យោធ ពល ខេមរភូមិន្ទ ជាមួយយោធភូមិភាគទី៥ នៃកងទ័ពប្រជាជនវៀតណាម នឹងត្រូវធ្វើនៅ យោធភូមិភាគទី៥នៃកងទ័ព ប្រជាជនវៀតណាម អាស្រ័យ ដោយ ភាគីយោធភូមិភាគ ទី៥ ជាម្ចាស់ផ្ទះ ជាអ្នកកំណត់ពេល វេលានិងទីកន្លែង។a vn k army1 a vn k army2